ភាគទី10

85 11 10
                                        

មួយអាទិត្យក្រោយមក
រយៈពេលមួយអាទិត្យមកនេះរាងក្រាស់មិនដែលបានទៅយក
វីនធើពីសាលាទេគឺគេប្រើឲ្យនាយឃីជាអ្នកទៅយកជំនួសរាល់
ពេលដោយគេតែងតែយកការងារមកបាំងមុខកុំចិត្តនិងខួរក្បាល
នៅគិតពីរឿងវីនធើទៀតតែទោះជាយ៉ាងណាក៏គេហាក់ដូចជា
កាត់ចិត្តមិនដាច់ពីនាងរហូតដល់ពេលមួយដែលហៅស្រីស្អាតម្នាក់មកគេងជាមួយដើម្បីកាត់បន្ថយអារម្មណ៍នឹកវីនធើ។
ឆ៊ុងស៊ូអោនទៅថើបញក់ញីដើមទ្រូងស្រីស្អាតតែអារម្មណ៍គេ
បែរជានឹកទៅកាន់វីនធើទៅវិញធ្វើឲ្យគេអស់អារម្មណ៍ធ្វើរឿង
គ្រែជាមួយស្រីស្អាតម្នាក់នេះទៀតហើយក៏ងើបចេញពីនាង
ហើយទាញឡេវអាវរបស់គេបិទឲ្យរៀបរយធ្វើឲ្យស្រីស្អាតហាក់
ឆ្ងល់នឹងទង្វើគេទើបសួរ

"មិចក៏នៅសុខៗបងឈប់ចឹង?"

"យើងលែងត្រូវការហើយរៀបសម្លៀកបំពាក់ឲ្យរៀបរយហើយចេញពីទីនេះទៅចាំយើងឲ្យកូនចៅជូនទៅ"
គេថាចប់ក៏ទាញអាវក្រៅមកពាក់ហើយដើរចេញទៅបាត់ទុក
ឲ្យស្រីស្អាតអង្គុយក្តាប់ដៃខឹងគេដែលបញ្ឈប់កណ្តាលទីបែប
នេះ។មកដល់ភូមិគ្រឹះផ្ទាល់ខ្លួនវិញហើយគេក៏ប្រញាប់ឡើងទៅ
បន្ទប់គេងហើយដោះសម្លៀកបំពាក់ទៅងូតទឹកចេញ ដំណក់
ទឹកជាច្រើនធ្លាក់លើរាងកាយរបស់គេ ឆ៊ុងស៊ូបិទភ្នែកតែខួរក្បាល
នៅតែនឹកឃើញស្នាមញញឹមក៏ដូចជាសកម្មភាពស្និទ្ធស្នាល
រវាងពួកគេទាំងពីរ
ប៉ាំង!
គេដាល់ជញ្ជាំងមួយទំហឹងរហូតដល់ដៃគេហូរឈាមតែដូចជា
គ្មានឈឺចាប់អ្វីសោះសម្រាប់គេព្រោះចិត្តគេឈឺជាងរបួសដៃ
ពេលនេះរាប់ពាន់ដង

"មើលទៅជាតិនេះប្រហែលជាពួកយើងគ្មាននិស្ស័យជាគូរនឹង
គ្នាទេវីន!បងសុំទោសដែលមិនអាចតបស្នងក្តីស្រឡាញ់ទៅ
អូនវិញបងសុំទោសពិតមែន"
គេពោលតិចៗទាំងសម្លេងខ្សោះៗ។

ងាកមកមើលខាងវីនធើវិញ រាងតូចមកសាលាតែហាក់គ្មាន
អារម្មណ៍រៀននិងលេងសើចដូចរាល់ដងឡើយពោលគឺក្រាប
មុខនឹងតុសឹងតែគ្រប់ម៉ោងរៀនទាំងអស់សូម្បីតែម៉ោងបាយក៏
មិនញុាំជាមួយមិត្តដូចរាល់ដងឡើយទោះបីជាសុងហ៊ុននិងដានី
ខំនិយាយលេងរាំច្រៀងឡូឡាយ៉ាងណាក៏រាងតូចមិនខ្វល់គិតតែ
ក្រាបមុខនឹងតុរហូត

រឿងលោកពូកំពូលស្នេហ៍(BG)Where stories live. Discover now