សិស្សច្បង

14 0 0
                                        

ភាគ18

«ពេលនេះឈប់យល់ច្រលំបានហើយ គាត់បានជួយជីវិតខ្ញុំ ចឹងហើយកុំបង្កបញ្ហាអោយគាត់ទៀតអីណាព្រោះខ្ញុំនិងគាត់គ្មានអីនិងគ្នាទេ!»លីសា
«បែបនេះហើយថាគ្មានទៀតហី?! នៅបន្ទប់ជាមួយគ្នាឡើងពីរយប់ជាប់គ្នា យើងមិនជឿទេថាឯងនិងគាត់មិននិយាយគ្នាសោះនោះ»ម៉ូកា
«គឺ..និយាយតិចតួចដែលតែគ្មានអីជ្រាលជ្រៅទេណាមួយពេលនោះយើងមិនទាំងស្គាល់គាត់ផង! ឯងដឹងទេយើងដឹងខ្លួនមកភ្លាមឃើញមុខគាត់ដំបូងៗយើងស្មានថាយើងស្លាប់បាត់ទៅហើយណា៎!»លីសា
«ធម្មតាជួបប្រុសស្អាតគឺបែបនេះឯង!»ជេននី
«ឈប់គិតផ្ដេសផ្ដាសបានហើយចឹង គេគ្រាន់តែឃើញស្លាប់មិនជួយមិនបានប៉ុណ្ណោះ បងថេយ៉ុងហា៎..បងជឿខ្ញុំពិតទេ?»លីសា
«ទោះជាមិនជឿក៏ត្រូវតែជឿដែលព្រោះជាលីសា..ចាំទំនេរបងទៅអរគុណអាម្នាក់នោះម្ដង!»ថេយ៉ុង គេនិយាយទាំងញញឹមទាំងដែលក្នុងចិត្តមិនពេញចិត្ត។
«ដឹងទេថាទឹកមុខបងពេលនេះវាគួរអោយខ្លាចប៉ុណ្ណា៎?»លីសា
«បងមិនបានចង់ទៅវាយគេទេ! បងមិនមែនដូចអាហ្គុកទេណា៎!»ថេយ៉ុង ប្រកែកយ៉ាងលឿន។
«តាមការពិតខ្ញុំមិនចង់និយាយរឿងនេះទេ! ប៉ុន្តែឃើញអ្នកទាំងអស់គ្នាយល់ច្រលំបែបនេះខ្ញុំដូចជាមានអារម្មណ៍មិនស្ងប់សោះ ទើបសម្រេចថានិយាយអោយដឹងតែម្ដងទៅ»លីសា
«ពេលនេះនិយាយមកថាឯងមានរឿងស្អីមិចក៏ដល់ថ្នាក់ទម្លាក់លីសាចោលអញ្ចឹង! នាងជាស្រីហើយពេលនោះជាពេលយប់ទៀត! ឯងគិតអីនិងហាស៎!?»សុកជីន គេសួរទៅកាន់ជុងហ្គុកវិញម្ដងទាំងមុខមាំ។
«មកពីអញ្ចឹងសោះបានជាពេលសួររកលីសានៅថ្ងៃនោះឆ្លើយមកវិញទាំងមួរម៉ៅ!»ថេយ៉ុង
«វាគ្មានអីធំដុំទេ! ខ្ញុំក៏បានបកមករកនាងវិញដែលតែរកមិនឃើញទើបខ្ញុំទៅផ្ទះវិញតែម្ដងទៅ!»ជុងហ្គុក និយាយបែបហីៗ។
«បើឯងបកទៅក្រោយរកនាងលឿនជាងនេះបន្តិចលីសាក៏មិនលំបាកបែបនោះដែល!»សុកជីន
«សុំសួរបន្តិចមើលថារាល់ថ្ងៃឯងគិតអីហាស៎?! ប្អូនជាស្រីហីយកគ្នាទៅបោះចោលកណ្ដាលផ្លូវស្ងាត់កាត់យប់ចឹង! ដឹងថាវាគ្រោះថ្នាក់អត់?»ជីមីន
«ហើយចុះបើអាចង្រៃ..! គឺខ្ញុំចង់បានន័យថាឆៃ-ស៊ូគុន! ចុះបើគេមិនប្រទះឃើញលីសានោះតើលីសារបស់យើងនិងទៅជាយ៉ាងណាយ៉ាងណីទៅ!»ថេយ៉ុង
«បងនេះជ្រុលពេកហើយ! ដឹងហើយថាលីសានាងក្បាលរឹងនិយាយរកតែឈ្នះប៉ិនណា មិចក៏នៅតែខំឈ្លោះគ្នានិងនាងរហូតដល់ថ្នាក់បោះគ្នាចោលអញ្ចឹង!»ជេននី
«ជេននី! យើងមិនមែនជាមនុស្សដែលឈ្លោះយកតែឈ្នះទេ តែគាត់ជាអ្នករករឿងយើងដោយគ្មានមូលហេតុច្បាស់លាស់មុនបានជាយើងធ្វើបែបនេះ!»លីសា
«ទៅទះកំផ្លៀងស៊ុលអានៅមុខសាលាមុខគេឯង ហេតុផលនេះគ្រប់គ្រាន់អោយរករឿងដែលទេ!?»ជុងហ្គុក
«ហាស៎? នេះលីសាវាយស៊ុលអាផងហី?៖ពិតអត់លីសា?»ជេននី
«ត្រូវហើយ! តែពេលនោះខ្ញុំគ្រាន់តែទះបន្តិចប៉ុណ្ណោះ អឺ..ប្រហែលជា2-3កំផ្លៀង ឯងមិនប្រកាន់ទេត្រូវទេ?»លីសា នាងសួរទៅកាន់ស៊ុលអា។
«រឿងតូចតាចទេ ណាមួយ..បំភ្លេចចោលទៅយ៉ាងណាខ្ញុំក៏មិនកើតអីដែរ»ស៊ុលអា
