កន្លងទៅប្រហែលជា2សប្ដាហ៍ទៅហើយដែលស្រីតូចវីនធើតែងយកម្ហូបមកឲ្យឆ៊ុងស៊ូដល់ក្រុមហ៊ុនជារៀងរាល់ថ្ងៃដែលវាក្លាយជាចម្ងល់សម្រាប់បុគ្គលិកមួយចំនួនតូចក្នុងក្រុមហ៊ុនជាខ្លាំងនេះទំនាក់ទំនងពូក្មួយគេអីក៏ស្និទ្ធិគ្នាខ្លាំងម្ល៉េះតែពួកគេបានត្រឹមឆ្ងល់នឹងមើលសកម្មភាពមេរបស់ខ្លួននិងក្មួយស្រីមេនឹងឯង។ដូចពេលនេះចឹងរាងតូចក៏មកក្រុមហ៊ុនពូខ្លួនធ្វើការដូចរាល់ដងតែអ្វីដែលគួរឲ្យតក់ស្លុតនោះគឺនាងបានមកឃើញពូខ្លួនឈរថើបគ្នាជាមួយស្រីតែងខ្លួនសុីវីល័យម្នាក់ដែលធ្វើឲ្យជ្រុះស្រាក់ដាក់ម្ហូបលឺសូរសម្លេងយ៉ាងខ្លាំង ហើយវាក៏ធ្វើឲ្យអ្នកទាំងពីរដែលកំពុងថើបគ្នានេះក្រលេកមកមើលវីនធើ ចំណែកឆ៊ុងស៊ូពេលដែលក្រលេកឃើញវីនធើគេក៏ច្រានមនុស្សស្រីដែលបានថើបជាមួយគេអម្បិញមិញនេះចេញ ស្របពេលរាងតូចរត់ចាកចេញពីក្នុងអូហ្វីសគេដូចគ្នា ឆ៊ុងស៊ូចង់រត់ទៅតាមរាងតូចតែត្រូវនារីម្នាក់នោះចាប់គេជាប់។
ភូមិគ្រឹះjeon
តាំងពីត្រឡប់មកពីក្រុមហ៊ុនវិញរាងតូចនៅសម្ងំក្នុងបន្ទប់មិនចេញទៅណាសោះរហូតដល់រសៀលបន្តិចទើបនាងតូចចេញពីបន្ទប់ចុះទៅខាងក្រោម
"អ៊ៅ!ស្រីតូច...កូនចង់ទៅណានេះ?"
Teahyungសួរទៅកូន
"អ៎..គឺកូនទៅដើរលេងជាមួយមិត្តភក្តិនឹងណា៎!"
"បាទ!ទៅចុះកូនប្រយ័ត្នប្រយែងតាមផ្លូវផងកូន"
"ចា៎!ប៉ាតូច"
"អឹម!ប្រយ័ត្នប្រយែងផងកូន"
"ចា៎!ប៉ាធំ"
រាងតូចដើរមកដល់ខាងមុខភូមិគ្រឹះក៏ត្រូវឈប់ង៉ក់ដោយសារសំណួរ
របស់អ្នកជាលោកពូ
"ឯងចង់ទៅណាស្រីវីន?"
"ទៅដើរលេងជាមួយមិត្ត"
"ចាំពូជូនទៅ"
"មិនបាច់ទេខ្ញ្ញុំអរគុណហើយចំពោះបំណងល្អរបស់ពូតែខ្ញុំមានមិត្តមកយកហើយ!ខ្ញុំមិនចង់រំខានពេលវេលារបស់ពូទេ"
"ឯងអន់ចិត្តនឹងពូរឿងអី?ប្រាប់ពូមកណា៎!កុំបែបនេះអី"
"ខ្ញុំគ្មានរឿងអីដែលត្រូវអន់ចិត្តអន់ថ្លើមនឹងពូទេ"
