ជុងហ្គុកដេីរចូលមកខាងក្នុងភូមិគ្រឹះដោយមានក្មេងនៅពីក្រោយ ។ ថេយ៉ុងសម្លឹងមេីលបរិវេនជុំវិញឥតព្រឹចភ្នែកព្រោះតែធំពេកគេមិនដែលឃេីញផ្ទះអីធំយ៉ាងនេះទេ ។
" wow! ធំខ្លាំងណាស់...នៅខាងក្រៅស្អាតពិននឹងហេីយចុះខាងវិញ ?? "ជុងហ្គុកសេីចនិងចរិកក្មេងរួចក៏តបទៅវិញ
" ប្រហែលស្អាតប្រណីតជាងខាងក្រៅ! "
" ពិតមែន? "លឺបងប្រុសប្រាប់គេក៏ភ្ញាក់ផ្អេីលរបៀបក្មេងមិនដឹងខ្យល់អី ជុងហ្គុកងក់ក្បាល
លោកតាចននិងលោកពូហានកំពុងអង្គុយជជែកគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ ។ ពួកគាត់ទាំងពីររហ័សងាករកប្រភពសម្លេងក្រោយលឺសម្លេងសេីសកកឹករបស់នរណាមិនដឹង ។ ជុងហ្គុកនិងថេយ៉ុងមុននេះនិយាយគ្នាលេង ពេលឃេីញលោកតានិងលោកពូហានមេីលមក ជុងហ្គុករៀបរឹកត្រឹមត្រូវវិញ ។ ថេយ៉ុងវិញយកដៃខ្ទប់មាត់បងប្រុសសង្ហារនិយាយមិនខុសទេ ខាងក្នុងស្អាតណាស់ ថែមទាំងមានការដាក់តាំងលម្អពេលតែម្ដង គេមិនដែលធ្លាប់ឃេីញរបស់ទាំងនេះពីមកទេ ។
" ទៅបានក្មេងពីណាជុងហ្គុក ? "លោកតាចនសួរស្របពេលជុងហ្គុកមកកាន់តែជិត ។
គាត់និងលោកពូហានប្លែកចិត្តបន្តិចដែរ ព្រោះមុននេះឃេីញជុងហ្គុកសេីចខុុសពីធម្មតា គាត់មិនដែលឃេីញគេសេីចបែបនេះពីមុនមកទេ អស់ហេីយត្រឹមញញឹម ។ សំខាន់ទៅបានក្មេងមកពីណាមិនដឹងថែមទាំងស្និតស្នាលគ្នាទៀត
" ចុះបានហេីយ "ឃេីញក្មេងនៅតោងកជាប់គេក៏ប្រាប់អោយក្មេងចុះ ថេយ៉ុងរហ័សចុះរួចឈរពីក្រោយជុងហ្គុកបេីកភ្នែកម៉ក់សម្លឹងមេីលមនុស្សចាស់ទាំងពីរ
ជុងហ្គុកចូលមកអង្គុយទាញក្មេងមកជិតរៀបរាប់តាមប្រាប់ខ្លះ ។ លោកតានិងលោកពូហានញញឹមដាក់ក្មេងដេីម្បីកុំអោយខ្លាច
" មកនេះមកចៅ " លោកតាចនបក់ដៃហៅថេយ៉ុងអោយមកជិត តែក្មេងអោបដៃបងប្រុសសង្ហារជាប់មិនហ៊ានទៅជិតគាត់ឡេីយព្រោះកេមិនដែលស្គាល់គាត់...។
" លោកតាហៅហេីយឆាប់ទៅកុំខ្លាច"ជុងហ្គុកញីសក់ក្មេងក្នុងន័យលួងលោម ។ បេីបងប្រុសសង្ហារថាបែបនេះហេីយ ថេយ៉ុងដេីរទៅជិតគាត់
" សួស្ដីលោកតាលោកពូ "
" ឆ្លាត!ឈ្មោះអីដែរចៅ "គាត់លេីកក្មេងមកអង្គុយជិត
" ថេយ៉ុងបាទ "ក្រោយមានអារម្មណ៍ថាលែងខ្លាចវិញ ថេយ៉ុងញញឹមស្រស់ដាក់គាត់
" ឈ្មោះពិរោះណាស់ "
" ក្មួយចង់ញុំាអ្វីទេ ? "លោកពូហានសួរ។ គាត់មានអារម្មណ៍ដូចជាចូលចិត្តថេយ៉ុងណាស់ សូម្បីលោកតាក៏ដូចគ្នា ។ ក្មេងងក់ក្បាលទេីបគាត់ប្រាប់អ៊ំដែលជាអ្នកមេីលការខុសត្រូវលេីកនំចំណីមក
ជុងហ្គុកអង្គុយស្ងៀមព្រោះពេលនេះ ម្នាក់ៗលែងខ្វល់ពីគេហេីយ ? ហេីយក៏មិនដឹងនិយាយអ្វីដែល ។
គេក៏សប្បាយចិត្តដែលលោកតានិងលោកពូចូលចិត្តថេយ៉ុង ។
![បណ្ដូលចិត្ត [ Complete ✓]](https://img.wattpad.com/cover/402013671-64-k216582.jpg)