«វាមិនសំខាន់លើឈឺឬមិនឈឺនោះទេ សំខាន់ពួកឯងជាមិត្តភក្តិនិងគ្នាថាមិនត្រូវអាចក្លាយជាបងប្អូនថ្លៃគ្នាផងមិនដឹង! ហើយបើគ្រាន់តែមានរឿងតិចតួចសោះក៏វាយគ្នាបែបនេះ ថ្ងៃខាងមុខគិតយ៉ាងម៉េច!?»ជីស៊ូ នាងអង្គុយស្ដាប់មកយូរហើយស្ដាប់ផងគិតផងពេលដែលគួរនិយាយទើបនិយាយ។
«ស៊ុលអាថាមិនអីគឺមិនអីហើយ ណាមួយដៃខ្ញុំក៏មិនធ្ងន់ណាស់ណាដែរ ដែលធ្វើអោយនាងបែកមាត់ឬក៏បាក់ធ្មេញនោះ!»លីសា
«សម្ដីបែបនេះបោះចោលកណ្ដាលសមុទ្របានត្រូវ!»ជេននី
«ធ្វើជាបងប្អូនជាមួយអាហ្គុកទៅល្អទេ?»ថេយ៉ុង
«មិនបាននិយាយជាមួយទេ!»ជេននី
«ក្មេងឈ្លើយ!»ថេយ៉ុង
«ពីរអ្នកនេះឈ្លោះគ្នាជាងលីសានិងជុងហ្គុកទៀត! ដូចឆ្មានិងកណ្តុរអញ្ចឹង»ឆេយ៉ុង
«គាត់ជាអ្នករករឿងខ្ញុំមុន គួរអោយស្អប់ណាស់!»ជេននី
«មិនបានអង្វរអោយមកស្រលាញ់ទេ មានតែលីសាមួយគ្រប់គ្រាន់ហើយ!»ថេយ៉ុង
«ជេននីហា៎! ប្រយ័ត្នស្អប់ជំពប់លើទៅ! ហាសហា៎»ជីមីន
«បានហើយ! គ្រាន់តែគិតក៏រអើមដែល!។ចង់ក្អួត!»ជេននី
«ចង់ក្អួតដូចគ្នា!»ថេយ៉ុង
«បានហើយៗទៅក្អួតនៅខាងក្រៅផ្ទះទៅ ទាំងពីរអ្នកទៅ!»ជុងហ្គុក
«និយាយអញ្ចឹងលីសាហា៎..ឯងមានបានសុំលេខទូរស័ព្ទរបស់បងស៊ូគុនដែលទេ?»ម៉ូកា
«មិនបានសុំទេ ព្រោះគិតថាមិនចាំបាច់! តែបើឯងចង់បាន..ចាំយើងសុំអោយពេលដែលបានជួបគាត់»លីសា
«ខួរក្បាលគិតតែរឿងប្រុសហើយនាក៎! មិចម៉ាប្រាប់គាត់អោយយើងផងថាអោយគាត់ទទួលយើងនៅក្នុងIgផងយើងaddទៅយូរហើយ»ជេននី
«គ្មានឃើញថាស្អាតត្រង់ណាទេ ចាញ់សង្សាររបស់ខ្ញុំដាច់!»ឆេយ៉ុង
«មានតែអូនទេដែលមានភ្នែកល្អជាងគេ»ជីមីន
«ប្រាកដជាអញ្ចឹងហើយ»ឆេយ៉ុង
«បានហើយ! ចេញពីផ្ទះខ្ញុំទៅ ទៅញ៉ែគ្នានៅកន្លែងផ្សេងភ្លាម!»លីសា
ពួកគេនៅជជែកគ្នាលេងបែបនេះយ៉ាងយូរ ពេលរសៀលបន្តិចបាននាំគ្នាទៅវិញ ក្រោយពីគ្រប់គ្នាទៅវិញអស់ពេលនេះគឺនៅសល់តែលីសានិងជុងហ្គុកប៉ុណ្ណោះ ជុងហ្គុកវិញគ្រាន់តែឃើញលីសាមកពីជូនដំណើរគ្រប់គ្នាវិញគេសម្លក់ទៅនាងភ្លែត។
«មើលទៅដូចជាសប្បាយអរដល់ហើយ»ជុងហ្គុក ដើរចូលមករកនាង។
«ចង់អោយខ្ញុំទៅអង្គុយយំនៅមុខពួកគេមែន?»លីសា ដើរគេចចេញពីគេ។
«រឿងនាងនិងអាស៊ូគុន! មិចបានជាមិនប្រាប់តាមត្រង់តាំងពីដំបូង? ហេតុអីចាំបាច់កុហក!?»ជុងហ្គុក ចាប់ទាញនាងមកវិញ។
«ក៏ប្រាប់ហើយថាមិនចង់និយាយ! ខ្ញុំមិនបានលាក់បាំងតែលោកម្នាក់ឯណា អ្នកផ្សេងក៏ខ្ញុំលាក់បាំងដូចគ្នាដែរ!»លីសា និយាយទាំងមិនមើលមុខរបស់គេចំ។
«នាងគិតថាខ្ញុំជាក្របីក៏យ៉ាងម៉េច!»ជុងហ្គុក
«ខ្ញុំមិនទាន់បាននិយាយទេ»លីសា
«បាត់ទៅមួយយប់មួយថ្ងៃពេញ! ការពិតទៅដេកផ្ទះប្រុសដែលទើបតែស្គាល់គ្នាសោះ! ចង់ដេកជាមួយវាណាស់មែន?!»ជុងហ្គុក
«កុំស្មោកគ្រោកពេក ខ្ញុំនិងលោកស៊ូគុនគ្មានស្អីនិងគ្នាទេ!»លីសា
«មិនមានអី តែក៏ចង់អោយមានត្រូវទេ?!»ជុងហ្គុក
«លោកកុំរករឿងពេកបានទេ មកពីបែបនេះហើយបានជាមិនចង់ប្រាប់នោះ!»លីសា ច្រានគេចេញ។
