ស្នាមប្រេះក្នុងបេះដូង

10 0 0
                                        

ភាគ9

  ពីរថ្ងៃក្រោយមកគិតចាប់ពីថ្ងៃបុណ្យHalloween ហើយថ្ងៃនេះផងដែលអាចនិយាយបានថាជាថ្ងៃល្អសម្រាប់ជុងហ្គុកយើងផងដែរ ដែលគេនឹងណែនាំគ្រប់គ្នាអោយស្គាល់ពីស៊ុលអាជាផ្លូវការនោះឯង។
«ថ្ងៃនេះភ្លៀងបាក់មេឃហើយទេដឹងនាក៎!! ថ្ងៃនេះជុងហ្គុកបានហៅពួកយើងមកក្រៅញ៉ាំអីអញ្ចឹង!»ជីមីន អ្នកកម្លោះសម្ដីមិនចេះរីងស្ងួតចាប់ផ្ដើមនិយាយមុនគេ។
«រញ្ជួយដីទៀតផងក៏មិនដឹង»សុកជីន
«អ្នកទាំងពីរកំុធ្វើដូចខ្ញុំមិនដែលធ្វើបែបនេះពីមុនមកទៅមើល! ថ្ងៃនេះខ្ញុំមានដំណឹងល្អចង់មកចែកចាយអោយស្ដាប់ណា..»ជុងហ្គុក
«ដំណឹងល្អស្អីទៅដែលធ្វើអោយឯងត្រូវចំណាយពេលនិងថវិការមកលើពួកយើងញ៉ាំអីនោះ?»ជីមីន
«គឺដំណឹងល្អនោះអី»លីសា នាងតូចដែលអង្គុយញ៉ាំដោយស្ងៀមស្ងាត់បានហាមាត់និយាយទាំងសម្លេងស្ងួត។
«រលាយផែនដីហើយ នាពេលបន្តិចទៀតនេះ»ថេយ៉ុង គេនិយាយបែបនេះព្រោះបានដឹងគម្រោងរបស់ជុងហ្គុករួចមុនបាត់ទៅហើយ។
«ពួកឯងធ្វើបែបនេះ ធ្វើអោយពួកយើងកាន់តែចង់ដឹងហើយនាក៎»ជីមីន
«ត្រូវហើយ អ្នកទាំងបីធ្វើបែបនេះយើងញ៉ាំមិនសប្បាយចិត្តទេ»ជេននី
«អីយ៉ា..ទៅបង្ខំអីទៅ ដឹងតែដំណឹងល្អទៅគ្រប់គ្រាន់ហើយ ត្រូវទេស៊ុលអា..»ម៉ូកា
«អឺ..បើអញ្ចឹងប្រាប់តែម្ដងក៏បានដែរ»ជុងហ្គុក ហើយក៏ចាប់កាន់ដៃស៊ុលអាដែលអង្គុយនៅខាងស្ដាំដៃគេ។
«ហ្ហាក៎! ហើយកើតអីឯងនឹង?»ជីមីន
«ស៊ុលអាគឺជាសង្សាររបស់យើង..ពួកយើងបានទាក់ទងគ្នាមកជាយូរហើយ...ហេ៎..?!»ជុងហ្គុក គេនិយាយទាំងញញឹម ប៉ុន្តែគ្រាន់តែពាក្យទាំងនេះបានចេញពីមាត់របស់ជុងហ្គុកភ្លាម ទាំងអស់គ្នាបែរជាមិនបានប្រតិកម្មដូចអ្វីដែលគេបានគិតទុកឡើយ គ្រប់គ្នាឡើងគាំងឆ្កឹង។

