«បងមិនសួរខ្ញុំថាមានរឿងអីទេឬ?»លីសា នាងសួរទៅកាន់គេដែលកំពុងតែរៀបចំកាតាបរបស់នាងពេលដែលចេញមកដល់ថ្នាក់របស់នាង។
«មានរឿងអី?»ជុងហ្គុក រៀបចំរួចរាល់ហើយក៏ស្ពាយកាតាបអោយនាងផងដែរ។
«មានសិស្សមួយក្រុមជាអ្នកធ្វើរឿងនេះ ប៉ុន្តែប្រហែលជាពួកគេច្រលំមនុស្សហើយ»លីសា
«បើអញ្ចឹងមែនវាក៏ល្អហើយ បានហើយទៅផ្ទះ! ល្ងាចហើយ»ជុងហ្គុក ដើរចេញពីថ្នាក់រៀនជាមួយនាង។ ជុងហ្គុកគេជាអ្នកបើកឡានធម្មតាប៉ុន្តែថ្ងៃនេះគេមិនបានជូនស៊ុលអាទៅផ្ទះនោះទេ ពេលដែលកំពុងធ្វើដំណើរសុខៗលីសានាងក៏សួរទៅកាន់ជុងហ្គុកទាំងឆ្ងល់៖
«មិចបានជាបងដឹងថាខ្ញុំជាប់នៅក្នុងនោះ?!»លីសា
«ជេននីប្រាប់ថាឯងទៅបន្ទប់ទើបបានជាយើងទៅរកនៅទីនោះ»ជុងហ្គុក
«អ៎..ហើយចុះថ្ងៃនេះមិនជូនស៊ុលអាទៅផ្ទះទេ?»លីសា
«អត់ទេ ស៊ុលអាចង់ទៅផ្ទះដោយខ្លួនឯង»ជុងហ្គុក គេនិយាយបែបនេះពិតមែនប៉ុន្តែការពិតវិញមិនមែនបែបនេះទេ កាត់ទៅប្រហែលជាងមួយម៉ោងមុន៖
«ថ្ងៃនេះអូនអាចទៅផ្ទះខ្លួនឯងបានទេ?»ជុងហ្គុក
«..បើបងរវល់អូនអាចទៅដោយខ្លួនឯងបាន!»ស៊ុលអា
«ពេលដល់ផ្ទះខលប្រាប់បងផងណា៎»ជុងហ្គុក
«ចាស៎ ចឹងអូនទៅហើយ»ស៊ុលអា
កាត់មកពេលបច្ចុប្បន្នវិញម្ដង៖
«បងបណ្ដោយអោយនាងទៅខ្លួនឯងដែរ?»លីសា
«ហេតុអីថាមិនបាន? នាងមិនមែនជាក្មេងទៀតទេ»ជុងហ្គុក
«ចុះខ្ញុំ? ហេតុអីក៏ខ្ញុំទៅណាម្នាក់ឯងមិនបាន?!»លីសា
«ព្រោះឯងជាលីសាហើយនាងគឺជាស៊ុលអា ចឹងហើយទើបមិនដូចគ្នា»ជុងហ្គុក
«ចាត់ទុកថាខ្ញុំមិនបានលឺទៅចុះ តែបើមានលើកក្រោយទៀតខ្ញុំមិនលើកលែងទេ!»លីសា
«តាមចិត្ត!»ជុងហ្គុក
ថ្ងៃថ្មីនៅសាលារៀនដូចសព្វមួយដងប៉ុន្តែជាម៉ោងទំនេរចឹងហើយពួកគេក៏មកជុំតុគ្នានិយាយគ្នាលេងអីចឹងទៅ/និយាយដើមគេ/ស៊ីត្រាវ៖
«ម្សិលមិញឯងមានរឿងជាមួយបងឯងមែន?»ជេននី
«ឯងនិយាយស្អីឯង យើងទៅមានរឿងស្អីជាមួយគាត់នោះ!»លីសា
