ភាគទី9

79 11 14
                                        

មួយសប្ដាហ៍ក្រោយមក
កន្លងទៅមួយសប្តាហ៍នេះរាងតូចក៏ជាសះស្បើយចេញពីមន្ទីរ
ពេទ្យបានហើយដែរហើយថ្ងៃក៏ជាថ្ងៃដែលលោកចននិងអ្នកស្រី
ចនដែលត្រូវភរិយាលោកមកលេងប្រទេសកូរ៉េព្រោះសព្វថ្ងៃ
នេះគាត់និងភរិយារស់នៅប្រទេសកាណាដាជាយូរមកហើយ
តាំងលោកចនលាលែងពីដំណែងជាceoនៃចនគ្រុបមកម្ល៉េះ។
ភូមិគ្រឹះចន
នៅភូមិគ្រិះចនថ្ងៃនេះមានភាពវឹកវរពេញភូមិគ្រឹះដោយអ្នកបម្រើ
គ្រប់គ្នាក្នុងភូមិគ្រឹះបានញ៉ាន់ដៃញ៉ាន់ជើងរៀបចំភូមិគ្រឹះឲ្យស្អាត
ក៏ដូចជាអាហារពេលល្ងាចឲ្យបានរៀបរយផងដែរដើម្បីទទួល
លោកចននិងភរិយា។ឡានទំនើបខ្មៅរលោងបើកមកចតនៅមុខ
ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះអ្នកបម្រើប្រញាប់ឈរតម្រៀបជាជួរ
ៗដើម្បីទទួលស្វាគមន៍លោកចននិងភរិយា នាយឃីដើរមកបើក
ទ្វារឡានជូនម្ចាស់ធំទាំងពីរ

"ស្វាគមន៍លោកប៉ាអ្នកម៉ាក់វិលត្រឡប់មកកាន់ភូមិគ្រឹះវិញ"
ថេយ៉ុងនិយាយស្វាគមន៍ឪពុកម្តាយក្មេកទាំងស្នាមញញឹម អ្នក
ស្រីចនតបហើយដើរមកអោបកាយស្តើងយ៉ាងជាប់ហាក់នឹក
រលឹកកូនប្រសារជាខ្លាំង

"សុខសប្បាយទេកូន?តើកូនជុងគេមានធ្វើអ្វីឲ្យកូនទាស់ចិត្តអត់
ទេ?"
នេះហើយពាក្យដែលគាត់តែងនិយាយរាល់ពេលមកលេងកូរ៉េ
វិញម្តងៗ ជុងហ្គុកធ្វើជាអត់ចិត្តហើយនិយាយទាំងមុខស្អុយ

"ម៉ាក់ហ៎!ឲ្យតែមកលើកណាក៏សួរតែបែបនឹងរហូត..ខ្ញុំស្រឡាញ់
ប្រពន្ធខ្ញុំសឹងស្លាប់ទៅហើយមិចនឹងហ៊ានធ្វើឲ្យខូចចិត្តឬទាស់
ចិត្តនោះ?"

"ម៉ាក់សួរព្រោះម៉ាក់បារម្ភពីកូនប្រសារម៉ាក់!អឺឲ្យបានដូចសម្តីអា
ជុង.."

"តោះម៉ាក់ប៉ាអញ្ជើញចូលក្នុងសិនទៅ"
ឆ៊ុងស៊ូដែលទើបនឹងដើរចេញមកពីខាងក្នុងជាមួយរាងតូចមុន
នេះក៏និយាយឡើង

"អឺៗតោះចឹង"
អ្នកគ្រប់គ្នាអង្គុយនៅតុអាហារដោយមានអ្នកបម្រើម្នាក់ដួស
បាយដាក់ចានឲ្យពួកគេរាល់គ្នា

"ខានជួបមុខតែប៉ុន្មានឆ្នាំសោះចៅវីនក៏ធំពេញក្រមុំស្ដូកបាត់ទៅ
ហើយ!ហើយកាន់តែស្រស់ស្អាតជាងនៅពីតូចទៅទៀតនៀក៎"
លោកស្រីចននិយាយសរសើរចៅស្រីដែលនាងស្រស់ស្អាតជាង
ពីតូចខ្លាំងណាស់សឹងតែគាត់មើលមិនចង់ស្គាល់

រឿងលោកពូកំពូលស្នេហ៍(BG)Where stories live. Discover now