«មិនប្លែកទេ អញ្ចឹងតើបានជាថ្ងៃមុនគ្រាន់តែឃើញមុខភ្លាមរត់ទៅអោបគ្នាភ្លែត!»ជុងហ្គុក
«បើលោកគិតបែបនេះក៏បន្តគិតទៀតចុះ»លីសា ដើរចេញពីគេ។
«នៅមិនទាន់និយាយគ្នាអស់ទេ ចង់ទៅណា!»ជុងហ្គុក ទៅចាប់ទាញនាងមកវិញ។
«លោកមិនចេះហត់ទេឬយ៉ាងម៉េច?»លីសា
«ទោះមួយយប់ទល់ភ្លឺក៏មិនហត់ដែរ!»ជុងហ្គុក ឆ្លើយឌឺទៅកាន់នាង។
«ឡប់ណាស់! ខ្ញុំហត់ណាស់ចង់ទៅសម្រាក»លីសា សំខាន់នោះនាងខានញ៉ាំអីពីរថ្ងៃមកហើយថែមថ្ងៃនេះទៀតវាបីថ្ងៃ។
«ខ្ញុំដែលខ្វល់ពីនាងតាំងពីកាលណាមក?!»ជុងហ្គុក
«លោកមិនខ្វល់ទេក៏ហីទៅ សុំកុំតែមករករឿងខ្ញុំទៅបានហើយ»លីសា ព្យាយាមដើរចេញព្រោះនាងគ្មានកម្លាំងឈ្លោះគ្នាជាមួយនិងគេទៀតទេ។
«ប្រាប់ហើយថាមិនទាន់អស់រឿងនិយាយទេ!..?..លីសា?!»ជុងហ្គុក គេទាញនាងមកលើកនេះបានមកទាំងខ្លួនតែម្ដងព្រោះថានាងសន្លប់បាត់ហើយ។
«លីសា? ហ៊ឺយចំមែន!»ជុងហ្គុក លើកនាងបីយកទៅបន្ទប់របស់គេ ហើយគេថែមទាំងបានហៅគ្រូពេទ្យមកពិនិត្យនាងទៀតផង។ ក្រោយពីពិនិត្យរួចរាល់គេក៏រៀបចំអោយនាងគេងអោយស្រួលបួល រីឯខ្លួនគេវិញចូលទៅងូតទឹក។ មួយស្របក់ធំក្រោយមកលីសាក៏បានដឹងខ្លួនមកវិញ ពេលដែលបើកភ្នែកមកមើលជុំវិញខ្លួនក៏ដឹងថានេះជាបន្ទប់ជុងហ្គុកដល់ពេលសម្លឹងរកជុងហ្គុកបែរជាឃើញគេដោះអាវនិងស្លៀកតែកន្សែងកំពុងតែចុចទូរស័ព្ទនៅអង្គុយបែរខ្នងក្បែរនាង។
«មិចក៏ខ្ញុំនៅទីនេះ?! លោក..»លីសា ងើបអង្គុយឡើងលឿននិងសួរទៅកាន់គេទាំងភ័យនិងយកដៃស្ទាបមើលថានៅមានខោអាវឬក៏អត់ហើយគឺថាគ្មានបាត់ទៅណាទេនៅដដែលដូចដើម។
«ទោះជាអោយដោយឥតគិតថ្លៃក៏មិនយកដែល កុំលង់និងខ្លួនឯងពេក»ជុងហ្គុក
«មិចក៏ខ្ញុំមកនៅទីនេះ? បន្ទប់ខ្ញុំក៏មាន!»លីសា
«នាងសន្លប់ពេលដែលកំពុងតែឈ្លោះគ្នាជាមួយខ្ញុំ ខ្ញុំមិនចង់ទៅបន្ទប់របស់នាងច្រើនដងទើបយកមកទីនេះ គ្រូពេទ្យថានាងអស់កម្លាំងពេកទើបសន្លប់បែបនេះ សម្រាកថែខ្លួនតែបន្តិចលែងអីហើយ»ជុងហ្គុក គេងើបឈរហើយនិយាយមកកាន់នាងទាំងមុខមាំ។
«យ៉ាងណាក៏មិនគួរនាំខ្ញុំមកទីនេះដែល បន្ទប់នេះ..មិនគួរអោយចង់នៅបន្តិចទេ!»លីសា នាងនិយាយបណ្ដើរងើបចេញពីគ្រែបណ្ដើរដើម្បីចេញពីទីនេះ។
«បើបន្ទប់សិស្សច្បងស៊ូគុនរបស់នាងវិញនាងប្រហែលជាដេកមិនចង់ងើបទេ!»ជុងហ្គុក
«ប្រហែលជាអញ្ចឹងទេដឹង!»លីសា
«នាងថាស្រលាញ់វាទាំងដែលនាងទើបតែជួបវាបានពីរដងអញ្ចឹងហេស៎?»ជុងហ្គុក ចូលទៅចាប់ដៃនាង។
«ធ្វើស្អីនិង? លែងដៃភ្លាមទៅ!»លីសា គេចូលមកចាប់ដៃនាង។ 
«ប្រាប់មកថាវាពិសេសត្រង់ណា មិចបានជាស្រីស្រលាញ់វាខ្លាំងម្លេស!?»ជុងហ្គុក នៅតែបង្ខំនាងអោយឆ្លើយនិងសំណួររបស់គេ។
«លោកស្លៀកពាក់អោយស្រួលបួលសិនបានទេ! គ្មានខោអាវឬយ៉ាងម៉េច!?»លីសា
«អ៎! ការពិតនាងអៀននិយាយមិនចេញព្រោះតែឃើញខ្លួនប្រាណខ្ញុំននលគកបែបនេះឬ?»ជុងហ្គុក
«ឆ្កួត! ខ្ញុំមិនបានអៀនគ្រាន់តែរឿងប៉ុននេះទេ!»លីសា ប្រកែកយ៉ាងលឿន។
