[ ភាគ២១ ]

ابدأ من البداية
                                        

***

ដល់ម៉ោងចេញថេយ៉ុងនឹងជីមីននាំគ្នាដេីរមកខាងមុខសាលាដេីម្បីចាំអ្នកមកទទួល គ្រាន់តែក្រឡេកឃេីញពូអ្នកបេីកឡានដែលមកយកគេរាល់ដងភ្លាម ថេយ៉ុងរហ័សទៅពួនក្រោយខ្នងជីមីន ។ ដំបូងថាមកចាំជុងហ្គុកមកទទួលតែអ្នកណាទៅដឹងថាគាត់មកយកលឿនយ៉ាងនេះ
" យ៉ាងមិចឯងនឹង? "
" នៅអោយស្ងៀមប្រយ័ត្នគាត់ឃេីញ"គេទាញជីមីនអោយបែរមុខទៅត្រង់វិញ ជីមីនធ្វេីមុខឆ្ងល់មិនដឹងគេពួននឹងអ្នកណា។
ឃេីញពូអ្នកបេីកឡានបែបទៅម្ខាងគេរហ័សទាញជីមីនដេីម្បីរកកន្លែងពួនភ្លាម ជីមីនអត់ឆ្ងល់មិនបានក៏សួរ
" ហេីយឯងគេចពីនរណា! "
ថេយ៉ុងក៏រៀបរាប់តាមដំណេីររឿងអោយមិត្តគេបានដឹង ទេីបសុំអោយជីមីនជួយគេទៅនិយាយមួយពូអ្នកបេីកឡាន ថាគេត្រឡប់ទៅផ្ទះវិញដោយជិះឡានក្រុងបាត់ហេីយ ។ ជីមីនក៏ដេីរមកប្រាប់ គាត់ក៏មិនបានសង្ស័យអ្វីច្រេីនដែរព្រោះថេយ៉ុងធ្លាប់ជិះឡានក្រុងពេលគាត់មកយកយឺតម្ដងៗដែរ
ជុងហ្គុកក៏បេីកឡានមកដល់ មិនចាំយូរថេយ៉ុងរហ័សចូលទៅអង្គុយទាញជុងហ្គុកមកអោប ខានជួបតែប៉ុន្មានម៉ោងគេនឹកសឹងស្លាប់ទៅហេីយទម្រាំតែលោកតាគេឃាត់មិនអោយជួបយូរជាងនេះគេច្បាស់ជាដកដង្ហេីមមិនដល់គ្នាផងមិនដឹង (☹️) ជុងហ្គុកមុខចាប់ផ្ដេីមក្រហមទៀតហេីយតាំងពីក្មេងនេះថេីបគេមកគេចេះតែធ្វេីខ្លួនមិនត្រូវភ័យៗយ៉ាងមិចមិនដឹងទេ
" បងជុងមុខក្រហមម្លេះ? "គេអោនមុខទៅរៀងជិតបន្តិចជុងហ្គុកឯណេះកាន់តែធ្វេីខ្លួនមិនត្រូវលេីសដេីមអោយថេយ៉ុងបង្ហាញទឹកមុខឆ្ងល់
" បង...បងថាថេយ៍អង្គុយអោយស្រួលទៅ !" គេនិយាយរដាក់រឌុប ចាប់ស្មារអោយគេអង្គុយអោយស្រួលវិញរួចក៏បេីកឡានចេញទៅ កន្លែងដែរថេយ៉ុងចង់ទៅ ។
ថេយ៉ុងក៏ទារអោយគេជូនទៅលេងចម្ការស្ត្រប៊ែរី ប្រហែល២ម៉ោងអីទេីបដល់ មុនទៅជុងហ្គុកក៏មិនភ្លេចចូលម៉ាតដេីម្បីរបស់ទុកញុំាខ្លាចក្មេងឃ្លាន

" បងជុងអៀវអូន! "ថេយ៉ុងទាញជាយអាវជុងហ្គុកបង្ហាញចរិកងរងក់ចង់អោយបងប្រុសសង្ហាររបស់គេអៀវ ជុងហ្គុកក៏តាមចិត្តក្មេងទៀត ។

ជុប

" ហេតុអីថេីបបង...មនុស្សមេីលមកច្រេីនណាស់"នៅកន្លែងពួកគេឈរនេះមានមនុស្សច្រេីន អ្នកដែលដេីរកាត់ឬឈរទីនេះក៏សម្លឹងមេីលមក ។
" មេីលៗទៅថេយ៍ចង់ថេីប ! "គេឯណាទៅខ្វល់នោះ មនុស្សដូចគេមិនសូវចេះខ្មាសឬចេះក្រែងចិត្តនរណាស្រាប់ហេីយ ។ ថេយ៉ុងក៏បេះស្រ្ដប៊ែរីមកញុំាធ្វេីប្រងេីយ ដៃម្ខាងអោបកជុងហ្គុងជាប់
" បងជុងមិនស្រួលខ្លួនមែនទេ? "បងប្រុសសង្ហាររបស់គេចេះតែយ៉ាងមិចបានជាមុខក្រហមរហូតអញ្ចឹង?? ឬមិនស្រួលខ្លួន? ។ ជុងហ្គុកស្ងាត់មាត់មិនដឹងប្រាប់យ៉ាងមិច បេីថេយ៉ុងចេះតែអោបថេីបគេយ៉ាងនឹងៗ គេច្បាស់សន្លប់ដោយសារអៀនមិនខានទេ!!

[សុំទោសចំពោះអក្ខរាវិរុទ្ធ]
_____
TO BE CONTINUED
ENJOY YOUR READING ♥♥




បណ្ដូលចិត្ត [ Complete ✓]حيث تعيش القصص. اكتشف الآن