ទ្រាំមេីលជុងហ្គុកស្និតស្នាលនឹងក្មេងម្នាក់នេះលែងបានហ្វីយ៉ាចូលមកកាត់ ។ នាងមិនធ្លាប់ឃេីញជុងហ្គុកបែបនេះពីមុនទេ មិនដែលឃេីញញញឹមឬស្និតស្នាលនឹងនរណាទេ ចុះក្មេងម្នាក់នេះត្រូវអ្វីនឹងគេបានជាឈរអោបគ្នា??
" ពួកយេីងជិតដល់ម៉ោងត្រឡប់ទៅវិញហេីយ "
" ហឹម! "
ហ្វីយ៉ាញញឹមដាក់ថេយ៉ុងបន្តិច មុននេះនាងដូចជាលឺក្មេននេះថាខ្លួនគេជាសង្សាររបស់ជុងហ្គុក? នាងចាប់ដេីមដៃជុងហ្គុកបំណងចង់អោយគេឈរឆ្ងាយពីថេយ៉ុងបន្តិច ដោយលេីកហេតុផលមក
" ពួកយេីងគួរតែទៅឥលូវគ្រប់គ្នាកំពុងចាំ "
" លែងដៃគាត់! "ថេយ៉ុងសម្លក់ហ្វីយ៉ា កុំស្មានគេមិនដឹងថានាងស្រឡាញ់បងប្រុសសង្ហាររបស់គេ មេីលតែក្រសែរភ្នែកនិងកាយវិការក៏ដឹងដែរ
" មានបញ្ហាអ្វីមែនទេ ? " នាងញញឹម
" មាននឹងហេីយ...លែងទៅ! "គេចាប់ដៃនាងចេញ
" ហេតុអី?ពួកយេីងជាមិត្តនឹងគ្នាចាប់ដៃពិននឹងមិនមែនជាបញ្ហាធំដុំឯណា? "នាងលេីកចិញ្ចេីមម្ខាង
" តែគាត់ជាសង្សារខ្ញុំ...ខ្ញុំមិនចង់អោយស្រីណាមកប៉ះពាល់គាត់ឡេីយ !! "ថេយ៉ុងទាញជុងហ្គុកមកជិត នាងកំពុងឌឺដងអោយខ្លួនហេីយតេីសទេីបតែជួបគ្នាលេីកដំបូង បញ្ចេញចរិកពិតមកហេីយ?
" សង្សារ?តេីអោយខ្ញុំជឿបានយ៉ាងមិចទៅ?...ខ្ញុំស្គាល់គេមក៥-៦ឆ្នាំហេីយជុងហ្គុកមិនដែលចេះខ្វល់ខ្វាយឬចេះស្រឡាញ់អ្នកណាទេ! "សូម្បីតែនាងខំតាមស្រឡាញ់ យកចិត្តមកប៉ុន្មានឆ្នាំនេះ គេមិនដែលយកភ្នែកមេីលនាងឬនរណាផង? គិតថានាងជឿសម្ដីក្មេងម្នាក់នេះឬ?
" ថេយ៍! "ជុងហ្គុកចាប់ស្មារក្មេងកុំអោយរឿងកាន់តែធំ រួចសម្លឹងមេីលមុខហ្វីយ៉ាក្នុងន័យមិនអោយនាងរករឿងថេយ៉ុង តែក៏ត្រូវថេយ៉ុងទាញមុខមកមេីលគេវិញ
" ត្រូវហេីយ!...គាត់មិនចេះស្រឡាញ់អ្នកណាក្រៅពីខ្ញុំទេ "ថេយ៉ុងអោបដៃ បញ្ចេញទឹកមុនឌឺទៅកាន់នាង រួចញញឹមចុងមាត់ ។
" អរ!មួយទៀតមុននេះបងស្រីក៏ឃេីញថាគាត់អោបខ្ញុំ...រកនឹងថេីបទៀតផង! "ប្រយោគចុងក្រោយគេអោនទៅខ្សឹបក្បែរត្រចៀកហ្វីយ៉ាញញឹមឌឺដាក់នាង
" ឯង! " ហ្វីយ៉ានាងក្ដាប់ដៃចូលគ្នា ក្ដៅក្រហាយដែលក្មេងនេះឌឺដងខ្លួន ។
" អាយុប្អូនខ្ញុំគួរតែគោរពខ្ញុំបន្តិចទៅ " នាងដកថយមួយជំហាន ឃេីញជុងហ្គុកមេីលមកដោយការមិនពេញចិត្ត
" ចង់គោរពដែលតែបងស្រីមិនធ្វេីអោយខ្ញុំគោរពសោះ " គេពេបមាត់ធ្វេីមុខកំសត់ ។ គេមិនចង់បង្ហាញចរិកឈ្លេីយដាក់នាងទេមកពីគេទប់មិនជាប់ចេះតែចង់ផ្លែផ្កាអោយខ្លះដេីម្បីកុំអោយចេះតែចង់បានរបស់គេ!
