បែកធ្លាយរឿងអាស្រូវ

10 0 0
                                        

ភាគ14+15

ថ្ងៃថ្មីក៏បានមកដល់ថ្ងៃនេះលីសារៀបចំខ្លួនលឿនជាងរាល់ដងព្រោះតែនាងចង់ទៅរៀនអោយមុនជុងហ្គុកចេញមកព្រោះតែមិនចង់ជួបប៉ុន្តែចុងក្រោយនៅតែជៀសមិនផុតដដែល។
«ក្រោកលឿនណាស់ណ៎?»ជុងហ្គុក គេអង្គុយចុចទូរស័ព្ទចាំនាងនៅខាងក្រោមរួចជាស្រេច។
«គ្មានអីប្លែកទេ»លីសា ដើរទៅមុខទៀត។
«ចង់ទៅទៅណា?»ជុងហ្គុក ងើបទៅតាមក្រោយនាង។
«ទៅសាលា! ហើយគិតថាស្លៀកខោអាវបែបនេះទៅដើរលេងមែន?»លីស ឈប់បន្តិច។
«ចាប់ពីពេលនេះទៅឯងត្រូវទៅជាមួយយើងគ្រប់ពេលគ្រប់ទីកន្លែងមិនថាពេលទៅរៀនពេលចេញពីរៀនឬក៏ពេលទៅណាមកណានោះទេ បើគ្មានការអនុញ្ញាតិពីយើងឬក៏គ្មានយើងទៅជាមួយឯងក៏មិនអាចទៅបានដូចគ្នា»ជុងហ្គុក
«រឿងអីខ្ញុំត្រូវស្ដាប់តាមប-ង?»លីសា ពេលដែលនាងដែរមកក្រោយស្រាប់តែជុងហ្គុកបានអោនចុះមកយកមុខរបស់គេដាក់ទល់មុខនាងឡេីងជិតគ្នាយកតែមែនទែន។
«ចង់អោយយើងនិយាយម្ដងទៀតដែលទេ?»ជុងហ្គុក
«មិនបាច់ទេ! និយាយតែម្ដងស្ដាប់បានហើយ!»លីសា ថយក្រោយបន្តិចដើម្បីរក្សារកម្លៀតនាងនិងគេ។
«ទោះជាមិនចង់ក៏ត្រូវតែធ្វើតាមស្រាប់ហើយ បានហើយឡើងឡានទៅ»ជុងហ្គុក ដើរហួសនាងទៅរកឡានដែលនៅខាងមុខផ្ទះ។
«ខ្ញុំចង់ជិះឡានក្រុង»លីសា នាងនិយាយទៅពីក្រោយគេ។
«មានអ្នកណាដែលឯងស្គាល់ជិះឡានក្រុង?!»ជុងហ្គុក គេបែរមកសម្លក់នាង។
«គ្មានទេ ខ្ញុំគ្រាន់តែមិនចង់ជិះឡាននេះប៉ុណ្ណោះ!»លីសា នាងនិយាយបែបនេះរួចក៏ដើរចូលទៅក្នុងឡានមុនគេ។ ពេលដែលមកដល់សាលានាងតូចលីសាដើរចូលទៅក្នុងសាលាដូចសព្វមួយដងទាំងអារម្មណ៍ស្រស់ស្រាយព្រោះតែអាកាសធាតុវាអំណោយផល តែស្រាប់តែពេលនោះ៖
«លីសា? អរុណសួស្តី! នេះមកសាលាលឿនម្លេស?!»ថេយ៉ុង គេជិះម៉ូតូមកឈប់ក្បែរនាង។
«ថ្ងៃនេះខ្ញុំក្រោកលឿននិងហា៎ ហើយចុះបងវិញមិចក៏មករៀនលឿនម្លេសមិនចាំមកជាមួយអ្នកផ្សេងទេហ៎?»លីសា
«គឺអត់ទេ បងមកលឿនព្រោះតែបងចង់មកលឿន គ្មានអីចម្លែកនោះទេ!»ថេយ៉ុង ដោះមួកចេញ។
