[ ភាគ៣ ]

1.5K 85 0
                                        

           តាំងពីគេចុចបិទទូរស័ព្ទរហូតមកដល់ស្មាននេះ ក៏ចូលម៉ោង១យប់ទៅហេីយ ។ ក្មេងខ្លះនៅមិននាទ់បិទភ្នែកគេងលក់នៅឡេីយ គេបេីកភ្នែកក្រឡង់ៗសម្លឹងមេីលពិដាន ។ តេីអោយក្មេងខ្លះគេងលក់បានយ៉ាងមិច?? បេីគេនៅដេកអៀននិងសម្ដីរបស់បងប្រុសសង្ហារគេនោះ ខួរក្បាលគេគិតតែនឹកដល់សម្ដីមុននេះមិនឈប់ ។ ព្យាយាមសងំដេកតែគេដេកមិនលក់សោះ ។
            " ឈប់គិតដេកភ្លាម ! "ម្រាមដៃតូចទះលេីមុខតិចៗព្យាយាមប្រាប់ខ្លួនឯងអោយឈប់គិតសងំដេកវិញ តែភ្នែកមិនសហការណ៍សោះ
ទោះខំបិទភ្នែកដេីម្បីអោយដេក ក៏មិនបានផលអ្វីឡេីយ ក្នុងខ្លួនរសាប់រសល់នៅមិនស្ងៀម បម្រាស់ចុះបម្រាស់ឡេីងពេញពូន ។ ភួយដែលក្រាបដណ្ដប់ក៏ធ្លាក់ចុះជាមួយនឹងខ្នោយ
           " ហឺយកាលដេកលក់!!! "ជេីងម្ខាងទម្លាក់ចុះស្របនិងម្ខាងទៀតចុះទៅរេីសភួយនិងខ្នោយមកវិញ
ទាំងរអ៊ូម្នាក់ឯង ។ ខួរក្បាលក្មេងខ្ចីរបស់គេហាក់នឹកឃ្លានក៏បន្តដេីរទៅបេីកទ្វារកមេីលរបស់ញុំា
មកដល់គេយកកៅអីមកដាក់ឡេីងយកក្រឡនំដែលណាមីទិញយកទុកនោះមក ។ ដាក់ខ្លួនអង្គុយបត់ជេីងក្បែរតុបេីយកនំមកញុំា ។ កំពុងសប្បាយនិងការញុំាសម្លេងនៃខ្យល់ដែលបក់មកតាមបង្អួចបន្លឺឡេីងអោយក្មេងខ្លះព្រឺលសម្បុរភ្លាម មិនចាំយូរគេលុកយកនំពីរបីដុំបិទគម្របវិញទុកចោល នៅការ៉ូ ។
           " អាយ!! "គ្រានតែលឺសម្លេងបង្អួចប៉ះទង្កិចគ្នាភ្លាម ម្រាមជេីងតូចៗរត់យ៉ាងលឿនទៅបន្ទប់វិញ ក្នុងចិត្តកំពុងតែភ័យស្មានតែខ្មោចលង់
          " មិននៅទៀតទេ...ដេកហេីយ "មកដល់ថេយ៉ុងរហ័សឡេីងមកលេីពូកញុកនំចូលមាត់អោយអស់ សឹមដាក់ខ្លួបដេកដោយទាញភួយគ្របជិតតាំងពីក្បាលសល់ចុងជេីងទាំងញ័រ ។ ចេះសងំៗក៏ទន់ភ្នែកដេកលក់បាត់យ៉ាងស្កប់ស្កល់។

           ព្រឹកថ្ងៃថ្មី

           ពន្លឺព្រះអាទិត្យចែងចាំងតាមរយៈបង្អួចចូលមកជះលេីផ្ទៃមុខប៉ោងៗគួរអោយស្រឡាញ់ ។ គេបម្រាស់ខ្លួនតិចៗដៃម្ខាងទាញភួយមកគ្រប់មុខកុំអោយចាំង។
យប់មិញទម្រាំតែដេកលក់ក៏ចូលម៉ោង២ទៅហេីយដែលបណ្ដាលអោយក្មេងខ្លះដេកដល់ស្មារនេះហេីយនៅមិនទាន់ក្រោកទៀត ។
         " ថេយ៍ក្រោកឡេីងទៅសាលា "ណាមីទាញភួយចេញដាស់គេតិចៗ ។ ដោយមិនឃេីញកូនចេញមកទៀតនាងក៏ឡេីងមកហៅតែម្ដង
         " ហឹក!!! "ថេយ៉ុងញីភ្នែកបន្តិចសឹមបេីកភ្នែកយឺតៗអោយសមនិងពន្លឺ
         " ឆាប់ឡេីងប្រយ័ត្នហួសម៉ោង "
        " បាទ "ណាមីចេញទៅវិញទុកអោយកូននៅសម្អាតខ្លួន រៀបចំទៅសាលាឯនាងវិញត្រូវរៀបចំអាហារថ្ងៃត្រង់សម្រាប់ថេយ៉ុង។ ក្រោយរួចរាល់ថេយ៉ុងញុំាពេលព្រឹកសិនមុនទៅសាលា ។ ណាមីនាងត្រូវជូនកូនប្រុសមកដាក់សាលាសិនទេីបនាងបន្តទៅកន្លែងធ្វើការ ។

បណ្ដូលចិត្ត [ Complete ✓]Where stories live. Discover now