" នាងទៅជាមួយគ្រប់គ្នាមុនចុះ ! "
" ប៉ុន្ដែ...បាន! " ជុងហ្គុកហូសដៃថេយ៉ុងចេញពីហ្វូងមនុស្ស បេីអោយនៅយូរទៀតមិនបានទេ ខ្លាចមានរឿងដូចកាលមុនទៀត តែមិនមែនខ្លាចហ្វីយ៉ាវៃក្មេងនេះទេ គេខ្លាចថេយ៉ុងវៃនាងទៅវិញទេមេីលសម្ដីចរិករបស់ថេយ៉ុងទៅក៏ដឹងថា គេនេះមិនចេះខ្លាចនរណាទេ ត្រូវថាអោយក៏ថាអោយតែម្ដងមិនចេះទុកមុខងោយនរណាឡេីយ
ហ្វីយ៉ាបានត្រឹមឈរមេីល ដោយការខឹងតែមិនអាចធ្វេីអ្វីបាន! ឬមួយក្មេងនោះនិយាយជាការពិត? ហេីយក៏ជាមូលហេតុដែលជុងហ្គុកបដិសេធនាង? ។ តេីអាចទៅរួចបានដោយរបៀបណា ? នាងមិនដែលឃេីញជុងហ្គុកចេញទៅក្រៅឬជួបនរណាឡេីយតាំងពីស្គាល់គេមក គេតែងតែនៅក្នុងមន្ទីរពេទ្យរហូតដល់ម៉ោងចេញ ។ តេីនាងត្រូវចុះចាញ់ត្រឹមនេះឬ?
ជុងហ្គុកនាំថេយ៉ុងមកខាងក្រោយអគារសាលា ដេីម្បីនិយាយគ្នា ។ គេមេីលថេយ៉ុងសឹងតែមិនស្គាល់ មិនចម្លែកទេកាលមុនគេនៅតូចឥលូវរូបរាងក្មេងនេះប្រែប្រួលទៅតាមអាយុរបស់គេ មិនឆ្ងល់ទេហេតុអ្វីខ្លួនមេីលក្មេងនេះមិនស្គាល់នោះ
" អូននឹកបងជុងណាស់ដឹងទេ? "
" បេីនឹកបងហេតុអីមិនប្រាប់បងមួយម៉ាត?" មាត់និយាយថានឹកតែក្មេងនេះទៅចោលគេដោយមិនលា អោយគេនេះអង្គុយកេីតទុក្ខ នឹករាល់ថ្ងៃ
" អូន!...ចុះបងជុងមិចមិនមករកអូន? "
" អោយបងដោយរបៀបណា? "បេីគេដឹងថាថេយ៉ុងនៅឯណាគេច្បាស់ជាទៅរកក្មេងនេះយូរណាស់ហេីយ !!
" ចុះសំបុត្រ?...ម៉ាក់ប្រាប់អូនថាបងជុងអានសំបុត្រនោះហេីយច្បាស់ជាមករកអូនតែនេះអត់ទេអូនខំចាំរាល់ថ្ងៃតែមិនឃេីញសោះមកពីអញ្ចឹងបានអូនលួងរត់ទៅកូរ៉េ !"
" រត់ទៅកូរ៉េ? "
" តែលោកតាចាប់បានក៏នាំមកវិញ " នឹកឃេីញហេីយ ខឹងណាស់គាត់មិនគួរណាចាប់គេមកវិញសោះកុំអីបានជួបនឹងគាត់ហេីយ
" អូនខឹងនឹងបងជុងណាស់! "ថេយ៉ុងពេបមាត់ងាកមុខចេញ គេអន់ចិត្តណាស់ខំចាំអង្គុយមេីលផ្លូវរាល់ថ្ងៃ ថាបងប្រុសសង្ហាររបស់គេនឹងមករកគេ ចុងក្រោយមិនឃេីញស្រមោលសូម្បីតែបន្តិច!