«បើនាងចង់ខ្ញុំក៏អាចអោយនាងមើលខាងក្រោមផងដែល ព្រោះខ្ញុំក៏មិនស្លៀកអ្វីក្រៅពីកន្សែងមួយនេះទៀតដែរ»ជុងហ្គុក យកដៃរបស់នាងម្ខាងអោយមកចាប់កន្សែងរបស់គេ។
«អេស៎?! លោកឆ្កួតទេហី! ធ្វើស្អីនិង!?? លែងដៃខ្ញុំទៅ»លីសា ព្យាយាមដកដៃចេញតែគេចាប់ដៃនាងជាប់។
«តែខ្ញុំប្រលែងកន្សែងនេះក៏របូតដូចគ្នា! បើមិនជឿចាំខ្ញុំសាកអោយមើល»ជុងហ្គុក
«ឈប់ភ្លាម! កុំធ្វើអីឆ្កួតៗពេកបានទេ?!»លីសា
«ពេលនេះប្រាប់មកថាអាម្នាក់នោះវាមានអ្វីពិសេសខ្លះដែលធ្វើអោយគ្រប់គ្នាស្រលាញ់វាបែបនេះ?!»ជុងហ្គុក
«គេ..គេក៏ល្អគ្រប់យ៉ាងនិង! សំខាន់នោះគេបានជួយជីវិតខ្ញុំ»លីសា
«នាងស្រលាញ់វាព្រោះតែវាជួយជីវិតនាងមែនទេ?»ជុងហ្គុក
«ត្រូវហើយ គេបានអោយជីវិតថ្មីមួយមកអោយខ្ញុំ! ពេលនេះលែងបានហើយនៅ?!»លីសា
«មិនលែងទេ!»ជុងហ្គុក
«លោក..លោកខូចពេកហើយ! ប្រាប់ថាលែងចុងក្រោយមិនលែង!»លីសា
«ពេលនេះខ្ញុំប្រលែងហើយ កាលណាទើបដាច់ចិត្តដកដៃចេញទៅ?»ជុងហ្គុក
«លោក..ហ៊ឺយ! ខ្ញុំទៅបន្ទប់វិញហើយ»លីសា ដកដៃចេញពីកន្សែងដែលកាន់ជាប់និងដៃ។
«ថ្ងៃស្អែកទៅសាលាកើតឬអត់?»ជុងហ្គុក សួរទៅនាងពេលដែលនាងដើរដល់ទ្វារ។
«ទោះទៅមិនកើតក៏ត្រូវតែកើតដែល បើមិនទៅពួកនុះក៏នាំគ្នានិយាយដើម!»លីសា
«បើទៅមិនកើតមិនបាច់ទៅទេ! នៅផ្ទះសម្រាកយកកម្លាំងសិនទៅ..»ជុងហ្គុក
«ខ្ញុំស្ដាប់ច្រលំមែនទេនាក៎? លោកអោយខ្ញុំសម្រាកមែនទេ?!»លីសា បែរមករកគេ។
«ស្ដាប់មិនខុសទេ បើទៅមិនកើតក៏ឈប់ទៅ ខ្ញុំមិនចង់អោយអ្នកម៉ាក់បារម្ភពីនាងច្រើនជាងនេះទេ!»ជុងហ្គុក
«បើលោកគិតបែបនេះ មិនបាច់បារម្ភទេ! ខ្ញុំមិនអីស្រាប់ហើយបើសិនជាលោកមិនមករករឿងខ្ញុំទេនោះ!»លីសា
«ខ្ញុំមិនបានលេងសើចទេ នាងមិនទាន់ដឹងទេថាសាលាពេលនេះគ្រោះថ្នាក់ប៉ុណ្ណា!»ជុងហ្គុក
«ពួកនោះវាធ្វើអីខ្ញុំមិនបានស្រាប់ហើយ លោកគួរតែបារម្ភពីសង្សារសំណព្វរបស់លោកវិញល្អជាងណា៎!»លីសា
«មិនបានលេងសើចទេ បើថាស្រួលមិនស្រួលអ្នកម៉ាក់និងយកនាងទៅអោយរស់នៅបរទេសហើយ»ជុងហ្គុក
«បើបានបែបនោះមែនវាក៏ល្អ! ខ្ញុំក៏មិនបាច់រស់នៅជាមួយមនុស្សដូចជាលោកបន្តទៀត»លីសា
«នាងដាច់ចិត្តទៅចោលមនុស្សដែលនាងធ្វើប្រាស្រ័យទាក់ទងគ្រប់គ្នានៅទីនេះដែលឬ?»ជុងហ្គុក
«ក៏..វាក៏គ្រាន់បើជាងរស់នៅជាមួយលោកដែរ»លីសា ពេលដែលនិយាយបែបនេះជុងហ្គុកគេក៏មិនបានតបទៅនាងវិញដែលគេនៅស្ងៀមហើយលីសាក៏ចេញពីបន្ទប់នេះទៅ។
   ថ្ងៃថ្មីក៏បានមកដល់លីសានាងក្រោកពីប្រលឹមរៀបចំខ្លួនដើម្បីទៅសាលា នាងក្រោកលឿនព្រោះចង់ទៅអោយបានមុនជុងហ្គុក នាងមិនចង់ទៅសាលាជាមួយគេនោះទេ ព្រោះគេនិងនិយាយដើមកាន់តែច្រើនបើសិនជានាងបន្តស្និតស្នាលឬនៅក្បែរជុងហ្គុក។
«ឡើងឡានមក!»ជុងហ្គុក ចាំនៅខាងក្រោមរួចជាស្រេច។
«ខ្ញុំទៅខ្លួនឯងបាន! លោកទៅម្នាក់ឯងទៅ»លីសា
«កុំរឹងក្បាលមួយថ្ងៃបានទេ? ប្រាប់អោយឡើងឡានក៏ឡើងទៅ»ជុងហ្គុក
«លោកកុំចេះដឹងរឿងខ្ញុំមួយថ្ងៃបានទេ? ខ្ញុំក៏ចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើខ្លះដែរ!»លីសា