«មិនដឹងដែរ តែម្សិលមិញគាត់មកសួររកឯងដល់ពេលដែលយើងប្រាប់ហើយគាត់រត់ទៅឡើងលឿន! ចឹងបានជាឆ្ងល់និងហា៎!»ជេននី
«អឺ..ម្សិលមិញនេះមិនដឹងអ្នកណាទេមកចងទ្វាយើងអោយជាប់នៅក្នុងបន្ទប់ទឹក»លីសា គិតបន្តិចរួចនិយាយ។
«ថាម៉េច?! មានរឿងបែបនេះកើតឡើងផងហី?!!»ជេននី
«មិចក៏ឯងមិនប្រាប់ពួកយើងអញ្ចឹង!?»ឆេយ៉ុង
«នេះក៏ប្រាប់ហើយ!»លីសា
«នេះកុំប្រាប់ណាថាជាពួកជើងកាងដែលតែងធ្វើបាបគំរាមទាលុយសិស្សៗណា៎!»ជេននី
«មិនដឹងដែល ព្រោះថាយើងនៅខាងក្នុងបន្ទប់ទឹកហើយពួកនោះនៅខាងក្រៅ តែយើងដឹងថាវាមានគ្នាបីនាក់!»លីសា
«ហើយឯងទៅមានរឿងអីជាមួយពួកនោះហាស៎!?»ឆេយ៉ុង
«យើងគិតថាពួកនោះច្រលំមនុស្សហើយ ព្រោះយើងមិនដែលទៅមានរឿងអីបែបនោះទេ!»លីសា
«ឈប់សិន ឯងនិយាយថាមានគេចងទ្វាឯងអោយជាប់នៅក្នុងបន្ទប់ទឹកដោយសារច្រលំមនុស្ស! ហើយចុះបងរបស់ឯងនោះ?»ម៉ូកា
«បងរបស់យើង? បងហ្គុកនិងគាត់យ៉ាងម៉េច?!»លីសា
«មិចក៏គាត់ដឹងថាឯងមានរឿង!?»ម៉ូកា
«អឺ! ត្រូវហើយតិចល៎ស្រីៗរបស់គាត់ជាអ្នកធ្វើបាបឯងទេដឹង?!»ជេននី
«ហ្ហឺយ..មិននិងអាចទៅ យើងជាប្អូនគាត់ច្បាស់ណាស់ អ្នកណាក៏ដឹងដែរ!»លីសា អស់សំណើចព្រោះថាវាចម្លែកពេក។
«ឯងមិនទាន់ដឹងរឿងពាក្យចចាមអារ៉ាមដែលគេល្បីទេឬ?!»ជេននី
«ពាក្យចចាមអារ៉ាមស្អីឯង?!»លីសា
«គឺរឿងឯងនោះ-»ជេននី រកនិយាយទៅហើយតែឆេយ៉ុងខ្ទប់មាត់ជាប់។
«គ្មានស្អីទេ! ឯងកុំទៅខ្វល់រឿងនោះអី!!បិទមាត់ឯងភ្លាមទៅនាងប្អូនចោលម្សៀត»ឆេយ៉ុង
«ពាក្យចចាមអារ៉ាមស្អីឯងមានដឹងទេ?»លីសា សួរទៅកាន់ម៉ូកា។
«ខ្ញុំគិតថាឯងមិនដឹងល្អជាងណា»ម៉ូកា
«ត្រូវហើយ មិនដឹងបែបនេះល្អបំផុត»ឆេយ៉ុង
«ជេននី! ឯងនិយាយមកថាវាជារឿងស្អីដែលពួកនោះនិយាយពីយើង?!»លីសា
«ហាសហា៎ យើងមិនដឹងទេ! ឯងកុំសួរយើងអី»ជេននី
«អឺ..ម៉ូកា! មុននេះឯងថាចង់ទៅទិញអីញ៉ាំត្រូវទេ?!»ឆេយ៉ុង
