ភាគ:២៨.

Start from the beginning
                                        

អូសបន្លាយពេលវេលារហូតដល់៦ម៉ោងក្រោយមក អារីស៍បានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ តែនាងស្ថិត
ក្ន្ងសភាពសន្លប់នៅឡើយ មានដាញ៉ែលជាអ្នកមើលថែហើយថែមទាំងបានខលប្រាប់បងប្រុសបង្កើត អាន់ដ្រេឱ្យទាក់ទងទៅប៊ំប៊ី មិនយូរប៉ុន្មានប៊ំប៊ីក៏មកដល់ លឿនរហ័សទាន់ចិត្តលើសពីការស្មាន៖
" សឺត!! វាដល់ពេលហើយដែលបងមើលថែអូន " ដកចិញ្ចៀនត្បូងខៀវ ជានិមិត្តសញ្ញាខែកំណើតរបស់នាងខែមិនាស៊កបញ្ជូលនាងដៃតូចទន់ របស់កល្យាន។
" ឆាប់ដឹងខ្លួនណាព្រះនាងតូចរបស់បង " ឱនដើបថ្ងាសទន់រលោងក្រអូបឆ្ងុយ។
" ដកដៃឯងចេញពីដៃប្អូនស្រីយើងឱ្យឆាប់ ដាញ៉ែល "
" នែ៎!! នែ៎!! ប្អូនយើងវើយប៊ំប៊ី " អាន់ដ្រេចូលមកតាមឃាត់។
" មកនេះ ឌឹប!! ឌឹប!! ឯងធ្វើស្អីនាងហ្អា៎ស?? ឯងធ្វើស្អីប្អូនយើងអាចោរម្សៀត " ប៊ំប៊ីចាប់អូសស្ទើរផ្កាប់មុខដាញ៉ែលហើយឡើងជិះជាន់ វាយតប់យ៉ាងតំណំ។
" អាប៉ិហ្នឹងយកព្រហ្មចារីអារីសបាត់ហើយ អ្នកប្រុសធំដាក់ថែម " ឡ័រយីងថែមស្ករព្រោះ មិនចូលចិត្តដាញ៉ែលតាំងពីដំបូង មានសាក់ដូចម៉ាហ្វៀខុសពីប៊ំប៊ី។
" មិនពិតនាងដឹងមកពីណា? " អាន់ដ្រេស្រែកគំហកដាក់យីង រួចចាប់ដៃនាងមកច្របាច់មាត់សួរ។
" ឌឹប!! ឌឹប!! យើងចង់ហៅឯងថាអាថោក អាប្អូនថ្លៃហេងស៊យ " វាយថែមមិនប្រមានកម្លាំង តាមកំហឹងកំពុងតែមាន។
" ប្អូនសុំទោស សុំទោស!! ហ្អឹក!! " លើកដៃប្រណំសំពះបងថ្លៃ ដាញ៉ែលស្លូតណាស់តែងរងថ្មបាក់ពីគេ។
" អ្នកនាងតូចធ្ងន់ធ្ងរបែបហ្នឹងដោយសារអាប៉ិកូនបារាំងហ្នឹងឯង អ្នកប្រុសធំ " គេមិនហៅថាជាន់ទេគេហៅថាឆ្លាត រកអុសប្រទះចង្ក្រានហ្កាស ព្រោះចៅហ្វាយធំនាងជាអ្នកសង្គ្រោះហង្សតូចពីពពួកម៉ាហ្វៀឈាមខ្មៅអស់នេះ
ឡ័រយីងឈរច្រតចង្កេះផង រត់មកក្បែរប៊ំប៊ីផងនិយាយបន្ថែមល្បោយ តែនៅតែលាក់រឿងចៅហ្វាយនាយនាងដដែលព្រោះនាងស្រលាញ់ចៅហ្វាយធំ ហើយក៏គិតខុសមួយពេលថាចៅហ្វាយ ឆក់យកព្រហ្មចារីអារីស៍ នាងគិតខុសអស់រលីង ចោទមនុស្សល្អស្រវាមនុស្សអាក្រក់។
" ដកចិញ្ចៀនឯងចេញពីដៃនាងឱ្យឆាប់ " ប៊ំប៊ីខឹងឆាបឈួលពេលដែលឡ័រយីងចាក់ទឹកក្តៅថែម ហើយហក់ទៅដាល់វាយតប់ដាញ៉ែចាស់ដៃ តាមកំហឹងក្តៅឆេវឈួល។
" បងប៊ី ហ្អឹក!! "
" ផាំង!! ដោះចេញ ឬចង់ងាប់ " បង្ខំឱ្យដោះចិញ្ចៀនចេញពីដៃប្អូនស្រីខ្លួន ដោយការគំរាមដកកាំភ្លើងបាញ់បញ្ឆិតភ្លៅដាញ៉ែលពិតៗ មិនមែនខឹងសំដែងអាការដែលមិនទាន់រៀបការផង ម្តេចក៏ដាញ៉ែលបំផ្លាញអារីស៍ទៅហើយ ចិត្តជាបងប្រុសខំថែខំថ្នាក់ថ្នមប្អូនបែរជាឥតន័យទៅវិញ ឆ្កែឆក់មុនថ្ងៃរៀបការដដែល អ៊ីចឹងមានតែផ្តាច់ពាក្យទើបស័ក្តិសម។
" ប៊ំប៊ី ស្ងប់អារម្មណ៍សិននិយាយគ្នាបាន " អាន់ដ្រេរត់ទៅត្រកងប្អូនប្រុស រលីងរលោងអាណិតតែទង្វើដាញ៉ែលមិនសមស្របពិតមែន ទើបអាន់ដ្រេមិនសូវខឹងប៊ំប៊ី មុនភ្ជាប់និស្ស័យ ធ្វើសង្សារក៏បាននិយាយយោគយល់យោបល់គ្នាហើយថាហាមប៉ះនាង ថើបបានតែកុំបឺតមាត់។
" ឯងមើលសភាពអារីស៍មើលអាចង្រៃ យើងខលឱ្យដេតឌីផ្តាច់ពាក្យ " ខឹងឡើងចង់ចេញផ្សែងពេលឃើញរាកកាយតូចទន់មានមន្តស្នេហ៍កាលពីមុន ស្រគត់ស្រគំស្លេកមុខឡើងស្នាមជាំពេញរាងកាយ ស្នាមដំបៅស៊ីសាច់សើរស្បែកទៀត តើដាញ៉ែលមានអ្វីបកស្រាយទៀត។
" អត់ទេបងថ្លៃអត់ទេ ពួកយើងមានកូនជាមួយគ្នា
ហើយ ហ្អឹកៗ សុំទោស ហ្អឹក!! "
" ឯងថាម៉េចហ្អា៎ស?? ឯងនិយាយម្តងទៀតដាញ៉ែល "
" គឺគឺ..."

________
និពន្ធដោយ៖ មីនស៍ហ្វា
Cmt សាច់រឿងផងណា ស្រលាញ់អ្នកអាន អរគុណ♥︎

To be continue

ផ្គើនស្នេហ៍ប៉ាអ៊ំ {រដូវកាលទី២} ᥫ᭡.Where stories live. Discover now