"អូ!ceoវ័យក្មេងឆ៊ុងស៊ូទេហេស?"
គេក៏និយាយរាក់ទាក់ទៅគាត់ដូចគ្នាបុរសម្នាក់នេះមានឈ្មោះថា
លោកសឹងជាដៃគូសហការនិងមានភាគហ៊ុនធំបន្ទាប់ពីរាងក្រាស់
គាត់និងគេរៀងស្និទ្ធស្នាលនឹងគ្នាដែរព្រោះលោកសឹងម្នាក់នេះ
ធ្វើការច្បាស់លាស់ណាស់ហើយក៏ជាដៃគូសហការនិងក្រុមហ៊ុន
ចនគ្រុបតាំងពីជំនាន់លោកចនរហូតដល់ជំនាន់ឆ៊ុងស៊ូហើយក៏
មានតែគាត់នេះឯងដែលឆ៊ុងស៊ូអាចទុកចិត្តបានក្នុងការពិភាក្សា
បញ្ហាជាមួយ

"បាទ!សុំទោសដែលខ្ញុំមកយឺតសង្ឃឹថាលោកពូមិនប្រកាន់ទៅ
ចុះ"
គាត់ញញឹមតបទាំងរីករាយ

"មិនអីទេ!ខ្ញុំមិនប្រកាន់អ្នកប្រុសតូចស្រាប់ទៅហើយ"
គាត់ក្រលេកឃើញវត្តមានរាងតូចដែលឈរនៅជិតរាងក្រាស់
ទើបគាត់ក៏សួរនាំ

"អ៎!និយាយចឹង...តើអ្នកនាងម្នាក់នេះជា...?"
ឆ៊ុងស៊ូប្រញាប់តប

"នាងល្អិតនេះកូនស្រីរបស់បងប្រុសខ្ញុំត្រូវជាក្មួយស្រីរបស់ខ្ញុំ!និយាយសួស្តីដាក់គាត់ទៅវីន"
រាងតូចនិយាយសួស្តីទៅគាត់ព្រមទាំងណែនាំខ្លួន

"សួស្តីលោកអ៊ំ!ខ្ញុំគឺចន មីនជុងឈ្មោះហៅក្រៅគឺវីនធើ..រីករាយ
ដែលបានជួបលោកអ៊ំ"
គាត់សើចតិចៗនឹងសម្តីគួរសមនិងចេះដឹងចាស់ទុំរបស់នាងទើប
តប

"ហេសៗ...រីករាយដូចគ្នាអ្នកនាងតូចខ្ញុំមិននឹកស្មានថាបានជួប
អ្នកនាងតូចក្នុងពិធីនេះសោះធ្លាប់តែលឺអ្នកប្រុសតូចនិយាយពី
អ្នកនាង"

"ចាស៎!"
នាងសើចតបវិញដូចគ្នាទើបពួកគេទៅដើររកតុអង្គុយនិយាយគ្នា
។កំពុងនិយាយគ្នាសុខៗវីនធើខ្សឹបដាក់ត្រចៀករាងក្រាស់

"ខ្ញុំសុំទៅចាប់បង្អែមនៅខាងនោះបានទេពូ?"

"ទៅចុះ!ប្រយ័ត្នខ្លួនផងមានរឿងអីមិនស្រួលប្រាប់ពូលឺទេ?"

"ចាស៎!អរគុណពូលោកពូចិត្តល្អជាងគេ..ហិ..ហិ"
នាងនិយាយសរសើរគេរួចសើចតិចៗហើយដើរទៅតុមួយដែល
មានបង្អែមតម្រៀបជួរគ្នាសម្រាប់ភ្ញៀវដែលមកចូលរួម រាងតូច
ដើរមើលបង្អែមដែលនាងចូលចិត្តហើយចាប់ដាក់ចានភ្លាមនោះ
ក៏លេចវត្តមានមនុស្សប្រុសវ័យក្មេងម្នាក់ដើរមកនិយាយជាមួយ
នាង

រឿងលោកពូកំពូលស្នេហ៍(BG)Where stories live. Discover now