ថ្ងៃបន្ទាប់
ហុីសុឹងទៅធ្វើការបាត់ដូចរាល់ដង ជេគនៅផ្ទះដូចរាល់ដងដែរ រាងតូចអង្គុយមើលទូរទស្សន៍ដោយមានឡៃឡាទ្រោបដេកលើភ្លៅរបស់គេ ឡៃឡាស្ទើរតែបាំងជេគបាត់ទៅហើយ មួយសន្ទុះគេលឺសម្រឹបជើងចុះមកក្រោម ដឹងរួចហើយថាជាអ្នកណា គឺគ្មានអ្នកណាក្រៅពីប្អូនថ្លៃផ្ដាច់ការគេនោះទេ នីគីជ្រែងហោប៉ៅដើរហួសជេគ ប្រៀបដូចជាគេឃើញជេគហើយតែធ្វើជាមិនឃើញ រហូតធ្វើអោយជេគក្ដៅក្រហាយមួយរំពេចន៍ ព្រោះរាល់ដងបើនាយចុះមកឃើញរាងតូចបែបនេះប្រាកដជាមកចាប់គេអោបចាប់គេថើបមិនខានទេ តែចម្លែកអីថ្ងៃនេះធ្វើមិនឃើញគេទៅវិញ រាងតូចមិនដឹងធ្វើយ៉ាងម៉េចគេក៏ដាច់ចិត្តស្រែកហៅ
'' នីគី ឯងទៅណា? ''
នីគីដើរវីសនឹងផុតទ្វារហើយតែក៏ឈប់ពេលលឺសម្លេងជេគហៅឈ្មោះគេ គេក៏និយាយទាំងមិនបែរមុខរកជេគឡើយ
'' ខ្ញុំត្រូវរាយការប្រាប់បងថ្លៃដែរឬ? ''នាយនិយាយទាំង ដៃជ្រែងហោប៉ៅធម្មតា
លឺហើយធ្វើអោយជេគកាន់តែក្ដៅឆេវ ស្មានតែគេចង់ដឹងខ្លាំងណាស់ឬ គ្រាន់តែសួរធម្មតា ឆ្លើយធម្មតាមកក៏បាន យ៉ាងណាគេក៏ជាបងថ្លៃ ជាបងប្រុស គ្រាន់តែចង់ដឹងប៉ុណ្ណឹង
'' គ្រាន់តែសួរធម្មតា ឯងចាំបាច់ឆ្លើយមកឈ្លើយម្ល៉េះ? '' រាងតូចនិយាយហើយបែរមើលទូរទស្សន៍វិញ គេអង្អែលឡៃឡាថ្នមៗ
'' ឆឹស '' នីគីហួសចិត្ត គេគំរួសគំរើយឬ គ្រាន់តែនិយាយធម្មតាសោះនឹង នាយមិនចង់នៅយូរទេខ្លាចទប់អារម្មណ៍មិនបានជាមួយបងថ្លៃ រំលោភកាត់ថ្ងៃឥឡូវហើយ ទើបនាយបោះជំហានវែងៗរបស់នាយដើរទៅបាត់
ទុកអោយជេគអង្គុយខឹងទាំងមុខជូរម្នាក់ឯង
'' ចាំមើលណា កុំស្មានថាបានប៉ះយើងប៉ុនចុងក្រចកអោយសោះ '' រាងតូចសង្រ្គឺតជើងធ្មេញ
រំលងទៅបីបួនម៉ោង រាងតូចក៏មកអង្គុយនៅសួនខាងមុខភូមិគ្រឹះ ជាមួយឡៃឡា គេសើចសប្បាយជាមួយឡៃឡាយ៉ាងគខឹក ព្រោះឡៃឡាឆ្លាតណាស់ គេអោយអង្គុយក៏អង្គុយ អោយបង្វឹលខ្លួនក៏បង្វឹលខ្លួន ធ្វើអោយជេគទប់សើចនិងរំភើបមិនបានជាមួយភាពខ្យីខ្យូតរបស់ឡៃឡា តែស្នាមញញឹមសើចក្អាកក្អាយក៏រលាយបាត់ភ្លាមៗ ពេលគេឃើញនីគីកំពុងឈរសម្លឹងគេពីចម្ងាយ គ្រាន់តែជេគងាកទៅប៉ះភ្នែកគ្នាភ្លាម នីគី សម្លក់គេហើយដើរចូលទៅក្នុងភូមិគ្រឹះបាត់
YOU ARE READING
បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]
Fanfictionស្នេហាច្របូកច្របល់ និយាយអំពីនីគីជាប្អូនបង្កើតរបស់ហុីសុឹង នីគីមានចិត្តមហិមា ថ្លើមពាសមេឃ លួចស្រឡាញ់ជេគ ដែលមាននាមជាបងថ្លៃខ្លួន គេមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯង ដើម្បីតែបាននៅជិតជេគ ទោះវាជាការលួចលាក់បន្តិចមែន តែគេមានក្ដីសុខ។ Ni ki " ខ្ញុំគ្រាន...
![បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]](https://img.wattpad.com/cover/389857808-64-k175981.jpg)