ជេគ កាលបើរកសោរឡាននីគីឃើញហើយនោះ រាងតូចប្រញាប់ប្រញាល់ទាញអាវក្រៅមកពាក់ រួចក៏ចុះមកក្រោមថ្នមៗ ចុះជណ្ដើរបណ្ដើរគិតបណ្ដើរ ហេតុអីសុខៗ ស៊ុងហ៊ុនស្គាល់លេខគេ? ហើយគេប្រញាប់ប្រញាល់ចេញទៅយកហុីសុឹងមកវិញនេះដោយរបៀបណាបើគេមិនដឹងថាហុីសុឹងនៅឯណាផង ស៊ុងហ៊ុនក៏មិនបានប្រាប់ថានៅទីណា location ក៏មិនបានផ្ញើអោយគេទៀត ជេគម៉ួម៉ៅបន្តិច ទីបំផុតក៏ចូលអង្គុយក្នុងឡាននីគី ប្រុងនឹងបញ្ឆេះឡានហើយស្រាប់តែគំនិតខ្លាចលឺសម្លេងដល់នីគីដែលកំពុងគេងនោះ ជេគក្រពុលខ្លាំង
'' ចំមែន ហៅតាក់សុីវិញល្អជាង.. '' ជេគក៏ចុះពីឡានវិញ មិនចាំយូរនាយតូចក៏សម្រេចចិត្តសុំlocation ពីស៊ុងហ៊ុន
#Unknown
លោក ពេលនេះនៅឯណា? ជួយ
ផ្ញើlocation អោយខ្ញុំផង:ជេគ
Unknown send a location
📍
ទម្រាំតែស៊ុងហ៊ុនផ្ញើមក តាក់សុីដែលជេគហៅក៏មកដល់ល្មម រាងតូចក៏ឡើងឡាននោះរួចប្រាប់ទៅតាមទីតាំងដែលស៊ុងហ៊ុនផ្ញើអោយ
'' បងប្រុសសូមប្រញាប់បន្តិចបានទេ ? ''ជេគតឿនអ្នកបើកឡាន នេះគេបារម្ភអ្វីអោយប្រាកដទៅ ខ្លាចហុីសុឹងត្រូវស្រីៗចាប់ចូលបន្ទប់ដូចដែលស៊ុងហ៊ុននិយាយនោះមែនទេ? ជេគទុកចិត្តហុីសុឹងណាស់ ប្ដីនាយមិនដែលសូម្បីតែគិត ធ្វើរឿងបែបនោះ គិតយូរៗទៅជេគពិតជាខឹងខ្លួនឯងណាស់ បានទទួលភាពស្មោះត្រង់ប៉ុណ្ណឹងហើយ នៅអាចភ្លើតភ្លើនជាមួយប្អូនថ្លៃខ្លួនឯងទាល់តែបាន
*****
ត្រឡប់មកមើលមិត្តភក្តិទាំងបីនាក់នេះវិញ ហុីសុឹងដេកលក់បាត់ហើយចំណែកជេយ៍និងស៊ុងហ៊ុននៅអង្គុយសម្លឹងមុខគ្នា ដោយសារកុំអោយស្ងាត់ពេក ស៊ុងហ៊ុនក៏និយាយឡើង
'' ជេយ៍ ឯងនៅមានស្មារតីល្អជាងយើង ជួយយកហុីសុឹងទៅផ្ទះផងទៅ! ''ស៊ុងហ៊ុនការពិតខ្លួនមិនសូវស្រវឹងទេ តែធ្វើពុតជាទន់ខ្លួន
'' ចុះឯងវិញនោះ ? '' ជេយ៍សួរវិញក្នុងន័យចង់ដឹងថាស៊ុងហ៊ុនអោយនាយជូនទៅផ្ទះដែរឬអត់ ចំណែកឡានហុីសុឹងនិងឡានស៊ុងហ៊ុនអាចផ្ញើរនៅទីនេះសិនបាន
YOU ARE READING
បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]
Fanfictionស្នេហាច្របូកច្របល់ និយាយអំពីនីគីជាប្អូនបង្កើតរបស់ហុីសុឹង នីគីមានចិត្តមហិមា ថ្លើមពាសមេឃ លួចស្រឡាញ់ជេគ ដែលមាននាមជាបងថ្លៃខ្លួន គេមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯង ដើម្បីតែបាននៅជិតជេគ ទោះវាជាការលួចលាក់បន្តិចមែន តែគេមានក្ដីសុខ។ Ni ki " ខ្ញុំគ្រាន...
![បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]](https://img.wattpad.com/cover/389857808-64-k175981.jpg)