«ការពិតទៅពួកយើងទាក់ទងគ្នាយូរហើយ តាំងពីមុនចូលរៀនទៀតផង ប៉ុន្តែយើងគ្មានឱកាសបានប្រាប់រឿងនេះទៅពួកឯង..យើងសុំទោសណា..»ជុងហ្គុក
«សូម្បីតែឯងក៏គ្មានឱកាសប្រាប់យើងដែលមែនទេ?»ឆេយ៉ុង សួរទៅកាន់ស៊ុលអា
«ហ្ហាស៎..គឺអោយគ្នាសុំទោសផងណាដែលលាក់បាំងរឿងនេះពីពួកឯង ប៉ុន្តែខ្ញុំពិតជាគ្មានឱកាសពិតមែន សុំទោសពិតមែនណា ជេននី ម៉ូកា បងជីស៊ូ លីសា..»ស៊ុលអា
«មានរឿងអីត្រូវសុំទោសទៅ ឯងបានបងជុងហ្គុកគឺសំណាងហើយ មានតែជួយត្រេកអរឯងប៉ុណ្ណោះ..»ជេននី
«យើងមិនខឹងទេ តែថាគ្រាន់តែរឿងបែបនេះសោះក៏មិនប្រាប់គ្នាដែរ»ឆេយ៉ុង
«ស៊ុលអាប្រាប់ហើយថាមានមូលហេតុ ឥលូវមានតែពាក្យថាត្រេកអរនោះទេ»ជីស៊ូ នារីដែលសុភាពនិងជាសិស្សច្បងដែលពូកែបាននិយាយឡើង។
«យើងមានអីត្រូវខឹងទេ ដូចបងជីស៊ូនិយាយអញ្ចឹង រីករាយផងណាដែលឯងអាចយកប្រុសសង្ហារៗបែបនេះធ្វើសង្សារបាន»ម៉ូកា
«ហើយពួកឯងមិនគិតនិយាយអីទេហ្ហី?»ជុងហ្គុក គេមើលទៅជីមីននិងសុកជីនដែលមិននិយាយអីព្រោះតែខឹង។
«រីករាយផងណាស៊ុលអា តទៅនេះជួយមើលសង្សារផងប្រយ័ត្នគេទៅបង្កររឿងផ្ដេសផ្ដាស»ថេយ៉ុង ន័យគេគឺអត់ចង់អោយជុងហ្គុកមករារាំងគេនិងលីសា។
«ឯងនេះចំមែន!!»ជុងហ្គុក
«យើងនិយាយការពិត»ថេយ៉ុង
«ឈប់ងក់ងរទៀតទៅ ចាំយើងជាអ្នកpayថ្ងៃនេះ ហើយបើចង់ទៅកន្លែងផ្សេងទៀតយើងក៏ជាអ្នកចេញដដែល ប្រម៉ូសិននេះផុតកំណត់ត្រឹមម៉ោង10យប់នេះ រុះរាន់ឡើងចំនួនមានពេលកំណត់»ជុងហ្គុក គេនិយាយទៅកាន់ជីមីននិងសុកជីន។
«មិនអីទេជីមីនឈប់ខឹងហើយ យើងទៅណាបន្តទៀតដែរ»ឆេយ៉ុង ហេតុតែចង់បានរបស់freeក៏បង្ខំចិត្តចេញមុខជំនួសជីមីន ស្របពេលដែលគ្រប់គ្នាកំពុងតែនិយាយលេងសើចជាមួយគ្នាយ៉ាងសប្បាយរីករាយតែបែរមកមើលទឹកមុខលីសាវិញ នាងមិនទាំងហ៊ានសម្លឹងទៅណាក្រៅពីអោនទៅមើលកែវកាហ្វេដែលកាន់នៅនឹងដៃនាងឡើយ អារម្មណ៍នាងពេលនេះគឺច្របូកច្របល់មែនទែហើយ បើនាងហ៊ានតែងបក្បាលតែបន្តិចនាងនឹងត្រូវស្រក់ទឹកភ្នែកនៅនិងកន្លែងមិនបានទេ ហើយសកម្មភាពបែបនេះគេចមិនផុតពីក្រសែភ្នែករបស់ស្រីស្រស់ម៉ូកាឡើយ ។
«លីសា! ឯងមិនគិតនិយាយអីបន្តិចទេឬ?»ម៉ូកា
«ត្រូវហើយ ឯងដូចជាស្ងាត់មកយូរហើយ..មានរឿ..»ជេននី
«ខ្ញុំមានការសុំទៅបន្ទប់ទឹកមួយភ្លេត..»លីសា ថាហើយក៏ដើរចេញទៅ។
«កុំទៅខ្វល់នឹងនាងអី នាងធម្មតាតែបែបនេះឯង»ជុងហ្គុក បន្ទាប់ពីបានបោះសម្ដីបែបនេះរួច គ្រប់គ្នាក៏មិនបានចាប់អារម្មណ៍អីច្រើនដែលក៏បន្តនិយាយជជែកគ្នាលេងបណ្ដើរនិងញ៉ាំអីបណ្ដើរធម្មតា។

ល្បែងស្នេហ៍បងប្រុស Where stories live. Discover now