ភូមិគ្រឹះ LEE
ភូមិគ្រឹះដ៏ធំស្គឹមស្គៃប្រលេចឡើងនៅកណ្ដាលទីក្រុង អ្នកណាៗក៏ស្គាល់ថាជាភូមិគ្រឹះរបស់គ្រួសារត្រកូល Lee ដែលល្បីរន្ទឺថាជាអ្នកមានមុខមាត់ល្បីល្បាញក៏ដូចជាអ្នកជោគជ័យគ្រប់វិស័យផង មិនត្រឹមតែប៉ុណ្ណោះ លោក Lee នៅមានកូនប្រុស 2នាក់ដែលសង្ហារៗគ្មានអ្នកប្រៀបដូចទៀតផង លោក Lee និងអ្នកស្រី Lee បានប្រគល់ភូមិគ្រឹះមួយនេះទៅអោយកូនប្រុសច្បង ចំណែកលោក និងប្រពន្ធទៅរស់នៅភូមិគ្រឹះដ៏វិសាលដូចគ្នាតែនៅឯប្រទេសជប៉ុនឯណោះ
ថ្ងៃនេះផងដែរបន្ទាប់ពីប្រារព្ធពិធីមង្គលការចប់ទៅដោយរលូនរវាងកូនប្រុសនៃគ្រួសារLee និងកូនប្រុសតែម្នាក់គត់នៃគ្រួសារ Sim ឡានសេរីទំនើបក៏បានចតនៅខាងមុខភូមិគ្រឹះ បង្ហាញអោយឃើញរាងក្រាស់ ខ្ពស់ស្រឡះ181cm ស្បែកស សក់រលាស់ខ្មៅ មុខមាត់វិញសង្ហារខ្លាំងមែនទែន នាយគឺ Lee Heeseungបញ្ចេញទឹកមុខញញឹមជាប់ រាងក្រាស់ដើរទៅម្ខាងរួចក៏បើកទ្វារអោយម្នាក់ទៀតដែលមាននាមជាប្រពន្ធថ្មីថ្មោងទើបការហើយម្សឹលមិញនេះឯង រាងតូច បោះជើងស្រឡូនៗ ស្បែកស កម្ពស់មិនសូវខ្ពស់ 176cm កែវភ្នែកភ្លឺថ្លាដូចកូនឆ្កែ មុខមាត់គួរអោយទាក់ទាញហើយគួរអោយខ្នាញ់ទៀត គេនោះគឺSim Jaeyun or Jake ចរិតនៅក្មេងនៅឡើយ ចុះពីលើឡានមក លោតហក់តោងដៃរាងក្រាស់មកអោបទាំងញញឹមបិទមាត់មិនជិត រាងក្រាស់អង្អែលក្បាលគេ ដោយភាពខ្នាញ់រួចក៏បណ្ដើរគ្នាចូលទៅក្នុងភូមិគ្រឹះ ទុកអោយជំនិតរបស់រាងក្រាស់ជាអ្នកយកអីវ៉ាន់របស់រាងតូច
'' អ្នកប្រុសតូច ខ្លួនតូចតែមួយទេ តែកុំមើលអីវ៉ាន់ជាងមនុស្សស្រីទៅទៀត ! '' Sunghee ជាជំនិតរបស់Heeseung រាប់ឆ្នាំនោះឃើញអីវ៉ាន់ប្រពន្ធមេច្រើនពេក ក៏រអ៊ូ
ក្រលេកមកមើលគូស្នេហ៍មួយគូនេះវិញ ជេគនិងហុីសុឹង ទម្លាក់ខ្លួនអង្គុយលើសាឡុងទន់ល្មើយនោះ ជេគនៅតែរក្សាការអោបដៃរបស់រាងក្រាស់មិនលែង
'' អ្នកប្រុស អ្នកប្រុសតូច ពិសារទឹកសិនទៅ '' មីងចម និយាយទាំងញញឹម ព្រមទាំងដាក់ទឹកម្ដងមួយកែវលើតុ
'' អរគុណ អ្នកមីង '' ជេគប្រលែងដៃពីការអោបដៃរាងក្រាស់រួចក៏ឈោងយកទឹកមកផឹក
YOU ARE READING
បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]
Fanfictionស្នេហាច្របូកច្របល់ និយាយអំពីនីគីជាប្អូនបង្កើតរបស់ហុីសុឹង នីគីមានចិត្តមហិមា ថ្លើមពាសមេឃ លួចស្រឡាញ់ជេគ ដែលមាននាមជាបងថ្លៃខ្លួន គេមិនខ្វល់ពីអ្វីទាំងអស់សូម្បីតែជីវិតខ្លួនឯង ដើម្បីតែបាននៅជិតជេគ ទោះវាជាការលួចលាក់បន្តិចមែន តែគេមានក្ដីសុខ។ Ni ki " ខ្ញុំគ្រាន...
![បងថ្លៃរបស់ខ្ញុំ 🔞 -[Heejake&Yunki]](https://img.wattpad.com/cover/389857808-64-k175981.jpg)