ក្រឡេងមកមេីលទីធ្លាសកលវិទ្យាល័យវិញជុងហ្គុកដេីរចូលបានបន្តិចមិត្តភក្ដិរបស់គេបីនាក់ក៏ដេីរមករក ។ រួចក៏នាំគ្នាចូលថ្នាក់ មកដល់ស្រីៗនាំគ្នាញញឹមញញែមជ្រួលជ្រេីមនិងជុងហ្គុក តែគេមិនខ្វល់ត្រឹមដេីរចូលតុធម្មតា ។
          ជុងហ្គុកជាប្រុសស្អាតប្រចាំសាលាថែមទាំងជាសិស្សពូកែទៀតផង បូករួមទាំងភាពស្រស់សង្ហាររបស់គេនេះហេីយដែលធ្វេីអោយស្រីៗលួចក្រាស់គេសឹងគ្រប់គ្នា ។ នរណាក៏ប៉ង់ចង់បានគេមកធ្វេីជាសង្សារដែលហេីយថែមទាំងជាកូនប្រុសម្ចាស់ជំនួញល្បីល្បាយម្នាក់ក្នុងប្រទេសផងដែរ ។ តែគួរអោយស្ដាយជុងហ្គុកគេជាមនុស្សមិនសូវមាត់ក មិនខ្វល់ខ្វាយរឿងស្នេហាអ្វីឡេីយក្រៅពីរឿងរៀន ។
ដូច្នេះហេីយពួកនាងប្រហែលគ្មានសង្ឃឹមនោះឡេីយថាអាចយកឈ្នះបេះដូងដែករបស់ជុងហ្គុកបាននោះ??? ◐.̃◐
           " ធ្វេីកិច្ចការផ្ទះហេីយឬនៅ? "យ៉ុងហ្គីអេីតក្បាលមកសួរជុងហ្គុក ក្នុងបំណងចង់សុំចម្លងកិច្ចការដែលគ្រូដាក់អោយ
         " រួចហេីយ ! "
        " អោយមកខ្ចីសិន "មិនទាន់បានការអនុញ្ញាតពីច្បាស់គេផងយ៉ុងហ្គីយកសៀវភៅដែលគេលេីបង្ហាញនោះ មកចម្លងយកៗព្រោះជិតដល់ម៉ោងចូលរៀនហេីយ។ បេីចម្លងមិនទាន់គ្រូឆែកមិនឃេីញច្បាស់ជាត្រូវឈរជេីងមួយមិនខានទេ
          " កិច្ចការផ្ទះគេធ្វេីនៅផ្ទះមិនមែននៅសាលា! "លឺសម្ដីជេហូបហេីយយ៉ុងហ្គីងេីបមុខឡេីងដាក់មួយឃ្លាអោយគេក្អួតឈាមនិយាយលេងចេញ
          " អឺ!ចុះឯងចម្លងធ្វេីស្អីដែរមិចមិនធ្វេីនៅផ្ទះ " ថាអោយគេមិចមិនមេីលខ្លួនឯង?កត់ញាប់ជាងខ្លួនទៀត !
        " ហាសហា!! " សម្លេងសេីចសានដែលអង្គុយជាមួយជុងហ្គុកសេីចឡេីងមកតែក៏ត្រូវស្ងាត់វិញពេលគ្រប់គ្នាសម្លឹងដោយសារការរំខាន ។ ព្រោះសាននេះមួយថ្នាក់ខុសគេសេីចម្ដងផ្អេីលអស់មួយសាលា ។
លោកគ្រូបន្ទុកថ្នាក់ដែលពួកគេប៉ះម៉ោងគាត់ ដេីរចូលមកស្របពេលយ៉ុងហ្គីនិងជេហូបកត់ហេីយល្មម
         " គុណព្រះជួយ ! "ធូរចិត្តបន្តិចដែលកត់ទាន់ព្រោះលោកគ្រូម្នាក់នេះកាច់មិនធម្មតាទេ
        " ប្រមូលសៀវភៅដាក់លេីតុ ! "ប្រធានស្រីក៏ដេីរប្រមូលសៀវតាមតុយកទៅលេីតុលោកគ្រូ ក្រោយពិនិត្យរួចរាល់គាត់ក៏បន្តមេរៀនវិញ ។