«នេះចង់ថាខ្ញុំចម្លែកមែនទេហាស៎! នេះនែ៎»លីសា នាងវាយគេពីរបីដៃទុកជាការហាត់ប្រាណ។
«ហាសហា៎ បងក៏និយាយការពិតទាំងអស់និង រាល់ដងស្មាលនេះមិនដឹងថាលីសាក្រោកហើយឬនៅផង!»ថេយ៉ុង
«បានហើយកុំចេះតែនិយាយផ្ដេសផ្ដាស ខ្ញុំក្រោកលឿនណាស់រាល់ដង តែនៅញ៉ាំអីជាមួយប៉ាម៉ាក់ទើបបានជាយឺត កុំពូកែខាងចំអន់គេពេក!»លីសា ខ្ដិចថេយ៉ុង។
«លីសាមែនទេ?»ស៊ូគុន
«អ្នកណានិង? លីសាស្គាល់ដែលហ៎?!»ថេយ៉ុង
«សិស្សច្បងស៊ូគុន! អរុណសួស្តី»លីសា វាជាការគួរសមដែលសិស្សប្អូនត្រូវគោរពសិស្សច្បងបែបនេះ។
«ខ្ញុំស្មានតែច្រលំមនុស្ស ប៉ុន្តែការពិតនេះពិតជាលីសាពិតមែន! ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបគ្នានិងលីសាម្ដងទៀតបែបនេះ»ស៊ូគុន
«ហាសហា៎ ខ្ញុំក៏មិននឹកស្មានថាបានជួបសិស្សច្បងទាំងព្រឹកបែបនេះដែរ»លីសា ញញឹមទាំងថ្ពាល់ក្រហមព្រឿងៗ។
«យប់មិញនេះគេងលក់ស្រួលដែលទេ? មានធ្វើទុក្ខអីឬអត់?»ស៊ូគុន សួរពីនាងរឿងថ្នាំដែលនាងលេប។
«គឺគេងលក់ស្រួលណាស់ចា៎ ហើយខ្ញុំក៏ជាហើយដែលមិនបាច់លេបថ្នាំទៀតទេ..»លីសា
«អឺ..នេះជាមិត្តលីសាមែនទេ?»ស៊ូគុន ទើបតែចាប់អារម្មណ៍និងថេយ៉ុងដែលសម្លក់មកកាន់គេដោយមិនពេញចិត្ត។
«ធ្វើជាមិនស្គាល់ទៅកើត ក្រែងពួកយើងរៀនថ្នាក់ជាមួយគ្នាហី!»ថេយ៉ុង
«អ៎! ត្រូវហើយ បងថេយ៉ុងក៏រៀនថ្នាក់12Aដូចជាសិស្សច្បងស៊ូគុនដែល!»លីសា
«ខ្ញុំស្គាល់គេប៉ុន្តែមិនច្បាស់ថាអ្នកទាំងពីរត្រូវជាអ្វីនិងគ្នា? មិនមែនខ្ញុំមិនស្គាល់ថេយ៉ុងទេ»ស៊ូគុន
«ចា៎ អឺ..គាត់គឺជាបងមិត្តខ្ញុំ!»លីសា
«អឺម..បើអញ្ចឹងខ្ញុំទៅថ្នាក់រៀនហើយ លីសាចង់ទៅជាមួយគ្នាដែលទេ?»ស៊ូគុន
«បានចាស៎ អឺ..បងថេយ៉ុងហា៎ បងយកម៉ូតូទៅទុកហើយឡើងទៅថ្នាក់ចុះណា ខ្ញុំទៅជាមួយគាត់មុនហើយ!»លីសា ដេញថេយ៉ុងអោយចេញអោយលឿនៗ។
«បងមកមុនហេតុអីក៏ត្រូវទៅម្នាក់ឯងហើយលីសាទៅជាមួយគេ!?»ថេយ៉ុង
«បងយ៉ាងម៉េចនិង? គ្រាន់តែទៅថ្នាក់មុនសោះនិង!»លីសា
