Part9:ឆាប់ដកដៃចេញ ឯងចង់ធ្វើអី?

675 85 24
                                        


ថ្ងៃថ្មីឈានចូលមកដល់ ជេគកំពុងតែអង្គុយយោលទោងតែម្នាក់ឯងនៅសួនតូចខាងមុខភូមិគ្រឹះរបស់ហុីសុឹង រាងតូងកាន់កម្រងផ្កាដែលធ្វើពីទងនៃផ្កាចម្រុះពណ៍ដែលខ្លួនទើបតែក្រងដោយផ្ទាល់ដៃហើយថ្មី ទើបសម្លឹងមើលវាទាំងញញឹមស្រស់ កំពុងផ្តោតអារម្មណ៍ទៅលើកម្រងផ្កាសុខៗនោះ ស្រាប់តែមានអ្វីម្យ៉ាងមកលិឍជើងរបស់គេ ដូចជាអណ្ដាតឆ្កែ ជេគភ្ញាក់ក្រញ៉ែងខ្លួនគេងាកមើលក៏ឃើញថាការពិតគឺជាឆ្កែពិតមែន វាមានមានរាងធំដែររោមវៃហើយច្រើន ពណ៍សលាយត្នោតស្រាលតិចៗ ជេគគ្រាន់តែឃើញរូបរាងដ៏គួរអោយស្រឡាញ់របស់ឆ្កែនោះហើយ គេក៏អង្អែលក្បាលឆ្កែនោះថ្នមៗមុននឹងនិយាយ

'' មកពីណាអញ្ចេះហឹម? ភូមិគ្រឹះនេះដូចជាមិនដែលឃើញឯងទាល់តែសោះ មើលចុះរោមឯងវៃគួរអោយស្រឡាញ់ណាស់ '' ជេគអោនអង្អែលក្បាលវាថ្នមៗទាំងញញឹមពព្រាយ ការពិតទៅសត្វដែលគេចូលចិត្តបំផុតគឺសត្វឆ្កែនឹងឯង សត្វឆ្កែនោះលិឍដៃរបស់រាងតូចមិនឈប់ មើលទៅទឹកមុខរបស់វាពព្រាយហាក់កំពុងតែសប្បាយអរជាមួយនឹងការអង្អែលរបស់ជេយ៉ុនយ៉ាងអញ្ចឹង

'' បងចូលចិត្តវាឬ? '' សម្លេងក្រ ល ធំបានបន្លឺឡើងពីចម្ងាយមិនសូវឆ្ងាយ អាចអោយជេគលឺហើយងាកទៅកាន់ប្រភពសម្លេង

'' យើងចូលចិត្ត ជាឆ្កែឯងមែនទេនីគី? '' រាងតូចវង់មុខក្រពុំនិងការសម្លឹងមកកាន់នីគីខុសពីរាល់ដង មិនមែនជាទឹកមុខធុញទ្រាន់តែបែរជាទឹកមុខញញឹមស្រស់គួរអោយស្រឡាញ់ស្ទើរលេបមួយរំពេចន៍តែម្ដង រាងតូចតបទៅកាន់នីគីដែលកំពុងដើរចូលមកជិតគេ

'' ដាក់ឈ្មោះអោយវាទៅ ឆ្កែនេះនឹងក្លាយជារបស់បង! '' នីគីនិយាយ គេចូលខ្លួនទៅឈរកៀកនឹងជេគហើយលើកដៃអោបស្មាជេគ

'' ពិតមែនហ៎? Layla យ៉ាងម៉េចដែរ? ឬក៏ឯងចង់ដាក់ឈ្មោះផ្សេងអ្វី? '' ជេគសួរនីគីព្រោះគិតថា កុំអោយថាមិនបានយល់ស្របពីម្ចាស់ឆ្កែ

'' បងតាមតែអូនទេ! '' នីគីឆ្លើយហើយអោនមកជិតជេគបន្តិច

'' ប្រយ័ត្នសម្ដីបន្តិចទៅ មកអូនស្អី ប្អូនថ្លៃ? '' ជេគ មិនព្រមតែនិយាយទេថែមទាំងងាកមុខចេញពីនីគីហើយទៅញញឹមនិងអង្អែលក្បាលឆ្កែនោះបន្ត គេអង្អែលសុខៗ ស្រាប់តែនីគីអោនឆ្មក់ថើបថ្ពាល់គេមួយខ្សឺត ធ្វើអោយគេត្រូវងាកមកសម្លក់នីគីវិញទាល់តែបាន

បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]Hikayelerin yaşadığı yer. Şimdi keşfedin