«ឡើងតាមសម្រួលឬក៏អោយបីឡើងឡានដូចលើកមុនទៀត?!»ជុងហ្គុក
«..ឡើងខ្លួនឯងបាន! មានជើងមានដៃដូចគ្នា»លីសា មិនចង់ប៉ះពាល់គ្នាច្រើនទេយ៉ាងណានាងក៏ដឹងថានាងមិនអាចយកឈ្នះគេបានដដែល។
ម៉ោងសម្រាកបានមកដល់លីសានៅក្នុងថ្នាក់ម្នាក់ឯងដោយគ្មានជេននី ម៉ូកា ឆេយ៉ុងនិងស៊ុលអា។ ពេលនោះដែលនាំរឿងក៏បានមករកនាងដល់ថ្នាក់។
«នាងនៅមានមុខមកសាលាទៀតហេស៎?!»សូយ៉ុង ជាសិស្សដែលចំណាំតែធ្វើបាបគំរាមគំហែងសិស្សផ្សេងៗបានមករករឿងលីសាដល់ក្នុងថ្នាក់។
«សួរខ្ញុំមែនទេ?»លីសា ក្រលេកមើលឆ្វេងស្ដាំ។
«យើងសួរនាងនិងហើយ គិតថាយើងសួរអ្នកណា!?»សូយ៉ុង
«ស្មានតែសួរអ្នកតុមុខខ្ញុំ!»លីសា តុស៊ុលអានៅខាងមុខនាង ប៉ុន្តែគ្មានមនុស្សទេ។
«នាងគ្មានភាពអៀនខ្មាស់ទេហី ក្រោយពីធ្វើទង្វើថោកទាបចឹង?!»សូយ៉ុង
«ខ្ញុំដូចជាមិនបានធ្វើអីផង ហើយនាងវិញ! នាងជាអ្នកណាដែលមកសួរខ្ញុំបែបនេះ?!»លីសា
«ជាម៉ែរបស់ឯងទេដឹង!»សូយ៉ុង ចាប់បោចសក់លីសា។
«នាងនេះប្រហើនណាស់ យើងថាមិនចង់ទេតែបើឯងចង់បានយើងនិងកំដរចុះណា៎!»លីសា ងើបឈរហើយបោចសក់សូយ៉ុងវិញ។
«ពួកឯងមិចក៏មិនចូលមកជួយយើងមក!»សូយ៉ុង ហៅគ្នានាងពីរនាក់ទៀតអោយចូលមកជួយចាប់លីសាចេញ ហើយពួកគេក៏ចាប់លីសាម្នាក់ម្ខាង។
«ឯងនេះខ្លាំងដៃណាស់ យើងនិងប្រដៅនាងឯងចេញម្ដង!»សូយ៉ុង និយាយបណ្ដើរមួលដៃអាវបណ្ដើរហើយក៏ទះលីសាមួយកំផ្លៀងនៅកណ្ដាលមុខសិស្សដែលនៅក្នុងថ្នាក់។
«នែ៎! ពួកឯងធ្វើស្អីនិង?! អាងគ្នាច្រើនធ្វើបាបគ្នាតិចមែនទេ?»ជេននី នាងនិងឆេយ៉ុងម៉ូការួមទាំងស៊ុលអាទើបតែមកពីញ៉ាំអីនៅខាងក្រៅ។
«មិនបាច់និយាយទេជេននី ចាត់ការតែម្ដងទៅ!»ម៉ូកា ពូជអ្នកចម្បាំងក៏បានចូលសណ្ឋិតខ្លួនរបស់ពួកគេ ទាំងម៉ូកានិងជេននីបានចូលទៅជួយវាយគ្នាជាមួយស្រីៗដែលចាប់លីសា។
«ឯងគិតថាមានតែឯងទេមែន? យើងក៏គុំឯងមកយូរហើយដែរ!»លីសា រួចខ្លួនពី២នាក់នោះភ្លាមនាងទៅតតាំងគ្នានិងសូយ៉ុងភ្លែត នាងពូកែណាស់ខាងប្រើដៃនិងជើង ដៃចាប់បោចសក់រីឯជើងវិញធាក់។
«អ្ហាយ៎! មីឆ្កួត! យើងនិងទះនាងឯងអោយបែកមាត់មិនខានទេ!»សូយ៉ុង នៅខាងក្រោមលីសា ដៃបោចសក់លីសាទៅវិញទៅមក។
«អ្ហាយ៎..ចង់លេងពីរមួយផងមែនទេ?»លីសា សិស្សស្រីCឈ្មោះហានុលនាងទើបតែមកដល់ហើយនាងមកបោចសក់លីសាពីក្រោយមុនគេ។
«យើងក៏គុំនាងឯងមកយូរដូចគ្នា!»ហានុល
«ខ្ញុំទ្រាំមិនបានទេ ស៊ុលអា! ឯងកាន់ទូរស័ព្ទអោយខ្ញុំបន្តិចខ្ញុំចូលទៅប្រដៅមីឆ្កួតនិងម្ដង!»ឆេយ៉ុង មិនចង់ទេតែថា3ទល់4វាមិនស្មើភាពគ្នាទើបនាងចូលទៅអោយបាន4ទល់4។
«អ្ហាយ៎..»ហានុល នាងត្រូវបានឆេយ៉ុងចាប់បោចសក់បន្តចឹងទៅនាងក៏ប្រលែងសក់លីសា។
«ឯងទៅស្គាល់មិត្តយើងតាំងពីកាលណាបានជាគុំនិងនាងម្លេសហាស៎?! នាងឆ្កួត!»ឆេយ៉ុង បោចសក់ហើយទះកំផ្លៀងទៀត។
«យ៉ាងម៉េចហើយ? ស្គាល់រសជាតិដែលត្រូវគេទះទាត់ធាក់បោចសក់ហើយឬនៅ? បើនៅមិនទាន់ស្គាល់ច្បាស់ទៀតចាំយើងជួយបន្ថែម!»លីសា ឡើងជិះលើសូយ៉ុងទះយកៗហើយនិងបោចសក់ រីឯសូយ៉ុងវិញមិនសូវមានព្រៀបទេព្រោះនាងនៅខាងក្រោម។
