[ ភាគបញ្ចប់ ]

2K 120 7
                                        

      ថេយ៉ុងយកដៃទៅចាប់តោងថ្នេីរដាក់សាប៊ូដេីម្បីងេីបខ្លួនបន្តិច តែមានឯណាក៏របូតមកធ្លាក់ត្រូវក្បាល
      " អួយ! "សម្លេងនេះមិនមែនជាថេយ៉ុងតែជុងហ្គុកទៅវិញទេសាប៊ូបីដបធ្លាក់ត្រូវក្បាលគេទាំងបីព្រោះគេអោនមកថេីបថេយ៉ុងក៏ជួយរងជំនួសតែម្ដងមិនអញ្ចឹងច្បាស់ត្រូវក្បាលថេយ៉ុងមិនខានទេ
       " អ្ហាស!...អូនសុំទោសមុននេះ...."
       " បងមិនអីទេ...បន្តទៀត! "ត្រូវពិននឹងមិនមែនជាបញ្ហាទេសំខាន់ត្រូវបញ្ចប់មួយទឹកនេះសិនដេីម្បីអោយថេយ៉ុងបានសម្រាក ។
       ក្រោយបញ្ចប់រឿងពួកគេរួចរាល់ថេយ៉ុងគេមិនអាចចុះមកខាងក្រោយដេីម្បីញុំាអាហារបានទេ ព្រោះលេីកនេះដេីរមិនរួចតែម្ដង ជុងហ្គុកក៏ខលទៅលោកពូគេដេីម្បីសុំច្បាប់ ។
ដោយសារក្រឃេីញចៅប្រុសចុះទៅខាងក្រោមលោកវីលៀមបានអោយអ្នកបម្រេីលេីកម្ហូបមកអោយតែម្ដង ព្រោះគិតថាថេយ៉ុងមិនស្រួលខ្លួនប្រហែលចុះមកមិនកេីត ។
      " ថេយ៉ុងម៉ាក់-..ជុងហ្គុក? "ដំបូងថាអោយអ្នកបម្រេីលេីកតែគ្រប់គ្នារវល់ទេីបណាមីលេីកមកជំនួសដោយមិនបានគោះទ្វាឡេីយ។ ណាមីរហ័សបិទទ្វារយ៉ាងលឿនខ្លាចឪពុកឃេីញហេតុអីជុងហ្គុកមកនៅទីនេះបាន?
     " ម៉ាក់!"
     " សួស្ដីអ្នកមីង"ជុងហ្គុកញញឹមរាក់ទាក់ រួចយកម្ហូបពីដៃនាងមកបញ្ចុកថេយ៉ុង ណាមីមិនបានមាត់អ្វីទេ។
      ប្រហែលថេយ៉ុងខលប្រាប់ជុងហ្គុកថាគេមិិនស្រួលហេីយបានជាមកនៅទីនេះ ណាមួយគេជាពេទ្យផងអញ្ចឹងក៏ល្អម្យ៉ាងដែរបានជួយមេីលថែកូនប្រុសមិនពិបាកអោយពេទ្យផ្សេងមក ។ តែគេចូលមកតាម?
      ណាមីចុះមកខាងក្រោមមេីលថាមនុស្សឬអត់ ស្មារនេះលោកវីលៀមប្រហែលជាទៅអង្គភាពបាត់ហេីយ ។ នាងឡេីងមកខាងលេីវិញដេីម្បីនាំជុងហ្គុកចេញ
       " បងទៅហេីយ...ជុប! "ថេយ៉ុងងក់ក្បាលទាំងកំសត់គេក៏ថេីបមួយខ្សឺតមុនចេញទៅទាំងចិត្តនៅបារម្ភពីម្ចាស់ចិត្តនៅឡេីយ  ។ ណាមីបាននាំជុងហ្គុកចេញតាមទ្វារខាងក្រោយដែលនាងធ្លាប់ចេញទៅជួបប៉ាថេយ៉ុងកាលពីមុន ។
        ជុងហ្គកគេបេីកឡានទៅទិញថ្នាំនឹងរបស់ខ្លះមកអោយណាមីនៅទ្វាខាងក្រោយដែលចេញមកនោះដេីម្បីយកអោយថេយ៉ុងរួចក៏បេីកឡានត្រឡប់ទៅផ្ទះវិញដេីម្បីសម្រាក ។
        " បាត់ទៅណាមួយយប់? "លោកតាចនឡេីងទៅរកគេដល់បន្ទប់មិនបានឃេីញគេនៅទេ ជុងហ្គុកមិនដឹងឆ្លេីយយ៉ាងមិចបានត្រឹមឈរស្ងៀម
       " ទៅបន្ទប់ទៅ!"គាត់សេីចដេញអោយគេទៅ រឿងជុងហ្គុកទៅលួចជួបចៅមិត្ត គាត់ដឹងតាំងតែពីយូរហេីយគ្រាន់តែមិនមាត់ អោយពួកគេធ្វេីអីក៏ធ្វេីទៅគាត់មិនដូចលោកវីលៀមទេដែរតឹងរឹងនោះ

បណ្ដូលចិត្ត [ Complete ✓]Donde viven las historias. Descúbrelo ahora