⚠️មានពាក្យមិនសមរម្យ ក្មេងក្រោម18ឆ្នាំហាមអាន
បន្ត..
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
'' យើងពិតជាល្ងង់ណាស់! កន្លងមកយើងតែងតែទុកចិត្តឯង ឃើញឯងកាន់តែស្និតស្នាលជាមួយប្អូនរបស់យើង យើងមានតែសប្បាយចិត្ត ព្រោះគិតថាជាសាច់ថ្លៃស្និតស្នាលបែបនេះវាល្អ ប៉ុន្តែ ការពិត វាលើសពីអ្វីដែលយើងគិត ! យើងមិនចង់ឃើញមុខឯងទេ ឆាប់ចេញទៅ ! '' ហុីសុឹងស្រែកទាំងទឹកភ្នែកហូរម៉ាត់ៗ គេឈឺចាប់ណាស់ ប្រពន្ធមានភាពស្និតស្នាលជាមួយប្អូនខ្លួនឯង គេខំគិតថាឃាទំនាក់ទំនងបងប្អូនសាច់ថ្លៃធម្មតា ប៉ុន្តែការពិតប្រពន្ធបែរជាមានអីៗជាមួយប្អូនបង្កើតខ្លួនឯងទៅវិញ បេះដូងរបស់គេពេលនេះខ្ទេចខ្ទាំអស់ទៅហើយ
'' អូនសុំទោស..ហុឹកៗ '' មាឌតូចទ្រហោរយំ ទឹកភ្នែកហូរដូចបាក់ទំនប់ មិនមានអ្វីនិយាយច្រើននោះទេក្រៅពីពាក្យថាសុំទោស ព្រោះគេដឹងខ្លួនហើយក៏ទទួលកំហុស ទទួលយកការពិតដែលលាក់លែងជិត រាងតូចវាទៅជិតរាងក្រាស់គេកាន់ជើងហុីសុឹងហើយអង្រួនថ្នមៗ កំពុងអង្វរករាងក្រាស់ តែក៏ត្រូវហុីសុឹងក្រលាស់ជើងចេញមួយទំហឹង ធ្វើអោយជេគត្រូវដេកដួលទៅលើឥដ្ឋ តែយ៉ាងណាក៏ស្រវាងើបមកវិញយ៉ាងលឿនហើយព្យាយាមអោបជើងហុីសុឹងយ៉ាងជាប់ ហុីសុឹងព្យាយាមចង់ដើរចេញប៉ុន្តែជេគអោបជាប់មិនលែង គេក៏ចាំមើលថាតើជេគនឹងធ្វើយ៉ាងម៉េចបន្តទៀត
'' អូនដឹងថាអូនខុស អូនទទួលកំហុសហើយ ហុីសុឹង! ប៉ុន្តែពេលនេះវាយប់ជ្រៅហើយអោយអូនទៅណាកើត? សុំអង្វរអោយអូនគេងអោបបងមួយយប់នេះជាលើកចុងក្រោយបានទេ ហុឹកៗ? '' រាងតូចអោបជើងហុីសុឹងយ៉ាងណែនមុខប៉ះនឹងជើងហុីសុឹង ស្របជាមួយទឹកភ្នែកហូរឥតដាច់ក្រណាត់ខោប្រែជាសើមទៅហើយ ហុីសុឹងឈរផ្ដាប់ដៃយ៉ាងណែន ទទួលស្គាល់គេកំពុងខឹងជេគខ្លាំងណាស់ពេលនេះ តែចិត្តគេនៅតែស្រឡាញ់ជេគ
YOU ARE READING
បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]
Fanfictionស្នេហាច្របូកច្របល់ និយាយអំពីនីគីជាប្អូនបង្កើតរបស់ហុីសុឹង នីគីមានចិត្តមហិមា ថ្លើមពាសមេឃ លួចស្រឡាញ់ជេគ ដែលមាននាមជាបងថ្លៃខ្លួន គេមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯង ដើម្បីតែបាននៅជិតជេគ ទោះវាជាការលួចលាក់បន្តិចមែន តែគេមានក្ដីសុខ។ Ni ki " ខ្ញុំគ្រាន...
![បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]](https://img.wattpad.com/cover/389857808-64-k175981.jpg)