«អ្នកគ្រប់គ្នានៅឈរធ្វើអីទៀត មិចក៏មិនឆាប់ចូលទៅបញ្ឈប់ពួកគេទៅ!»ស៊ុលអា
«អោយពួកគេវាយគ្នាបន្តិចទៀតទៅ ម្នាក់ស្រីសូយ៉ុងនេះពូកែខាងគំរាមធ្វើបាបសិស្សខ្សោយៗណាស់!»សិស្សស្រីក្នុងថ្នាក់
«មិចក៏នាំគ្នានិយាយបែបនេះ? ពួកគេវាយគ្នាខ្លាំងណាស់ណា៎!»ស៊ុលអា
«បើចង់ក៏ចូលទៅបញ្ឈប់ខ្លួនឯងទៅ តែប្រយ័ត្នត្រូវទាំងនាងទៀតទៅ!»សិស្សស្រីម្នាក់ទៀត
«ធ្វើយ៉ាងមិចទៅ!..»ស៊ុលអា នាងគិតបន្តិចក៏ទាញទូរស័ព្ទមកហើយខលទៅកាន់ជុងហ្គុក។
«បងមកថ្នាក់អូនបន្តិចមកលីសា ឆេយ៉ុង ជេននីនិងម៉ូកាកំពុងតែមានរឿងវាយគ្នាពេញថ្នាក់ហើយ!»ស៊ុលអា និយាយតាមទូរស័ព្ទជាមួយជុងហ្គុក។ ការវាយគ្នាបែបនេះបន្តទៅបានយូរគ្រាន់បើដែលរហូតដល់សូយ៉ុងបែកមាត់ សក់កន្រ្ទើងហើយគ្មានកម្លាំងបោចសក់លីសាបន្តទៅទៀត។ រីឯជេននី ឆេយ៉ុងនិងម៉ូកាក៏ដូចគ្នានាងវាយពួកនោះឡើងដេកស្អាត។
«នាងស្រីចង្រៃ..យើងនិងសម្លាប់ឯងមិនខានទេ..»សូយ៉ុង
«លុះត្រាតែឯងអាចចេញពីបន្ទប់នេះដោយមានជីវិតប៉ុណ្ណោះ!»លីសា លើកដៃប្រុងទះមួយកំផ្លៀងជាលើកចុងក្រោយប៉ុន្តែក៏មានដៃដំមាំមួយបានមកចាប់ដៃនាង។
«ប៉ិននេះបានហើយ»ជុងហ្គុក និយាយមកកាន់នាងហើយក៏ទាញដៃនាងអោយងើបចេញពីសូយ៉ុង។
«ប៉ិននេះវាមិនទាន់គ្រប់ទេ! នាងនេះវាសមតែត្រូវខ្លាំងជាងនេះ!»លីសា
«ប្រាប់អោយឈប់ក៏ឈប់ទៅ ហើយក៏ទៅរៀបចំខ្លួនអោយរៀបរយមកវិញ ថ្នាក់មិនទាន់បញ្ចប់ទេ»ជុងហ្គុក
«ជេននី! បានហើយ នាងចង់វាយគ្នារហូតដល់ស្លាប់មែននិង!?»ថេយ៉ុង ចូលទៅចាប់ជេននីដែលវាយតប់គ្នាជាមួយគ្នាសូយ៉ុង។
«លែងទៅ មីមួយនេះវាថ្លើមធំណាស់វាហ៊ានបោចសក់របស់ខ្ញុំ! ខ្ញុំនិងបោចសក់វាអោយអស់ពីក្បាលវិញ!»ជេននី
«ខ្ញុំប្រាប់ថាបានហើយ!»ថេយ៉ុង ចាប់លើកជេននីអោបឡើងផុតពីដី។
«ឆេយ៉ុងហា៎! បានហើយណា! ខូចដៃរបស់អូនអស់ហើយ!»ជីមីន គេក៏មកជួយឃាត់សង្សាររបស់គេដូចគ្នាហើយទាំងអស់គ្នាក៏ឈប់វាយតប់គ្នា។
«មិចក៏មិនឆាប់លើកមេខ្លោងរបស់ពួកឯងហើយចេញពីទីនេះទៅ នៅចាំដល់ណាទៀតតិចថាយើងទ្រាំមិនបានយើងដាក់ទាំងឯងទៀតទៅ!»លីសា ដេញពួកនោះហើយពួកនោះក៏ទៅគ្រាសូយ៉ុងនិងចេញពីទីនេះ។
«លែងបានហើយ! នៅអោបខ្ញុំដល់ណាទៀត!?»ជេននី អុកថេយ៉ុងមួយកែងដៃ។
«ចាំដល់ផ្ទះចាំនិយាយគ្នា ពេលនេះទៅរៀបចំអោយរៀបរយហើយរៀនសិនទៅ»ជុងហ្គុក គេប្រលែងដៃលីសាហើយនិយាយទៅកាន់នាងរួចបានគេចេញពីទីនេះជាមួយថេយ៉ុងនិងជីមីន។
«មានរឿងអីនិង?»អ្នកគ្រូ ត្រូវម៉ោងគាត់បង្រៀនដល់ពេលដែលចូលមកក៏ឃើញថាតុរញ៉េរញ៉ៃ ប៉ុន្តែគ្មានអ្នកណាឆ្លើយតបនិងគាត់ឡើយហើយម៉ោងរៀនក៏រៀនធម្មតារហូតដល់ម៉ោងចេញទៅផ្ទះ។
«ឯងយ៉ាងមិចហើយ? ខ្ញុំមិនបានសួរឯងនៅសាលាព្រោះតែមនុស្សមើលមកច្រើនពេក..»ស៊ុលអា នាងអង្គុយនៅកៅអីខាងមុខជាមួយជុងហ្គុកហើយលីសានៅខាងក្រោយ។
«ឯងគួរតែទៅសួរនាងនោះវិញល្អជាង!»លីសា
«ស៊ុលអានិយាយស្រួលបួលសោះ មិចក៏នាងឆ្លើយមកវិញបែបនេះ?»ជុងហ្គុក
