ពិធីបុណ្យហូលឡាវីន

21 0 0
                                        

ភាគ6

   ស្អែកឡើងបានមកដល់ នៅសាលារៀនយ៉ុងសានកន្ដឹងសាលាបានបន្លឺឡើងដែលជាសញ្ញាអោយសិស្សៗអាចសម្រាកពីការសិក្សាបាន។លីសា ជេននី ឆេយ៉ុង ម៉ូកានិងស៊ុលអា ពួកគេពេលនេះបានក្លាយជាមិត្តជិតស្និតនឹងគ្នាតិចៗហើយ ពួកគេទាំង5នាក់បានមកជំនុំគ្នាដើម្បីនិយាយពីថ្ងៃបុណ្យHalloweenនៅ3ថ្ងៃខាងមុននេះ។
«ខ្ញុំធ្វើមិចនិងទាន់ទៅសិស្សច្រើនណាស់..បើទាន់ក៏ត្រូវតែងពីរសៀលទៅដែរ..»លីសា និយាយពីរឿងអ្នកតុបតែងមុខអោយសិស្សៗដែលចូលរួម។
«ខ្ញុំក៏ធ្លាប់ធ្វើការងារនេះពីមុនមកដែលកាលនៅសាលាចាស់ចាំខ្ញុំជួយធ្វើឯង»ស៊ុលអា
«យើងប្រាប់ហើយថាយើងនឹងជួយ យើងមិនលេបសម្ដីទេ!»ជេននី
«បើអញ្ចឹងសម្រេចអញ្ចឹងហើយណា..ហាមដល់ថ្ងៃធ្វើជាមិនចង់ចូលរួមឬក៏ឈឺអោយសោះណា»ឆេយ៉ុង
«ដឹងហើយៗ..»លីសានិងជេននី ឆ្លើយព្រមគ្នារីឯស៊ុលអាវិញបានតែញញឹម។
៣ថ្ងៃក្រោយមកគ្រប់គ្នាបានមកជុំគ្នានៅសាលាហើយវាបានខុសពីការគ្រងទុកព្រោះថាសិស្សខ្លះបានទៅផាត់មកពីខាងក្រៅស្រាប់អញ្ចឹងហើយលីសា ជេននីនិងស៊ុលអា មិនចាំបាច់ហត់ច្រើនទេ។
«បងចង់តែងជាអី?»លីសា អង្គុយទល់មុខគ្នានិងថេយ៉ុងហើយក៏សួរគេព្រោះថានាងជាអ្នកផាត់មុខ។
«អឺ..ជាបិសាចជញ្ជក់ឈាម..ជួយតែងអោយផងមុខបងប្រគល់អោយឯងហើយ»ថេយ៉ុង ធ្វើមុខដូចជាចង់យំ។
«ទុកចិត្តចុះយប់នេះបងនិងក្លាយជាបិសាចជញ្ជក់ឈាមដែលសង្ហារជាងគេបំផុតមិនខានទេ»លីសា ឆ្លើយតបទៅគេវិញបែបលេងសើច។
«និយាយអញ្ចឹង ឯងតែងធ្វើអីគេដែរ?»ថេយ៉ុង ពេលដែលផាត់មុខបានពាក់កណ្ដាល។
«គិតថានិងតែងជាបិសាចពស់Medusa បងគិតយ៉ាងមិចដែរ?»លីសា ដូចកាលពីនាងនិយាយអញ្ចឹងនាងនិងគេគឺធ្វើដូចកាលពីមុន។
«មានអីល្អតើស! ព្រោះថាទីនេះគ្មានអ្នកណាតែងដូចឯងទេ»ថេយ៉ុង និយាយៗស្រាប់តែមានមនុស្ស2នាក់ដែលក្នុងនោះមានស៊ុលអាហើយនិងជុងហ្គុកបានចូលមកក្នុងបន្ទប់នេះដែរ។ លីសានិងថេយ៉ុងក៏មិនបាននិយាយអ្វីដែលគឺធ្វើជាធម្មតាដូចគ្មានអ្វីកើតឡើងយ៉ាងអញ្ចឹង។ ស៊ុលអានិងជុងហ្គុកក៏មកអង្គុយជិតលីសាដែលព្រោះថាស៊ុលអាត្រូវផាត់មុខអោយជុងហ្គុក។
«លោកចង់តែងមុខបែបមិចដែរ?»ស៊ុលអា សួរទៅកាន់ជុងហ្គុក។
