មន្ទីរពេទ្យ
"ចៀសផ្លូវមួយៗ"
គិលានុបដ្ឋាយិកាស្រីម្នាក់ស្រែកសុំផ្លូវដើម្បីនាំអ្នកជំងឺទៅបន្ទប់
សង្គ្រោះបន្ទាប់រុញគ្រែមកដល់បន្ទប់សង្រ្គោះបន្ទាន់ហើយលោក
គ្រូពេទ្យម្នាក់ដែលត្រូវចូលមកវះកាត់អ្នកជំងឺនិយាយ
"សូមទោស!សូមលោករង់ចាំនៅខាងក្រៅសិន..ពួកយើងត្រូវ
ការវះកាត់អ្នកជំងឺ"
ឆ៊ុងស៊ូព្រមតាមសម្តីគ្រូពេទ្យប្រាប់គេ រាងក្រាស់អង្គុយលើកៅអី
មុខបន្ទប់ទាំងមុខស្រពោនគេស្អប់នឹងខ្លួនឯងខ្លាំងណាស់ដែល
គ្រាន់តែការពារក្មួយស្រីសោះគេការពារមិនបានបែរជាបណ្តោយ
ឲ្យនាងមានគ្រោះថ្នាក់ដោយសារតែជួយការពាររូបគេទៅវិញ។
"ហេតុអ្វីអ្នកនៅបន្ទប់សង្គ្រោះបន្ទាន់ពេលនេះមិនមែនជាយើង?
ហឹស.ហាៗ..យើងអន់ថ្នាក់នេះឬ?គ្រាន់តែការពារមនុស្សម្នាក់
យើងការពារមិនបាន!...អ្នកដែលសន្លប់ចូលមន្ទីរពេទ្យវាគួរតែ
ជាយើង...ហេតុអី?ពូសុំទោសវីន!សុំទោសដែលពូនេះវាអន់វា
អសមត្ថភាពការពារឯងមិនកើតបណ្តោយឲ្យឯងត្រូវជួបគ្រោះ
ថ្នាក់ទៅកើត..អាចង្រៃ..អាអន់.."
ម្តងសើចម្តងយំហើយក៏ជេរស្តីខ្លួនឯងដែលគេអត់បានការស្អី
សោះគេដាល់មុខខ្លួនឯងរហូតដល់បែកមាត់ហូរឈាមគេក៏
ឈប់វៃហើយអង្គុយយំវិញម្តង។មួយសន្ទុះក្រោយមកជុងហ្គុក
និងថេយ៉ុងក៏មកដល់មន្ទីរពេទ្យក្រោយទទួលបានដំណឹងពីនាយ
ឃី ថេយ៉ុងនិងជុងហ្គុកឃើញសភាពរបស់ប្អូនក៏ដូចជាប្អូនថ្លៃ
ហើយហាក់ស្លុតចិត្តណាស់ជុងហ្គុកដើរមកអោបប្អូននិយាយ
លួងលោមកុំឲ្យគេខូចចិត្តបន្ទោសខ្លួនឯង
"កុំគិតច្រើនពេកអី!បងមិនបន្ទោសឯងទេ...វាមិនមែនជាកំហុស
របស់ឯងទេ"
ឆ៊ុងស៊ូយំកាន់តែខ្លាំងហើយនិយាយទាំងសម្លេងងុលៗស្តាប់មិន
ចង់បាន
"ខ្ញុំសុំទោសដែលការពារវីនមិនបាន!ខ្ញុំសុំទោសបង...ខ្ញុំវាអន់ខ្លាំងណាស់..ហ្ហឹកៗ..."
"កុំនិយាយចឹងអី!មិនមែនកំហុសឯងទេ...រង់ចាំដំណឹងពីពេទ្យ
សិនណា៎...ឯងកុំគិតចឹង"
"ស៊ូហា៎!ឯងទៅងូតទឹកសម្អាតខ្លួនសិនទៅ..."
"អត់អីទេបង!ខ្ញុំចង់នៅស្តាប់ដំណឹងរបស់វីនសិន"