«លោកកុំមកចេះ! ខ្ញុំមិនបាននិយាយជាមួយលោកទេ»លីសា
«អ្នកទាំងពីរ..មិចបានជានិយាយបែបនេះ?! ជាបងប្អូនមានរឿងអីនិយាយគ្នាក៏បាន..ចាំបាច់អីហៅគ្នាដូចអ្នកដទៃបែបនេះធ្វើអី?»ស៊ុលអា
«នាងជាសង្សារគាត់នាងមិនដឹងទេឬថាពួកយើងគ្មានអីជាប់សាច់ឈាមនោះ?»លីសា
«អឺ..រឿងនោះ..ខ្ញុំក៏បានដឹងហើយដែល..ប៉ុន្តែ..»ស៊ុលអា
«អូនមិនបាច់ខ្វល់ពីនាងទេ ចរឹកនាងឈ្លើយបែបនេះតាំងពីកំណើតមកម្លេស៎! ណាមួយបងនិងនាងគ្មានស្អីជាប់ជំពាក់ឬពាក់ព័ន្ធគ្នាជាមួយបងទៀតទេ»ជុងហ្គុក
«តែ..ក្រែង..»ស៊ុលអា
«បើអូនមិនចូលចិត្តនាងមិនបាច់ព្យាយាមនិយាយជាមួយឬបង្ខំចិត្តទៅចូលចិត្តនាងនោះទេ បងមិនបន្ទោសអូនទេ»ជុងហ្គុក
«អូនមិនបានបង្ខំចិត្តទេ! អូនរាប់អាននាងដោយចិត្ត»ស៊ុលអា
«មិនបាច់មករាប់រកក៏បានដែលណា៎ យើងក៏មិនចង់អោយសង្សាររបស់ឯងគេពិបាកចិត្ត! រាល់ថ្ងៃគេខ្លាចតែយើងសម្លាប់ឯងចោលទេ!»លីសា
«លីសា! កុំហួសហេតុពេក បើនាងមិនចូលចិត្តស៊ុលអាទេក៏បន្តមិនចូលចិត្តទៀតចុះ! មិនបាច់និយាយអីបែបនេះទេ!»ជុងហ្គុក
«កុំឈ្លោះគ្នាអី..វាគ្រាន់តែជារឿងតូចតាចទេ»ស៊ុលអា
«បើឯងមិននិយាយវាក៏គ្មានរឿងដែល!»លីសា
«បើនាងមិននិយាយច្រើននាងក៏មិនកើតអីដែលលីសា»ជុងហ្គុក គំរាមនាងទៅនាង ហើយនាងក៏ខ្លាចតាមគេគំរាម។ នៅតាមផ្លូវ៖
«អូនប្រញាប់ដែលទេ? បើមិនប្រញាប់បងចង់នាំលីសាទៅមន្ទីរពេទ្យសិន»ជុងហ្គុក មួយសន្ទុះក្រោយមកគេក៏សួរទៅកាន់ស៊ុលអា។
«អូនមិនប្រញាប់ទេ បងជូនលីសាទៅមន្ទីរពេទ្យសិនក៏បាន!»ស៊ុលអា
«ខ្ញុំមិនបានកើតស្អីផងទៅមន្ទីរពេទ្យធ្វើអី?!»លីសា
«ទៅចាក់ថ្នាំបង្ការឆ្កួត! ឃើញថាឥលូវជំងឺនាងវារើឡើងវិញ!»ជុងហ្គុក
«ជុងហ្គុក មិចបានជាបងនិយាយបែបនេះ?»ស៊ុលអា
«ឈប់ធ្វើជាមកអាណិតយើងបានទេ?! យើងវាខ្ពើមចង់ក្អួតម្ដងៗហើយ!»លីសា ថាអោយស៊ុលអា។
«បើហ៊ានតែបើកមាត់និយាយផ្ដេសផ្ដាសតែម្ដងទៀត ដល់ផ្ទះដឹងគ្នាហើយ!»ជុងហ្គុក ការសន្ទនាក៏បានបញ្ចប់នៅត្រឹមនេះដោយជុងហ្គុក។ ពេលដែលមកដល់មន្ទីរពេទ្យលីសានាងចូលទៅបន្ទប់លាងរបួសតែម្នាក់ឯងហើយជុងហ្គុកនិងស៊ុលអាអង្គុយចាំនៅខាងក្រៅ ពេលនោះដែលស៊ុលអាក៏សួរទៅកាន់ជុងហ្គុកថា៖
«អូនមានរឿងមួយចង់សួរបង»ស៊ុលអា
«និយាយមកបងនៅទីនេះហើយ»ជុងហ្គុក
«បងអស់ចិត្តពីអូនហើយមែនទេ?»ស៊ុលអា
«បងមិនដែលអស់ចិត្តពីអូនទេ ហើយមិចបានជាសួរបងបែបនេះ?!»ជុងហ្គុក ឆ្លើយទាំងឆ្ងល់។
«បងស្រលាញ់លីសាមែនទេ?»ស៊ុលអា នាងសួរទៅគេបន្ថែម។
«ហាស៎? ក្រែងបងបានប្រាប់ម្ដងរួចមកហើយមិនអញ្ចឹង! មិចបានជាសួរបងបែបនេះ!»ជុងហ្គុក ភ្ញាក់ផ្អើល។
«ទាំងបារម្ភទាំងឃាំឃារនេះមិនមែនជាទង្វើដែលមនុស្សស្អប់គ្នាគេធ្វើទេ»ស៊ុលអា និយាយដោយបែរមកសម្លឹងចំមុខជុងហ្គុក។
«បងគ្រាន់តែធ្វើតាមបញ្ជាអ្នកម៉ាក់បងទេ បងមិនបានស្រលាញ់ក្មេងម្នាក់នោះទេ!»ជុងហ្គុក
«បងធ្វើស្អីជាមួយនាងខ្លះ! បងគិតថាអូនមិនដឹងមែនទេ?!»ស៊ុលអា
