.
*
'' អា៎យ!?!! នីគី ឯងធ្វើស្អីនឹង? '' ជេយ៉ុនប្រតិកម្មមួយទំហឹង ពេលដឹងថានេះជានីគីមិនមែនហុីសុឹងឡើយ រាងតូចស្ទុះស្ទាររុញនីគីរហូតធ្លាក់ពីលើគ្រែ ឯខ្លួនតូចថយទៅក្រោយដើម្បីរក្សាគម្លាតពីនីគី ព្រមទាំងមិនភ្លេចទាញភួយមកគ្របលើកាយខ្លួន ចង្កាទល់ជង្គង់ បេះដូងលោតសឹងចេញមកក្រៅទៅហើយ ហេតុអីសុខៗនីគីចូលមកបន្ទប់គេបាន? ថែមទាំងធំក្លិនស្រាទៀតផង
'' ចូលច្រឡំបន្ទប់ សុំទោស..! ''នី គី និយាយធ្វើដូចធម្មតា បន្ទាប់ពីងើបឈរពីការអុកគូទមិញនេះ ឈឺគ្រាន់បើ
'' ចូលច្រឡំបន្ទប់? ចុះឯងច្រឡំឡើងគ្រែយើងទៀតហេ៎ស?? '' រាងតូចស្ដីអោយអ្នកម្ខាងទៀតទាំងមុខក្រញ៉ូវ
'' ស្រវឹង ស្មានថាដេកនៅសណ្ឋាគារទេតើ..'' នីគីតបទៅវិញទាំងបន្លំសុទសាធ ចេះតែនិយាយយករួចខ្លួនសិនទៅ
'' អរ.. ស្មានថាយើងជាស្រីកំដរឯងមែន?? ស្មោគគ្រោកបំផុត '' ជេគដាក់ផាំងៗទៅវិញ ស្របពេលគិតក្នុងចិត្ត « ស្រវឹងបែបនេះមានអីគួរអោយធ្វើក្រៅពីដេកជាមួយស្រីឬអត់? »
'' ..... '' នីគីលែងតបត គេក៏ចាកចេញទៅវិញទាំងហីៗ បិទទ្វារលឺក្ដាំងមិនសំចៃដៃសោះ
'' អាក្មេងឆ្កួត សុំទោសមួយម៉ាត់ក៏គ្មាន ''ជេគ ស្រែកជេរព្រមទាំងគប់ខ្នើយជិតដៃទៅកាន់ទ្វារដែលនីគីទើបតែចេញផុតមុននេះ
'' សំណាងហើយដែលយើងដឹងខ្លួន ចុះបើយើងជាមនុស្សដេកដូចស្លាប់វិញ មិនចប់ទៅហើយទេហេ៎ស! អឺយចំមែន.. '' ជេគក៏រៀបរឹកអោយត្រឹមត្រូវវិញ មុននឹងឡើងទៅចាក់គន្លឹះទ្វារហើយចូលគេងបន្ត គេមិនបានចាក់គន្លឹះយប់មិញដោយសារខ្លាចហុីសុឹងមកវិញមិនពិបាកដាស់ខ្លួន តែបែរជាប្អូនថ្លៃខ្លួនជាអ្នកចូលមកទៅវិញ
^^**^^
Morning
ជេគអង្គុយចាំហុីសុឹងរួចជាស្រេច នៅបន្ទប់ញាំអាហារ ព្រោះម៉ោង7:00ហើយ អាហាររៀបចំតម្រៀបលើតុជាច្រើនមុខដូចរាល់ដង មីងចមក៏ទៅធ្វើការងារគាត់នៅខាងក្រោយភូមិគ្រឹះបាត់ ទុកអោយជេគអង្គុយម្នាក់ឯងធ្វើមុខភ្លឹសៗភ្នែកសម្លឹងទៅកាន់ច្រកចូលមកផ្ទះបាយរហូតក្រែងមានអ្នកណាដើរចូលមកតែគ្មានសោះ រហូតសម្រឹបជើងធ្ងន់ៗមកកាន់តែជិត ស្នាមញញឹមក៏លេចឡើងមកជេគរំពឹងថាជាហុីសុឹង តែទឹកមុខក៏ប្រែពីញញឹមមកជាស្មើវិញ ពេលអ្នកដែលដើរចូលមកមិនមែនជាហុីសុឹងតែជានីគី
YOU ARE READING
បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]
Fanfictionស្នេហាច្របូកច្របល់ និយាយអំពីនីគីជាប្អូនបង្កើតរបស់ហុីសុឹង នីគីមានចិត្តមហិមា ថ្លើមពាសមេឃ លួចស្រឡាញ់ជេគ ដែលមាននាមជាបងថ្លៃខ្លួន គេមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯង ដើម្បីតែបាននៅជិតជេគ ទោះវាជាការលួចលាក់បន្តិចមែន តែគេមានក្ដីសុខ។ Ni ki " ខ្ញុំគ្រាន...
![បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]](https://img.wattpad.com/cover/389857808-64-k175981.jpg)