Part5:ឯងខ្សែរលើយើងរហូត !

710 84 13
                                        


ថ្ងៃថ្មីឈានចូលមកដល់ ព្រឹកនេះក៏មិនខុសដូចព្រឹកម្សឹលមិញដែរ ជេយ៉ុន ចុះមករៀបចំអាហារពេលព្រឹកជាមួយមីងចម ទោះសមាជិកគ្រួសារតែពីរបីនាក់មែនតែម្ហូបហូរហៀរពេញលើតុតែម្ដង

'' អ្នកប្រុសតូចអញ្ញើញញាំតាមសម្រួលណា មីងទៅហៅអ្នកប្រុសនីគីសិន ''មីងចមនិយាយទាំងញញឹមទៅកាន់ជេគដែលកំពុងស្ដាប់ហើយញញឹមមកកាន់គាត់វិញដូចគ្នា

'' បាទ មីង '' ជេគនិយាយចប់មីងចមក៏ចាកចេញទៅ

ជេគអង្គុយញាំធម្មតា ញាំមួយសន្ទុះនីគីក៏បង្ហាញខ្លួនឡើង ថ្ងៃនេះចំលែកណាស់ សម្លៀកបំពាក់ធម្មតាមិនហាយសូរឡូយឆាយដូចរាល់ដងទេ គេពាក់ខោក្រណាត់សំឡីពណ៍ប្រផេះជាមួយអាវវាលក្លៀកស បង្ហាញសាច់ដុំធំៗ ធ្វើអោយជេគត្រូវងើបមើលហើយងាកចេញវិញយ៉ាងលឿន គ្រាន់តែនីគីទម្លាក់ខ្លួនអង្គុយទល់មុខគេភ្លាម ជេគទម្លាក់ស្លាបព្រាចុះដូចគ្នាព្រោះគេមានអារម្មណ៍ថាឆ្អែត ព្រោះញាំមកច្រើនដែរហើយ រាងតូចក៏លើកកែវទឹកមកផឹក

'' យ៉ាងម៉េច ឃើញមុខខ្ញុំបាយលែងចូលមែនទេ? '' នីគីអង្គុយសម្លឹងមុខជេគ មិនព្រមដួសបាយញាំទេ

'' ប្រហែលមែនទេដឹង '' ជេគតបវិញទាំងសម្លក់នីគីទាំងហួសចិត្តព្រោះគេឆ្អែតពិតមែនបែរជាថាគេបែបនឹងទៅវិញ

'' ត្រូវហើយ ធ្វើម៉េចយើងមិនមែនជាប្ដីគេផង '' នីគី បន្តស្របពេលដៃកំពុងចាប់ឆ្គឹះម្ហូបដាក់ចានខ្លួន

'' ឯងនិយាយអីស្ដាប់មិនយល់ ឆ្កួតៗ '' ជេគនិយាយហើយក្រោកចេញពីកៅអី គេដើរចេញបំណងឆ្ពោះទៅបន្ទប់ទទួលភ្លៀវ ព្រោះបើនៅទៀតនីគីឌឺដងនៅនឹងឯង ដើរកាត់មិនទាន់ហួសនីគីផង ខ្លួនស្រាលដូចសំឡី ក៏ត្រូវដួលមកអង្គុយលើភ្លៅប្អូនថ្លៃយ៉ាងពេញទំហឹង ដោយសារប្អូនថ្លៃទាញកន្រ្តាក់កដៃតូចៗមួយទំហឹង ទម្លាក់មកលើភ្លៅខ្លួន
ជេគមិនស្រែក តែគេភ្ញាក់ស្ទើរស្លាប់ព្រោះវាភ្លាមៗពេក ទប់ខ្លួនមិនទាន់ ថែមទាំងឈឺកដៃទៀត

'' អូយ ឈឺណាស់ឯងធ្វើអីនឹង? ''ជេគសួរទាំងខឹងក៏កំពុងអង្អែលកដៃខ្លួនឯងដែលនីគីទើបតែប្រលែងមុននេះ ខ្នងរាងតូចក៏ប៉ះនឹងទ្រូងមាឌក្រាស់ទៅហើយ

បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]Where stories live. Discover now