«បងធ្វើអី?!»ជុងហ្គុក កាន់តែភាំង។
«នៅថ្ងៃនោះក្នុងបន្ទប់លីសា..បងនិងនាងបានធ្វើស្អីខ្លះបងគួរតែដឹងហើយ មិនបាច់អោយអូនរៀបរាប់ទេ!»ស៊ុលអា
«បង..បងមិនបានធ្វើស្អីពិតមែន! អូនយល់ច្រលំហើយ»ស៊ុលអា
«ស្នាមថើមរបស់បងនៅលើកញ្ចឹងករបស់នាងមិនទាន់រលុបនៅឡើយទេ!»ស៊ុលអា
«អូននិយាយអ្វីនិង? បងមិនបានធ្វើស្អីជាមួយនាងទេ!»ជុងហ្គុក
«នៅថ្ងៃនោះ..បងគិតថាអាចបោកខ្ញុំជាមួយនិងពាក្យបោកប្រាស់កូនក្មេងនេះបានមែនទេ? បងគិតថាខ្ញុំល្ងង់ណាស់ឬ?»ស៊ុលអា
«បងមិនបានគិតបែបនោះទេ!..បង..»ជុងហ្គុក
«បងនិយាយមិនចេញព្រោះតែវាជាការពិតត្រូវទេ?! អស់ពាក្យកុហកហើយហ៎?!»ស៊ុលអា យំ
«វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ! បងមិនបានតាំងចិត្តទេ អូន..អូនអត់ទោសអោយបងបានទេ?»ជុងហ្គុក ទទួលស្គាល់ព្រោះតែនាងបានដឹងអស់ទៅហើយ។
«ពេលនេះប្រាប់អូនមកថាបងស្រលាញ់នាងឬក៏អូនអោយពិតប្រាកដ? បើបងស្រលាញ់នាងអូននិងដោះលែងបង»ស៊ុលអា
«បងស្រលាញ់អូនហើយក៏ស្រលាញ់រហូតតទៅ! អូន..អាចអត់ទោសអោយបងបានទេចំពោះរឿងបងនិងលីសា បងសន្យាថាបងនិងមិនធ្វើទង្វើបែបនេះទៀតទេ!»ជុងហ្គុក ចាប់ដៃនាង។
«បើបងមិនស្រលាញ់នាងហេតុអីក៏ធ្វើបែបនេះ? បងមានដែលគិតពីអូនខ្លះទេ?»ស៊ុលអា
«វាគ្រាន់តែជាអារម្មណ៍ខឹងមួយឆាវប៉ុណ្ណោះ! បងហ៊ានស្បត់ថាបងមិនបានមានអ្វីជាមួយលីសាទេ! អូនជឿបងទៅ»ជុងហ្គុក
«អោយអូនជឿបានយ៉ាងម៉េចសូម្បីតែថើបក៏បងបានធ្វើវារួចហើយ..ចុះទម្រាំ..»ស៊ុលអា
«បងពិតជាមិនបានធ្វើអ្វីលើសពីនោះទេ! អូនលើកលែងទោសអោយបងម្ដងទៅណា បងដឹងថាបងខុសប៉ុន្តែ..បងនិងមិនធ្វើវាទៀតទេ»ជុងហ្គុក
«អោយអូនជឿមិចនិងបានទៅទាំងដែលមុននេះបន្តិចបងនិយាយទៅកាន់លីសាបែបនោះ!»ស៊ុលអា
«បងនិងពិសោធន៍អោយអូនឃើញ តែអូនទុកឱកាសអោយបងពិតទេ?»ជុងហ្គុក
«មុននេះបងនិយាយថាចាំទៅដល់ផ្ទះបងនិងចាត់ការលីសា..វិធីដែលបងចាត់ការនាងជាវិធីតែមួយដែលមែនទេ?»ស៊ុលអា
«បងគ្រាន់តែគំរាមនាងប៉ុណ្ណោះ! បងមិនបានចង់ធ្វើរឿងបែបនោះទេ អូនជឿបងទៅ! បងស្រលាញ់តែអូនម្នាក់គត់»ជុងហ្គុក
«អោយអូនជឿបងយ៉ាងម៉េចបើវានៅនិងមុខច្បាស់ៗបែបនេះ? មានអូនម្នាក់មិនគ្រប់គ្រាន់មែនទេឬក៏មកពីអូនមិនល្អដូចនាង?»ស៊ុលអា
«អូនទុកឱកាសអោយបងម្ដងទៅណា បងនិងពិសោធន៍អោយអូនឃើញថាបងពិតជាគ្មានអ្វីនិងលីសាពិតមែន! បងសុំអង្វរណាស៊ុលអា..»ជុងហ្គុក ចាប់ដៃនាងអ្វរ។
«អូនអាចលើកលែងអោយបងបានស្រាប់ហើយ ប៉ុន្តែ..បើវានៅតែបន្តបែបនេះទៀត..អូនថាអូនអស់និស្ស័យនិងគ្នាហើយ បងក៏ដឹងដែលថាអូនចិត្តដាច់ប៉ុណ្ណា»ស៊ុលអា
«ពេលនេះ..អូនឈប់ខឹងបងហើយមែនទេ?»ជុងហ្គុក
«អូនមិនទាន់បាននិយាយទេ»ស៊ុលអា
«ថ្ងៃនេះយើងទៅមើលកុនទៅល្អទេ?»ជុងហ្គុក រកលេសដើម្បីបានលួងនាង។
«លីសាមកហើយ!»ស៊ុលអា ឃើញដើរមកពីចម្ងាយដោយមានបង់ស្អិតបិតខ្ទង់ច្រមុះនិងក្បាលបន្តិច។

ល្បែងស្នេហ៍បងប្រុស Where stories live. Discover now