ទោះជាលោកវីលៀមមិនចាប់គេមកវិញ ថេយ៉ិងក៏មិនជួបជុងហ្គុកដដែលនឹងព្រោះជុងហ្គុកគេនៅប៉ារីស។
ជុងហ្គុកសេីចនឹងចរិកក្មេង ថេយ៉ុងនៅតែដដែលកាលពីមុនបែបណាឥលូវក៏បែបនោះ ពូកែអន់ចិត្តមាត់មិនចេះនៅស្ងៀមនិយាយមិនឈប់ គ្រាន់តែឆ្នាស់ជាមុនបន្តិច។ ថេយ៉ុងក៏បាននិយាយរឿងកាលមកប៉ារីសដំបូងអោយជុងហ្គុកបានដឹង ។ ពួកគេនៅសំណេះសំណាលគ្នាឡេីងមួយសន្ទុះ ទេីបជុងហ្គុកនាំគេមកថ្នាក់វិញរៀនវិញ ។ មុននឹងលាគ្នាជុងហ្គុកបានសុំលេខទុកទាក់ទងគ្នាពេលក្រោយ
ចូលមកក្នុងថ្នាក់ម្នាក់ៗនាំគ្នាមេីលមុខថេយ៉ុងគ្រប់គ្នា។អ្នកខ្លះក៏បានឃេីញហេតុការណ៍មុននេះឯអ្នកមិនដឹងក៏ត្រូវអ្នកផ្សេងនិយាយប្រាប់តៗគ្នា ។ ជីមីនខំតាមរកថេយ៉ុងឡេីងម្ង៉ៃ តែមកឃេីញមិត្តឈរអោបសិស្សច្បង ក៏ឈរមេីលនឹងគេឯងដែរទៅ។ គេរង់ចាំអោយតែមិត្តមកវិញនឹងបានសួរនាំ!!
" ទាញនោះទាញ! "
" ប្រាប់ភ្លាមមកឯងនឹងសិស្សច្បងសង្សារគ្នាពិតមែន? "នេះហេីយរឿងដែលគេចង់សួរ ។ ថេយ៉ុងងក់ក្បាលអ្វីដែរដែលគេនិយាយជាការពិត
" តាំងពីពេលណា? "
" យូរហេីយ ! "
" យូរហេីយនឹងពេលណា? " គេចង់ដឹងច្បាស់ជាងនេះ
" ដូចជា... " ថេយ៉ុងរកនឹក ជីមីនវិញខំចាំស្ដាប់ឡេីងចំហមាត់
" និយាយលឿនៗមក " គ្រាន់តែឆ្លេីយមួយម៉ាតក៏ចប់ ដឹងជានៅរកនឹកស្អីទេ គេស្លន់ចង់ដឹងណាស់ !
" កាលយេីងអាយុ១០ឆ្នាំ "
" ហាស ? " មិនមែនតែជីមីនទេ អ្នកដែលលួចស្ដាប់ក៏ពួកគេនិយាយគ្នាក៏លាន់មាត់ដែរ
ផាំង !
" យេីងជឿថាឯងនិងគាត់ជាសង្សារនឹងគ្នានោះទេ ! " លីឡាដេីរមកទះតុថេយ៉ុងមិនជឿសម្ដីរបស់ថេយ៉ុងឡេីយ ។
លីឡានិងថេយ៉ុងពួកគេមិនសូវត្រូវគ្នាប៉ុន្មានទេ ឧស្សាហ៍ទាស់សម្ដីគ្នាណាស់ ។ លីឡាស្អប់ថេយ៉ុងដោយសារតែនាងមិនចូលចិត្តគេ ស្អប់ដែលគេពូកែស្អាត មានមនុស្សតាមស្រឡាញ់ជាងនាង និយាយរួមទៅនាងច្រណែនថេយ៉ុងដែលល្អជាង ទោះគេកាច ឆ្នាស់ សម្ដីអាក្រក់និងឈ្លេីយយ៉ាងណាក៏នៅតែមានអ្នកចូលចិត្តគេ ។
" ជឿឬមិនជឿជាសិទ្ធនាង...ដឹងត្រឹមថាគាត់ជារបស់ខ្ញុំទៅបានហេីយ ! "
" គីម ថេយ៉ុង! "
" ខឹងមែនទេ? ចូលរួមសោកស្ដាយផងណាកញ្ញា លីឡាដែលសិស្សច្បងគាត់ចាប់អារម្មណ៍យេីង ហិកៗ"ថេយ៉ុងខ្ទប់មាត់សេីច ចំអកដែលគេអាចយកឈ្នះបេះដូងជុងហ្គុកបាន ។ សោកស្ដាយខ្លាំងណាស់ដែលនាងចង់បានបងប្រុសសង្ហាររបស់គេតែក៏បរាជ័យ!
[ សុំទោសចំពោះអក្ខរាវិរុទ្ធ ]
____
TO BE CONTINUED
HOPE YOU ALL ENJOY THE STORY, ♡♡
![បណ្ដូលចិត្ត [ Complete ✓]](https://img.wattpad.com/cover/402013671-64-k216582.jpg)