«អូនដេញយើង?»
«ត្រូវហើយខ្ញុំដេញលោកឯង»
«បានយើងនិងចេញអោយអូនមើល»បន្ទាប់ពីនិយាយប្រាប់ជេគហើយ ស៊ុងហ៊ុនក៏ដើរចេញទៅ។
«គេពិតជាទៅមែន»មុននេះដេញគេអោយទៅ ដល់តែគេទៅតាំងមកធ្វើមុខស្អុយ។
បន្ទាប់ពីចាក់ចេញពីជេគស៊ុងហ៊ុនក៏បានត្រឡប់មកកាន់ក្រុមហ៊ុនរបស់គេវិញ។
«លោកម្ចាស់ចង់ពិសារអ្វីទេ?»ដាយ៉ុល ដើរចូលមកសួរស៊ុងហ៊ុន តែក៏ត្រូវស៊ុងហ៊ុនយកសៀវភៅគុបក្បាល តែសំណាងគេក៏គេចទាន់។
«អ្នកណាអោយឯងចូលមក»ស៊ុងហ៊ុន ស្រែកគំហកខ្លាំងៗទៅកាន់ដាយ៉ុល។
«ខឹងគោរវៃរទះទៀតហើយ លោកម្ចាស់អាញ»
«ឯងនិយាយស្អី?»
«និយាយតាមដែលខ្ញុំមើលឃើញនិងណាលោកម្ចាស់»
«ឯងចង់បែកក្បាលមែនទេ?»
«លោកម្ចាស់ចេះសួរទៅកើត មនុស្សណាសុខៗមកចង់បែកក្បាលនោះ ចេះតែមាន»និយាយចប់ក៏បើកធ្វារត់ចេញទៅក្រៅយ៉ាងលឿន មិនអោយស៊ុងហ៊ុនស្តីថាអោយទាន់។
កាត់មកដល់ជេគវិញ ពេលនេះកំពុងតែអង្គុយនៅហាងផ្កាតែម្នាក់ឯង ភ្នែកចេះតែសម្លឹងទៅកាន់ធ្វារហូត អង្គុយគិតថាស៊ុងហ៊ុននិងត្រឡប់មករកខ្លួនវិញ។
«អាមនុស្សឆ្កួតនេះ ពិតជាទៅបាត់ពិតមែន គេដេញលេងសោះទៅមែនទែន»
«ឯងនិយាយស្អីនិងទិចៗម្នាក់ឯង?»ជុងវ៉ុន ក៏ដើរមកអង្គុយពីមុខមិត្ត។
«គ្មានអីទេ យើងគ្រាន់តែមិនសប្បាយចិត្ត»ជេគ និយាយទាំងដកដង្ហើមធំ។
«បើដឹងថាដេញគេទៅហើយមកអង្គុយពិបាកចិត្តបែបនេះ ឯងដេញគេទៅធ្វើស្អី?»
«យើងមិចទៅដឹងថាពេលដេញគេទៅហើយ គេពិតជាទៅមែន»
«អូនសម្លាញ់បងមកទទួលអូនហើយ»ជេយ៍រត់ចូលមកអោបចង្កះជុងវ៉ុនយ៉ាងលឿន។
«ដក់ដៃឯងចេញ អ្នកណាអូនសម្លាញ់របស់ឯង យើងជាប្រពន្ធឯងពីពេលណា?»