«ជាបិសាចជញ្ជក់ឈាម!»ជុងហ្គុក គេនិយាយហើយក៏ញញឹមដាក់ស៊ុលអាដែលស្នាមញញឹមបែបនេះគឺមិនដែលឃើញគេញញឹមដាក់នរណាឡើយ។
«អ៎..លីសាតែងអោយលោកថេយ៉ុងជាអ្វីដែលទៅ»ស៊ុលអា ទើបចាប់អារម្មណ៍និងមុខថេយ៉ុង។
«ជាបិសាចជញ្ជក់ឈាម..»លីសា ឆ្លើយតបទៅវិញទាំងមុខស្ងួតព្រោះថានាងត្រូវមើលឃើញមុខរបស់ជុងហ្គុកចឹងហើយគឺគ្មានអារម្មណ៍និយាយផ្អែមឡើយ។ លីសានិងស៊ុលអាអង្គុយជិតគ្នាបែរទៅខាងដូចគ្នាហើយថេយ៉ុងនៅទល់មុខលីសារីឯជុងហ្គុកនៅទល់មុខស៊ុលអាអញ្ចឹងទើបលីសាក៏ត្រូវឃើញមុខជុងហ្គុកពេញៗ។
«ឯងពិតជាពូកែណាស់ មើលចុះ..ដូចពិតៗអញ្ចឹង អឺ..បើអាចឯងធ្វើអោយបងរបស់ឯងផងបានទេ ព្រោះថាខ្ញុំមិនពូកែទេខ្លាចខូចមុខបងឯង»ស៊ុលអា
«មិនអីទេ គ្រាន់តែធ្វើទៅ យ៉ាងមិចក៏បានដែរ»ជុងហ្គុក
«រួចហើយបងថេ!»លីសា មិនខ្វល់និងនាក់ណាទាំងអស់។
«មិចក៏សង្ហារម្លេស! នេះច្បាស់ហើយហីថាឯងជាអ្នកធ្វើខ្លួនឯងនាក៎»ថេយ៉ុង ពេលដែលគេបានឆ្លុះកញ្ចក់។
«ប្រាប់ហើយថាអាចទុកចិត្តបាន នេះមើលចុះស្អាតជាងមុខពិតទៀត»លីសា និយាយទាំងសើច។
«បងមានអារម្មណ៍ថាបងចង់ជញ្ជក់ឈាមមនុស្សមែនទែនហើយនាក៎!»ថេយ៉ុង
«ចាំចេញទៅក្រៅហើយក៏ជញ្ជក់ឈាមជេននីទៅ ថ្ងៃនេះលឺមកថានាងតែងជាព្រះនាងព្រិលសរផងណា»លីសា
«មិនសប្បាយទេ! ម៉ោះចាំបងផាត់អោយឯងវិញម្ដង»ថេយ៉ុង គេមិនសូវស្និទ្ធស្នាលនិងជេននីទេ។ ថេយ៉ុងជាប្រុសពិតមែនប៉ុន្តែគេពូកែខាងតុបតែងមុខខ្លាំងណាស់។
«ហឹម..ក៏បាន..»លីសា រួចក៏បិទភ្នែកអោយដើម្បីអោយថេយ៉ុងផាត់អោយទាំងដែលការពិតគឺនាងមិនចង់ឃើញមុខរបស់ជុងហ្គុកទៅវិញទេ។
«មិនដែលដឹងសោះថាស្រួលនិយាយគ្នាបែបនាក៎»ថេយ៉ុង
«អារម្មណ៍ល្អនោះអី ខ្ញុំឃើញលីសាញញឹមម្នាក់ឯងមួយព្រឹកហើយ»ស៊ុលអា
«ខ្ញុំញញឹមព្រោះរូបកូនឆ្មាដែលនៅក្នុងទូរស័ព្ទប៉ុណ្ណោះ»លីសា និយាយទាំងបិទភ្នែក។
«មិនមែនកំពុងតែមើលរូបអ្នកណាទេមែនទេ?»ស៊ុលអា
«បងថេ! នេះធ្វើអោយខ្ញុំឬអត់ទេ?»លីសា មិនតបនិងស៊ុលអា។
«មិចក៏ឯងមិនឆ្លើយតបនឹងសំណួររបស់នាង»ជុងហ្គុក
«ក្រែងយើងកំពុងតែផាត់ហីនាក៎»ថេយ៉ុង
«យើងមិនមែននិយាយពីឯងទេគឺលីសា! មិចក៏មិនឆ្លើយនឹងសំណួររបស់ស៊ុលអា»ជុងហ្គុក
