សិស្សច្បង

Start from the beginning
                                        

«ឯងមិនអីទេឬ?»ស៊ុលអា សួរទៅកាន់លីសាពេលដែលនាងដើរមកដល់។
«ឯងឃើញថាខ្ញុំកើតអីដែលទេ?»លីសា
«និយាយអោយស្រួលក៏បាន! កុំគ្មានរបៀបពេក»ជុងហ្គុក
«រឿងខ្ញុំ! ទោះខ្ញុំឈ្លើយឬយ៉ាងក៏គ្មានអីទាក់ទងនិងលោកដែរ»លីសា
«អឺ..លីសា! ថ្ងៃនេះខ្ញុំនិងជុងហ្គុកទៅមើលកុន! ឯងទៅដែលទេ?»ស៊ុលអា កៀកដៃជុងហ្គុក។
«មិនបាច់ទេ! ខ្ញុំទៅខ្លួនឯងវិញបាន អ្នកទាំងពីរអញ្ជើញតាមសប្បាយចុះ!»លីសា និយាយរួចក៏ដើរហួសអ្នកទាំងពីរ ស្រាប់តែពេលនោះនាងក៏បានជួបអ្នកស្គាល់គ្នាមកទីនេះដែល។
«លោកស៊ូគុន? នេះលោកកើតអីនិង?!»លីសា នាងរត់ទៅរកគេដែលកំពុងតែដើរមកជាមួយនិងដៃហូរឈាម។
«លីសា មិចក៏អ្នកនាងមកទីនេះ?»ស៊ូគុន គេសួរទៅកាន់នាងទាំងបារម្ភទាំងដែលដៃគេកំពុងតែហូរឈាម។
«ខ្ញុំសួរលោកបានត្រូវ! មើលលោកចុះឈាមហូរច្រើនណាស់ នេះយកកន្សែងដៃខ្ញុំឃាត់ឈាមសិនទៅ!»លីសា នាងដកយកកន្សែងដៃនាងចេញពីការបូបមកដាក់លើបុខរបួសដៃរបស់ស៊ូគុន។
«អរគុណហើយ! នេះគ្រាន់តែជារបួសបន្តិចបន្តួចទេ កុំបារម្ភអី»ស៊ូគុន
«របួសតិចតួចយ៉ាងម៉េចទៅ គ្រូពេទ្យជាប់រវល់ជាមួយអ្នកផ្សេងហើយនិងធ្វើយ៉ាងម៉េចទៅ!»លីសា ងាកមើលឆ្វេងស្ដាំហើយក៏កាន់ដៃស៊ូគុនដែលរបួសទៅកាន់បន្ទប់ដែលនាងទើបតែចេញមកមុននេះ។
«អ្នកទាំងពីរទៅមុនទៅ ខ្ញុំទៅផ្ទះខ្លួនឯងវិញបាន!»លីសា ដើរមកជិតជុងហ្គុកនិងស៊ុលអា រួចនាងនិងស៊ូគុនក៏ដើរបង្ហួសទៅ។
«តោះយើងស៊ុលអា! ល្ងាចណាស់ហើយ ខ្លាចថាទៅមិនទាន់»ជុងហ្គុក គេមិនខ្វល់ហើយក៏កៀកស្មាស៊ុលអាដើរទៅផ្លូវបញ្រាស់គ្នាជាមួយលីសា។
«អ្នកនាងមិនទៅជាមួយបងអ្នកនាងបែបនេះអាចមានរឿងដែលទេ? បើមិនចាំបាច់អ្នកនាងទៅជាមួយគេក៏បានដែលណា ខ្ញុំអាចទៅលាងរបួសម្នាក់ឯងបាន»ស៊ូគុន សួរទាំងបារម្ភ។
«លោកបារម្ភពីខ្លួនឯងខ្លះបានទេ?»លីសា មិនតបនិងគេតែ។

«របួសលោកទៅប៉ះនិងអីមិចបានជាដូចជាមុតនិងរបស់មុតស្រួចអញ្ចឹង?»លីសា នាងសួរទៅកាន់ស៊ូគុនពេលដែលគ្រូពេទ្យកំពុងតែដេរមុខរបួសអោយគេ។
«គឺខ្ញុំបានជួយអ៊ំស្រីម្នាក់ចាប់ចោរដែលបានឆក់កាបូបគាត់ ប៉ុន្តែមិនប្រយ័ត្នក៏ត្រូវមួយកាំបិតចំដៃនេះទៅ!»ស៊ូគុន
«ហើយចុះចោរនោះចាប់បានទេ?»លីសា
«ចាប់បាន! ឥលូវនេះប្រហែលកំពុងតែដេកលេងក្នុងគុកហើយទេដឹង»ស៊ូគុន គេនិយាយបែបលេងសើច។
«លោកនេះចំមែន! មានរបួសដល់ថ្នាក់នេះហើយនៅមានអារម្មណ៍លេងសើចទៀត»លីសា
«អា..អ្ហាយ៎!»ស៊ូគុន ឈឺមុខរបួសពេលដែលគ្រូពេទ្យដេរ។
«ទ្រាំបន្តិចណាអ្នកជំងឺ ជិតរួចហើយ!»គ្រូពេទ្យ បញ្ជាក់អោយដឹងផងដែលនោះគឺដេរនេះគឺដេរស្រស់ៗដោយចាក់ថ្នាំស្ពឹក ហើយពេលដែលគេនិយាយជាមួយលីសាមុននេះពេទ្យក៏កំពុងតែដេរមុខរបួសគេដូចគ្នា។
«ខ្ញុំមានអារម្មណ៍ឈឺជំនួសលោកហើយនាក៎! មើលចុះ ម្ជុលចាក់ទម្លុះសាច់ស្រស់ៗបែបនេះ..លោកឈឺខ្លាំងទេ?!»លីសា

                              To be continue...

ល្បែងស្នេហ៍បងប្រុស Where stories live. Discover now