«បើលីសាមិនទំនេរចាំលើកក្រោយក៏បានដែរ»ស៊ូគុន ហើយដើរទៅមុនប៉ុន្តែក៏ត្រូវលីសាឃាត់។
«ឈប់សិន! អឺ..ចាំលើកក្រោយក៏បានដែរ»លីសា នាងនិយាយទាំងរដាក់រដុប។
«មកដល់យូរហើយ តើពេលណាទើបទៅថ្នាក់!?»ជុងហ្គុក ស្រែកមកពីចម្ងាយ គេទើបតែមកពីយកឡានទៅទុក។
«..មិចក៏មកអីចំនៅពេលនេះ!»លីសា នាងគិតនៅក្នុងចិត្ត។
«មានរឿងអីមិចក៏មកឈរនិយាយគ្នាជាមួយមនុស្សប្រុសកណ្ដាលវាលចឹង!»ជុងហ្គុក ដើរមកដល់។
«គ្មានរឿងអ្វីនោះទេ ខ្ញុំគ្រាន់តែមករាក់ទាក់នាងបន្តិចប៉ុណ្ណោះ»ស៊ូគុន
«ពេលនេះវាអាចនិងគ្មានរឿងប៉ុន្តែពេលក្រោយវាមិនប្រាកដទេ»ជុងហ្គុក
«បងនិយាយស្អីនិងគាត់គ្មានចេតនាអាក្រក់អីទេ»លីសា
«បងថាលីសាកុំមាត់អីល្អជាង»ងេយ៉ុង គេនិយាយបែបនេះរួចក៏ឡើងម៉ូតូជិះទៅមុនបាត់។
«បើចង់និយាយរាក់ទាក់គ្នា គួរតែចេញអោយផុតពីក្រសែរភ្នែកអ្នកដទៃខ្លះផងទៅ»ជុងហ្គុក
«បងនិយាយជាមួយគាត់អោយល្អបន្តិចបានទេ ខ្ញុំសុំទោសជំនួសគាត់ផងណា»លីសា
«មិនអីទេៗ ជួបគ្នាលើកក្រោយទៀតណា លីសា!»ស៊ូគុន រួចក៏ដើរចូលទៅក្នុងមុន។
«បងកុំហួសហេតុពេកណា»លីសា
«បើមិនចង់មានរឿងទេកុំទៅរវល់និងអាម្នាក់នោះទៀត»ជុងហ្គុក ហើយក៏ដើរទៅមុននាង។
«មិចក៏ហៅគាត់បែបនេះ! បងអត់ស្គាល់សុជីវធម៌ទេហី?»លីសា ស្រែកទៅពីក្រោយគេ។
«ទៅថ្នាក់រៀនទៅ!»ជុងហ្គុក បែរមកថាអោយនាងទាំងទឹកមុខបញ្ជា។
«លីសា! ចាំយើងផង!!»ជេននី ស្រែកមកពីចម្ងាយ នាងមកជាមួយបងៗនាងនិងពួកប្រុសៗ។
«ចាត់ទុកថាជាសំណាងបងទៅចុះ! អោយលឿនៗមក!!»លីសា នាងនិយាយទៅជុងហ្គុកតិចៗរួចក៏បែរទៅស្រែកតបទៅជេននី។ ថ្ងៃដដែលប៉ុន្តែម៉ោងរៀនពេលល្ងាចពេលកំពុងតែរៀននៅម៉ោងចុងក្រោយលីសាបានសុំគ្រូទៅបន្ទប់ទឹកហើយពេលដែលនាងមកដល់នាងក៏បានបុកគ្នាជាមួយនិងសិស្សស្រីម្នាក់ដែលទើបតែចេញពីបន្ទប់ដោយអចេតនា៖
«ខ្ញុំសុំទោស! នាងមានកើតអីទេ?»លីសា
«មិនអីទេ!»សិស្សស្រី រួចនាងក៏ចេញទៅ។

ល្បែងស្នេហ៍បងប្រុស Where stories live. Discover now