«ក៏និងហើយ នាងរវល់ផាត់មុខអោយតបយ៉ាងមិច?»ថេយ៉ុង ការពារលីសា។
«ខ្ញុំចង់ឆ្លើយឬក៏អត់ទាក់ទងអីនិងបងដែលទេ?»លីសា នាងឆ្លើយតបទៅកាន់ជុងហ្គុក។
«គឺទាក់ទងព្រោះស៊ុលអាគឺជាសង្សាររបស់យើង»ជុងហ្គុក
«ថាម៉េច? សង្សារ?»ថេយ៉ុង ឡើងរបូតជក់ចេញពីដៃ។
«ត្រូវហើយជាសង្សារ តែចាំពេលក្រោយចាំយើងបកស្រាយ ឥលូវនេះឯង! មុននេះមិចក៏មិនឆ្លើយនិងសំណួរបស់ស៊ុលអា»ថេយ៉ុង តបទៅថេយ៉ុងហើយក៏សួរបន្តមកកាន់លីសា។
«ខ្ញុំមិនចង់ឆ្លើយ តើមានបញ្ហាមែនទេ?!»លីសា បើកភ្នែកមកមើលជុងហ្គុក។
«កុំអោយដឹងអោយសោះថាឯងលួចទៅធ្វើស្អីផ្ដេសផ្ដាសជាមួយអ្នកណា!»ជុងហ្គុក
«ទោះខ្ញុំធ្វើក៏មិនទើសអ្នកណាដែល បងថេ!យើងទៅបន្ទប់ផ្សេងទៅខ្ញុំមិនចូលចិត្តបន្ទប់នេះទេ!»លីសា ចាប់ដៃថេយ៉ុងអោយងើបឈរតាមនាង។
«នាងប្អូនជើងល្អខំប្រឹងទៅដល់ផ្ទះដឹងគ្នាហើយ!»ជុងហ្គុក
«អឺ..បានហើយ! លីសាប្រហែលជាអារម្មណ៍មិនល្អហើយខុសមកពីខ្ញុំដែលនិយាយច្រើនខ្លួនឯង!»ស៊ុលអា
«គួរតែដឹងខ្លួនហើយ»លីសា ហើយដឹកដៃថេយ៉ុងចេញទៅក្រៅ។
«ក្មេងម្នាក់នេះចរឹកមិនល្អបែបនេះយូរហើយ! អូនកុំទៅខ្វល់ពីនាងអី»ជុងហ្គុក នៅសល់តែ2នាក់។
«មិនអីទេ នៅក្នុងថ្នាក់ពួកយើងល្អនិងគ្នាណាស់»ស៊ុលអា
«មកពីបងមិនល្អដែលមិនបង្ហាញពីទំនាក់ទំនងរបស់ពួកយើង បើបងបង្ហាញតាំងពីយូរណាស់មកហើយនុះ អូនប្រហែលជាល្អជាងនេះ»ជុងហ្គុក ចាប់ដៃនាងទាំងពីរ។
«បងល្អណាស់ទៅហើយ គ្រួសារអូនក្រតែបងបានឧបត្ថម្ភអោយអូនមករៀននៅសាលានេះទៀត ប៉ិននេះគឺគ្រប់គ្រាន់ហើយ»ស៊ុលអា ពួកគេនៅតែ2នាក់អញ្ចឹងហើយបានពួកគេហៅគ្នាបែបនេះ។
«គ្រប់យ៉ាងគឺដើម្បីអូនទាំងអស់និងតែអូននៅតែមិនយល់ពីចិត្តបងទៀត..»ជុងហ្គុក
«បាន! បើបងចង់ប្រាប់ពួកគេថាយើងទាក់ទងគ្នា អូនក៏លែងជំទាស់ទៀតដែល សប្បាយចិត្តបានឬនៅ?»ស៊ុលអា
«ពិតមែនហ្ហេស៎? បើអញ្ចឹងពេលបានជុំគ្នាពេលណាបងនិងនិយាយរឿងនេះហើយ»ជុងហ្គុក ពួកគេទាំងពីរនាក់និយាយសាសងគ្នាអូនបងយ៉ាងផ្អែមល្ហែមនឹងសើចសប្បាយ ប៉ុន្តែពួកគេមិនបានដឹងឡើយថាមានមនុស្សកំពុងតែលួចស្ដាប់ពួកគេសន្ទនាគ្នា។
______________________

ល្បែងស្នេហ៍បងប្រុស Where stories live. Discover now