ព្រឹកថ្ងៃថ្មីរាងក្រាស់បើកភ្នែកមកយកដៃញីក្បាលញ៉ាប់ៗព្រោះ
យប់មិញផឹកជ្រុលគេមានអារម្មណ៍ថាដូចមានមនុស្សអោបគេ
ជាប់ក្រលេកទៅក៏ជាក្មួយស្រីទើបញញឹមវិញ គេក្រោកពីគ្រែ
យឺតៗខ្លាចបង្កជាសម្លេងរំខានដល់វីនធើដែលកំពុងគេងលក់
គេយកកន្សែងពោះគោហើយដើរចូលបន្ទប់ទឹក។មួយសន្ទុះ
ក្រោយរាងតូចក៏ភ្ញាក់ព្យាយាមសម្លឹងរកមើលពូសំណព្វចិត្តខ្លួន
តែមិនឃើញនាយសោះ នាងលឺសម្លេងទឹកហូរឈូៗក៏ដឹងភ្លាម
ថាគេចូលបន្ទប់ទឹកទើបនាងក៏យកកន្សែងពោះគោទៅងូតទឹកសម្អាតបន្ទប់នៅជាប់នេះ។ក្រោយចេញពីបន្ទប់ទឹកឆ៊ុងស៊ូងាក
មើលគ្រែឃើញថាបាត់រាងតូចបាត់តែគេក៏និយាយតិចៗ
"អុញ?នាងល្អិតនេះទៅណាបាត់ហើយ?..តែយ៉ាងណាស្លៀក
ពាក់សិនចាំទៅរកតាមក្រោយ"
គេថាហើយក៏ដើរទៅទូរខោអាវរកសម្លៀកបំពាក់មកស្លៀក
ស្លៀកពាក់រួចរាងតូចក៏ដើរចូលមកក្នុងបន្ទប់ល្មម
"ឯងបាត់ទៅណាមុននេះវីន?"
"អ៎!ខ្ញុំទៅងូតទឹកនៅបន្ទប់មួយទៀតនឹងណា៎"
ដោយឃើញគេជូតសក់ទើបនាងក៏និយាយឡើង
"មោះពូស៊ូ!ខ្ញុំផ្លុំសក់ឲ្យ"
គេស្តាប់សម្តីនាងដើរទៅឲ្យនាងផ្លុំសក់ឲ្យ។ក្រោយញុាំអាហារ
ពេលព្រឹករួចរាងក្រាស់ក៏ជូននាងមកសាលា មុននឹងចុះពីឡាន
នាងក៏ឆ្លៀតឱនទៅថើបថ្ពាល់គេមួយខ្សឺតសិនដែរបានចុះពីឡាន
កើតរួចក៏លើកដៃបាយៗគេ
"អេ!វីនធើ?"
រាងតូចងាកមកតាមប្រភពសម្លេងក៏ឃើញថាអ្នកដែលហៅ
ឈ្មោះខ្លួនគឺជានាយកំលោះសុងហេនេះឯងទើបញញឹមព្រម
ទាំងតបទៅវិញ
"អេ!គឺជាបងសុងហេទេ?"
"បាទ!ត្រូវហើយ..ហឹមចៃដន្យដល់ហើយ"
នាយអេះក្បាលទាំងញញឹមអៀនៗ
"បងរៀននៅទីនេះយូរនៅ"
ពួកគេសួរគ្នាបណ្តើរដើរបណ្តើរ
"គឺទើបដូរមកថ្ងៃនឹង"
"បងរៀនឆ្នាំទី2ហេស៎?មុខជំនាញអីដែរ?"
"បាទ!អឹម...Businessចុះឯង?"
"អ៎!បើចឹងពួកយើងរៀនជំនាញតែមួយទេចឹង"
ពួកគេក៏និយាយគ្នាសើចសប្បាយដើរទៅថ្នាក់រៀនពួកគេរៀន
ជំនាញដូចគ្នាគ្រាន់តែឆ្នាំខុសគ្នាចឹងហើយសុងហេរៀននៅជាន់ទី
2ឯថ្នាក់រាងតូចនៅជាន់ទី1 អ្នកទាំងបំបែកគ្នាចូលថ្នាក់រៀងខ្លួន