        ម៉ោង១១ៈ០១នាទី

        ក្រោយចេញពីរៀនជុងហ្គុកដេីរមកផ្ទះលោកពូគេតាមទម្លាក់ហេីយក៏ឆ្លងកាត់សាលាបឋមមិនឆ្ងាយពីសាលាគេប៉ុន្មានទេ ។ ភ្នែករហ័សក៏រេសម្លឹងឃេីញក្មេងប្រុសម្នាក់ដែលយកសម្រាមមកចោលដូចប្រហែលៗ ។ មេីលកាន់តែយូរកាន់តែស្គាល់ទេីបរហ័សបែរដេីរបកក្រោយវិញតែនៅចាញ់ភ្នែកក្ដាមមួយគូនោះរហ័សជាង
          " បងជុង!!! "សម្លេងគ្មាននរណាក្រៅពីថេយ៉ុងទេ។គ្រាន់តែឃេីញបងប្រុសសង្ហារភ្លាមក៏រហ័សស្រែកហៅស្របពេលនិងជេីតតូចៗរត់មករកកម្លោះសិស្សសាលាវិទ្យាល័យ
        " ជួបទៀតហេីយ "ចង់រត់គេចក៏មិនទាន់ដែរបេីក្មេងខ្លះរត់លឿនម្លឹងៗ ។ មិននឹកស្មានថានិងជួបគេនៅទីនេះសោះ ដំបូងគិតថានិងមិនជួបគ្នាទៀតទេ
ត្រឹមអោយលេខទូរស័ព្ទខលមករកគេសឹងរាល់ថ្ងៃទៅហេីយ ។
           " អូ!ថេយ៍ៗរៀននៅទីនេះ? "គេបែរមករកថេយ៉ុងពេលក្មេងទាញជាយអាវខ្លួន
         " បាទ!ចុះបងជុងរៀននៅវិទ្យាល័យខាងនោះមែនទេ? "ស្របនិងសំណួរគេលេីចង្អុលផ្លូវដែលជុងហ្គុកដេីរនោះ ទាំងញញឹមសប្បាយចិត្តដែលបសនជួបបងប្រុស ។
         " បាទ ! បងត្រូវទៅ- "អាក់វិញពេលត្រូវក្មេងកាត់
        " តោះនាំអូនដេីរលេង "ដៃដែលកាន់ជាយអាវនោះប្ដូរមកកាន់ដៃអ្នកមានមាឌធំជាងខ្លួនវិញដោយញញឹមពព្រាយ
        " មិនកេីតទេនេះដល់ម៉ោងទៅផ្ទះហេីយឆាប់ទៅវិញប្រយ័ត្នម៉ាក់ថេយ៍ៗរក !"
        " ម៉ាក់អូនអត់បានមកយកទេព្រោះអូនត្រូវនៅសាលាដល់ល្ងាចជាមួយអ្នកគ្រូ...ដល់ចេញពីធ្វេីបានគាត់មកយកអូន ! "
        " ណាៗជូនអូនដេីរលេងតិចមកអូនអផ្សុកណាស់...នៅតែម្នាក់ឯងអត់មានអីធ្វេីផង "ថេយ៉ុងអង្រួនដៃគេតិចជាការអង្វរ ។ជុងហ្គុកត្រឹមញឹមៗស្នាក់ស្ទេីរមិនដឹងគួរព្រមឬអត់ ខ្លាចតែបាត់គេម៉ាក់និងគ្រូក្នុងសាលាច្បាស់ជារកមិនខានទេ
          " ចូលទៅក្នុងសាលាវិញប្រយ័ត្នអ្នកគ្រូរក "
" ហឹកៗ "ឃេីញបងប្រុសសង្ហារមិនព្រមជាមួយគេក៏យំមួយរំពេច ជុងហ្គុកទាល់គំនិតមិនដឹងគួរធ្វេីបែបណា
         " អូខេ!តែត្រូវទៅប្រាប់អ្នកគ្រូសិនខ្លាចគាត់បារម្ភ "ជុងហ្គុកអង្គុយត្រឹមកម្ពស់គេជូតទឹកភ្នែកចេញមានព្រមតាមក្មេងនិងហេីយ។
        " បាទ! "មិញយំសោះគ្រាន់តែបងប្រុសសង្ហារព្រមភ្លាមញញឹមស្រស់តែម្ដង ។ នរណាមិនសប្បាយចិត្តនោះបានមនុស្សដែលខ្លួនចូលចិត្តព្រមជូនដេីរលេង ។

_____
TO BE CONTINUED
ENJOY YOUR READING ♡♡

បណ្ដូលចិត្ត [ Complete ✓]Where stories live. Discover now