«មិនយូរមិនឆាប់ពួកយើងគុងតែខ្លាចជាប្តីប្រពន្ធនិងគ្នានោះទេ ចិងពួកយើងរៀនហៅគ្នាអោយហើយទៅ»
«បិទមាត់ឯងទៅ ជេគយើងលាទៅមុនហើយ»និយាយហើយជុងវ៉ុនក៏អូសជេយ៍ចេញទៅខាងក្រៅ។
«ពីអ្នកនេះឈ្លោះគ្នាមិនឈប់ពិតមែន»សើចរឿងគេសុខៗនោះទេ ហើយក៏មកអង្គុយធ្វើមុខស្អុយវិញដដែល ព្រោះថាអង្គុយចង់២ម៉ោងទៅហើយស៊ុងហ៊ុននៅតែមិនទាន់មកវិញទៀត។
បន្ទាប់ពីបិទហាងផ្កាហើយជេគក៏ត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង ប៉ុន្មានម៉ោងដែលគ្មានស៊ុងហ៊ុនគេហាក់ដូចជាមនុស្សដែលគ្មានស្នាមញញឹមចិង ទាំងដែលពីមុនគេមិនមែនជាមនុស្សបែបនេះនោះទេ។
«យើងស្រលាញ់គេ?»សួរខ្លួនឯងហើយជេគក៏ប្រកាចប្រកិនពេញពូកតែម្នាក់ឯង។
ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ជេគកំពុងតែរៀបចំស្លៀកពាក់ខោអាវសិស្សសាលាដើម្បីទៅរៀន ព្រោះថាថ្ងៃនេះជាថ្ងៃដែលគេត្រូវបញ្ចប់ឆ្នាំទី២ចូលឆ្នាំទី៣ហើយ។
«សង្ឃឹមថាថ្ងៃនេះគេនិងមករកខ្ញុំវិញទៅចោះ»និយាយលួងចិត្តខ្លួនឯងហើយក៏ដើរចេញទៅខាងក្រៅ តែមកដល់ខាងក្រៅក៏មិនឃើញស៊ុងហ៊ុនមកទទួលខ្លួន ចិងហើយមានតែបើកឡានទៅខ្លួនឯង។
មកដល់សាលារៀនជេគគ្រាន់តែឃើញនីគីភ្លាមក៏រត់ទៅរកនីគីយ៉ាងលឿន។
«នីគី ស៊ុងហ៊ុនមាននៅផ្ទះទេ?»
«អត់ទេបាត់មិនឃើញនៅផ្ទះនោះទេ ប្រហែលជាដេកនៅក្នុងក្រុមហ៊ុនហើយ»
«បើឯងឃើញគេ ប្រាប់គេអោយមករកយើងផង យើងចង់ជួបនិយាយជាមួយគេ»
«ឯងធ្វើអោយគាត់ខឹងមែនទេ?»ជេគមិនតបតែក៏ងួកក្បាល។
«គ្រាន់តែយើងនិយាយដេញគេបន្តិចសោះគេក៏ទៅមែន មនុស្សប្រុសអីចិងងរដូចជាកូនក្មេង»
«ទៅរកគាត់នៅក្រុមហ៊ុនទៅពេលចេញពីរៀន»និយាយហើយនីគីក៏ប្រាប់ជេគថាស៊ុងហ៊ុននៅក្រុមហ៊ុនមួយណា បន្ទាប់ពីប្រាប់ហើយគេក៏ដើរចេញទៅ។
ថ្ងៃត្រង់ក៏បានចូលមកដល់ជេគបើកឡានមកដល់ក្រុមហ៊ុន ទាំងអើតមើលចុះអើតមើលឡើងមិនហ៊ានចូលទៅខាងក្នុងនោះទេ។
«ចូលទៅ ដើម្បីបានជួបគេ»បន្ទាប់ពីធ្វើចិត្តខ្លាហានរួចហើយ ជេគក៏ចេញពីក្នុងឡានរួចក៏ដើរចូលទៅខាងក្នុង។
YOU ARE READING
រឿង:បណ្តូលចិត្តម៉ាហ្វៀ
Actionក្រៅពីបងអ្នកណាក៏គ្មានសិទ្ធិប៉ះអូន អូនជារបស់បងតែម្នាក់គត់ ជេយ៉ុន អូដាម៉ូ
ភាគ៩(ជាប្តីរបស់ម្ចាស់ហាង)
Start from the beginning
