[ ភាគ២១ ]

1.4K 81 0
                                        

ថេយ៉ុងក្រោកពីគេងរៀបចំខ្លួនទៅសាលា រួចចុះមកខាងក្រោមដេីម្បីញុំាអាហារពេលព្រឹក
" យប់មិញបានគេងឬអត់បានជាភ្នែកខ្មៅម្លេះ? "ណាមីកំពុងរៀបអាហារងាកមកឃេីញកូនប្រុសចុះមកល្មម ពេលគេដេីរមកកាន់តែជិតទេីបចាប់អារម្មណ៍ភ្នែកថេយ៉ុងខ្មៅដូចផែនដា ដំណេីរវិញដេីរមិនចង់រួចដូចមនុស្សគ្មានកម្លាំង
" ម៉ាក់!អូនងងុយខ្ចិលទៅរៀនណាស់! "គេដេីរមកដាក់ក្បាលផ្អែកនឹងទ្រូងម្ដាយភ្នែកបេីកមិនចង់រួច យប់មិញទម្រាំតែគេងលក់ចូលម៉ោង៣ទាបភ្លឺទៅហេីយ ។ ហេីយត្រូវក្រោកទៅសាលាទៀត គេមិននៅមិនទាន់អស់ងងុយទេ
" ធ្វេីស្អីបានជាមិនគេងហាស! "
" នៅឈរដល់កាលឆាប់ចូលតុប្រយ័ត្នហួសម៉ោងទៅសាលា! "លោកវីលៀមទេីបចុះក៏ស្រដីទៅពីរនាក់ម៉ែកូន ណាមួយក៏ជិតដល់ម៉ោងចៅប្រុសទៅសាលាដែរ
ណាមីញញឹមរួចទាញថេយ៉ុងអោយទៅអង្គុយ លោកវីលៀមមិនចាប់អ្វីទេ អង្គុយបានបន្តិចគាត់ភ្ញាក់ព្រឺត ពេលឃេីញភ្នែករបស់ថេយ៉ុង
" យប់មិញបានដេកឬអត់? "ហេីយចៅគាត់នៅធ្វេីស្អីបានជានៅដល់យប់ជ្រៅមិនព្រមគេងដល់ភ្នែកស្លក់ខ្មៅដូចផែនដា?
ថេយ៉ុងត្រឹមញឹមៗដាក់គាត់មិនបានឆ្លេីយឬប្រាប់មូលហេតុអ្វីទេបេីប្រាប់ទៅគាត់ច្បាស់ជាសួរជីកឫសជីកគុលមិនខានទេ ។ ណាមីចាក់ទឹកផ្លែឈេីអោយថេយ៉ុងផឹកមួយកែវមុនទៅសាលា
" ចេញពីសាលាមកផ្ទះវិញហាមទៅណា! " ប្រុងនឹងដេីរចេញទៅហេីយលឺសម្ដីលោកវីលៀមភ្លាមគេងាកមកមេីលគាត់ព្រោះដឹងថាគាត់ចង់និយាយពីអ្វី
" ក្រែងលោកតាថាលែងឃាត់ពួកយេីងមិនអោយជួបគ្នាទៀតហេីយ?? "
" មែន!...តែមិនមែនពេលនេះ "គាត់ឆ្លេីយធម្មតាៗរួចដេីរចេញបាត់អោយថេយ៉ុងកេីតទុក្ខមិនសុខចិត្ត ។ បេីមិនមែនពេលនេះពេលណាចុះ?
" លោកតា!! "
" ឆាប់ទៅសាលាទៅ! "

***

លោកតាចនកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវចាំចៅប្រុសចុះមកតែនេះម៉ោង១០ជាងហេីយគេនៅមិនទាន់ចុះមកទៀត ។ មួយសន្ទុះក្រោយទេីបជុងហ្គុកចុះមក ថ្ងៃនេះគេមិនទៅមន្ទីរទេគេបានសុំច្បាប់លោកពូគេមួយថ្ងៃ
" ទៅជួបគេមែនទេ?...វីលៀមគេនៅមិនទាន់អោយចៅជួបគ្នាជាមួយចៅគេទេ!" មេីលតែការតែងខ្លួនក៏ដឹងដែរ ច្បាស់ជាទៅជួបចៅមិត្តរបស់គាត់មិនខានទេ
ជុងហ្គុកមិនមាត់ព្រោះគេទៅជួបថេយ៉ុងពិតមែន កាលពីព្រឹកថេយ៉ុងឆាតមកអោយទៅយកនៅសាលាដេីម្បីជួបគ្នា ។ លឺសម្ដីលោកតាចនហេីយគេចងចញ្ចេីម លោកវីលៀមប្រាប់ថាមិនហាមពួកគេតែគាត់បែបជាមិនអោយពួកគេជួបគ្នាទៅវិញ???
" មិនបាច់ធ្វេីមុខអញ្ចឹងទេ...នេះយកទៅ! "គាត់ហុចប្រអប់តូចមួយអោយទៅចៅប្រុស ជុងហ្គុកក៏ទទួលយកដោយចម្ងល់
" ហេតុអីលោកតាអោយខ្ញុំ? "ពេលបេីកមេីលទេីបដឹងថាក្នុងប្រអប់មានចិញ្ចៀន ដែលជារបស់លោកយាយគេ លោកតាចនញញឹមដូចជាមានអ្វីលាក់មិនចង់ប្រាប់
" ទុកអោយមនុស្សដែលចៅស្រឡាញ់ទៅ! " ជុងហ្គុកលឺដូច្នេះក៏មិនបានសួរនាំអ្វីដែរ គេបិទប្រអប់វិញរួចក៏កាន់ដេីរចេញទៅ លោកតាចនក៏ស្រែកប្រាប់
" កុំអោយវីលៀមចាប់បានប្រយ័ត្នលែងបានជួបគ្នា!"

បណ្ដូលចិត្ត [ Complete ✓]Where stories live. Discover now