ភាគទី8

83 12 4
                                        

ថ្ងៃស្អែក
មន្ទីរពេទ្យ
នៅបន្ទប់សម្រាកvipរាងតូចអង្គុយមើលទូរទស្សន៍ទាំងធុញថប់
ព្រោះគ្មានអ្វីធ្វើនៅតែក្នុងមន្ទីរពេទ្យគួរឲ្យធុញមួយសន្ទះក្រោយ
មករាងក្រាស់ក៏ចូលមកខាងក្នុងរួមជាមួយកៅអីរុញអាហារ គេ
ឈរក្បែរនាងហើយរៀបចំចាប់ម្ហូបបញ្ចុកនាង រាងតូចហារមាត់
ញុាំបិទភ្នែកទទួលរសជាតិតែក៏

"អ្ហាយ...ក្តៅៗ.."
ឆ៊ុងស៊ូឆ្លេឆ្លាហុចកែវទឹកឲ្យនាងទាំងស្លន់ៗ វីនធើផឹកទឹកហើយ
មានអារម្មណ៍ថាអន់ថយភាពក្តៅក្នុងមាត់បន្តិចសម្លក់មុខគេ

"ពូសុំទោស!ពូមិនបានផ្លុំឲ្យឯង...ពូភ្លេចគិតឲ្យឈឹង"
គេធ្វើមុខម៉ក់ៗនិយាយសុំទោសព្រោះរយៈពេលដែលនាងគេង
ពេទ្យនេះគេមិនហ៊ានធ្វើអីឲ្យទាស់ចិត្តនាងទេយល់ថានាងត្រូវ របួសផងទើបគេតាមចិត្តនាងគ្រប់រឿងតែក៏មិនមែនតែរយៈពេល
ដែលនាងគេងពេទ្យនេះដែរពោលគឺគេតាមចិត្តនាងតាំងពីតូច
មកម្ល៉េះចាត់ទុកនាងដូចជាព្រះនាងគេព្រមចុះចាញ់នាងគ្រប់រឿង
មិនថារឿងតូចឬធំឡើយ។

"ហឹស..បញ្ចុកទៀតមកពូស៊ូ...ខ្ញុំឃ្លាន"
លឺហើយគេក៏ដួសអាហារសារជាថ្មីយកមកផ្លុំឲ្យត្រជាក់សិនសឹម
បញ្ចុកនាងតាមក្រោយ វីនធើញុាំអាហារដែលគេបញ្ចុករហូតដល់
អស់ គេក៏រៀបចំទុកនៅម្ខាងហើយទាញកៅអីមកអង្គុយក្បែរនាង
ដែលកំពុងមើលទូរទស្សន៍ គេក៏នឹកឃើញរឿងមួយដែលត្រូវ
ប្រាប់ដល់នាង

"អឹម!វីន"

"ចាស៎!ពូមានការអី?"

"គឺអាទិត្យក្រោយលោកប៉ានិងអ្នកម៉ាក់មកពីអូស្ត្រាលីមកលេង
នៅកូរ៉េនេះហើយ"

"ចុះពួកគាត់ដឹងរឿងខ្ញុំចូលមន្ទីរពេទ្យដែរទេ?"

"លោកប៉ាអ្នកម៉ាក់អត់ដឹងទេព្រោះពូ ប៉ាតូចនិងប៉ាធំមិនបានប្រាប់ដល់គាត់ទេខ្លាចថាគាត់បារម្ភខ្លាំងហោះមកភ្លាមៗ"

"ហ៊ឹម..!ពូខ្ញុំចង់ចូលបន្ទប់ទឹក"

"មោះៗ"
គេកាន់ខ្សែស៊េរ៉ូមបណ្តើរនាងទៅបន្ទប់ទឹក ក្រោយមកដល់គេ
ក៏ឈរចាំនៅខាងក្រៅបន្ទប់ទឹកមួយសន្ទុះក្រោយមករាងក្រាស់
ក៏ជួយកាន់ខ្សែរស៊េរ៉ូមតែរាងតូចក៏ដើរទាក់ជើងនឹងខ្សែរស៊េរ៉ូម
ដួលទៅលើឥដ្ឋតែរាងក្រាស់ក៏រហ័សជួយចាប់នាងតែក៏ដួលទៅ
លើឥដ្ឋទាំងពីរនាក់ដោយរាងតូចទ្រោបនៅពីលើឆ៊ុងស៊ូ ពួកគេ
សម្លឹងមុខគ្នាភ្លឹសៗផ្ទៃមុខពួកគេនៅជិតខ្លាំងគ្នាដែលអាចស្តាប់
សម្លេងដកដង្ហើមរបស់គ្នាបាន ពួកគេអោនមុខសន្សឹមៗទៅរក
គ្នាស្របដែលក្រុមមិត្តរបស់វីនធន់ដើរចូលមកក្នុងបន្ទប់ក្នុង
បំណងមកសួរសុខទុក្ខវីនធើ

រឿងលោកពូកំពូលស្នេហ៍(BG)Where stories live. Discover now