ណាមីបានទៅយកថេយ៉ុងមកផ្ទះក្រោយទទួលបានការខលពីខាងសាលាមក ។ នាងកំពុងធ្វេីការសុខៗក៏មានលេខគ្រូនាយកសាលាខលមកប្រាប់ថាកូននាងទៅរករឿងសិស្សវិទ្យាល័យ ដោយខាងនោះគេខលមកប្រាប់។ ទេីបណាមីសុំអ្នកគ្រប់គ្រង់ចេញពីធ្វេីការមុនម៉ោង ។ ពេលមកយកថេយ៉ុងជុងហ្គុកក៏បានជួយនិយាយនិងប្រាប់រឿងខ្លះដែលកេីតឡេីងដល់នាងផងដែរ ។
" ម៉ាក់ប្រដៅកូនអោយទៅរករឿងគេបែបនេះមែនទេ ? "ថេយ៉ុងអង្គុយអោនមុខចុះពេលឃេីញម្ដាយធ្វេីទឹកមុខកាចៗដាក់
" ហឹក!អូនអត់ខុសទេបងស្រីនោះអ្នកមករករឿងអូនមុនទេតេីស "ណាមីដកដង្ហេីមធំយកដៃមកឈ្លីក្បាល ។
បេីកូនប្រុសនិយាយដូច្នេះហេីយច្បាស់ជាគេមិនបានទៅរករឿងខាងនោះមុនដូចលោកនាយកសាលាប្រាប់នោះទេអញ្ចឹង? ។ ក្នុងនាមនាងជាម្ដាយចិញ្ចឹមកូនមកតាំងពីតូចដល់ធំពិននេះនាងស្គាល់ចរិកកូនច្បាស់ណាស់ ។ តែនាងមិនដឹងគួរនិយាយបែបណា?ធ្វេីបែបណា? បេីខាងនោះគេមានអំណាចជាង? ទោះជាកូននាងមិនបានខុស ក៏មិនប្រាកដថាត្រូវដែរ បេីអ្នកខុសអាចជាអ្នកត្រូវវិញក៏ថាបានមិនចឹង?
" ស្អែកទៅសុំទោសគេជាមួយម៉ាក់ព្រោះកូនទៅបោចសក់កូនគេណា !"
" អូនអត់បានខុសផងចឹងអូនអត់សុំទោសទេ !"
គេមិនបានទៅធ្វេីស្អីបងស្រីនោះទេ នាងជាអ្នករករឿងគេមុនទេតេីស ។ បេីគេខុសពិតមែនច្បាស់ជាទទួលកំហុសហេីយ
" ថេយ៉ុង! "ណាមីស្រែកហៅកូនហាក់ដូចជាខឹងដែលលេីកនេះគេមិនស្ដាប់សម្ដីនាងសោះ ។ តេីអោយធ្វេីអ្វីបាន?បេីខាងនោះគេរកផ្ដឹងទារសំណងទៅហេីយ? នាងគ្មានលុយទេបេីគេផ្ដឹងមែននោះរាល់ថ្ងៃខំធ្វេីការបានប្រាក់ខែមកមិនបានសល់ច្រេីននោះទេ ត្រូវចាយវាយលេី ម្ហូបអាហារ បង់បន្ទប់ បង់ថ្លៃសាលាកូនរៀននិងការរស់នៅប្រចាំថ្ងៃ តេីនាងមានសល់អ្វី?។ មិនមែននាងខឹងកូននោះទេតែខាងនោះគេមានគ្រាន់ខាងនោះគេមានព្រាបជាង មិនចាំបាច់ហេីបមាត់និយាយក៏គេខាងនោះត្រូវដែរ!
ថេយ៉ុងរត់ចូលបន្ទប់បាត់ គេអន់ចិត្តណាស់ដែលម្ដាយដឹងហេីយថាគេមិនខុសនៅអោយគេទៅសុំទោសទៀត ។ ពេលនឹកដល់ហេតុការណ៍នោះម្ដងគេ សែនស្អប់ណារ៉ា បេីកុំតែនាងក៏គ្មានរឿងទាំងអស់នេះកេីតឡេីងដែរ ។
![បណ្ដូលចិត្ត [ Complete ✓]](https://img.wattpad.com/cover/402013671-64-k216582.jpg)