«ត្រូវហើយ តោះយើងទៅឥលូវតែម្ដងទៅ! ខ្ញុំដូចជាឃ្លានហើយនាក៎!»ម៉ូកា កៀកស្មាឆេយ៉ុងហើយចេញទៅ។
«អេ៎ ខ្ញុំក៏ឃ្លានដែលចាំខ្ញុំផង! យើងទៅហើយណា»ជេននី ទៅតាមក្រោយម៉ូកានិងឆេយ៉ុងដោយទុកអោយស៊ុលអានិងលីសានៅតែពីរនាក់។
«ឯងមិនសួរខ្ញុំទេឬ?!»ស៊ុលអា
«ពាក្យសម្ដីរបស់ឯងវាគ្មានតម្លៃអោយយើងចង់ស្ដាប់នោះទេ!»លីសា ថារួចក៏ងើបឈរដើរចេញ។
«ទោះបីជាឯងទៅសួរគេក៏គ្មានអ្នកណាហ៊ានប្រាប់ឯងដែរ..»ស៊ុលអា
«យើងមិនបានទៅខ្វល់និងពាក្យចចាមអារ៉ាមដែលមិនពិតមិនមានប្រភពច្បាស់លាស់នោះទេ!»លីសា
«ហើយចុះបើពាក្យចចារមអារ៉ាមនោះជាការពិតវិញនោះ?»ស៊ុលអា
«បើវាពិត! នោះលែងជាពាក្យចចាមអារ៉ាមហើយ»លីសា រួចនាងក៏ដើរចេញពីថ្នាក់។ ពេលដែលនាងចេញមកខាងក្រៅសិស្សផ្សេងៗនាំគ្នាមើលមកនាងគ្រប់គ្នា។
«លីសាហា៎! ទៅញ៉ាំអីទេបានគ្នា?»ថេយ៉ុង គេមករកនាងដល់មុខថ្នាក់។
«អឺ..តោះទៅចឹង!»លីសា ដើរបណ្ដើរគ្នាជាមួយថេយ៉ុងកាត់មុខសិស្សៗ។
«ពួកគេមានរឿងអីមិចបានជាមើលមកខ្ញុំបែបនេះ?»លីសា សួរទៅកាន់ថេយ៉ុងពេលដែលចេញផុតពីហ្វូងសិស្ស។
«កុំទៅខ្វល់អី! ពួកគេចង់ធ្វើអីក៏ធ្វើទៅ»ថេយ៉ុង
«បងមកទីនេះព្រោះបារម្ភពីខ្ញុំមែនទេ?»លីសា ឈប់សិនហើយបែរទៅទល់មុខគេ។
«គឺបងក៏បារម្ភពីលីសាគ្រប់ពេលវេលានិង! មិនមែនតែពេលនេះឯណា»ថេយ៉ុង សើចបន្លប់។
«បងដឹងរឿងចចាមអារ៉ាមដែលមែនទេ?»លីសា
«អឺ..នេះលីសាដឹងហើយមែនទេ?»ថេយ៉ុង សួរទាំងបារម្ភ។
«អត់ទេ គ្រាន់តែដឹងថាពួកគេនិយាយពីខ្ញុំ ហីបងដឹងរឿងមិចបានជាមិនប្រាប់ខ្ញុំ?»លីសា
«ដឹងអីទៅ បងមិនដឹងទេ! តោះយើងទៅទិញអីញ៉ាំល្អជាងណា៎»ថេយ៉ុង ដើរទៅមុនយ៉ាងលឿនព្រោះមិនចង់អោយនាងសួរនាំច្រើន។ ពេលរសៀលជាពេលដែលត្រូវទៅផ្ទះ៖
«ថ្ងៃនេះមានរឿងអីកើតឡេីងដែលទេ?»ជុងហ្គុក នៅក្នុងឡានតាមផ្លូវទៅផ្ទះ។
«គ្មានទេ មិចក៏សួរបែបនេះ? បងដឹងរឿងអីដែលមែនទេ?!»លីសា
«គ្មានអីទេ»ជុងហ្គុក
«មួយថ្ងៃពេញហើយ ខ្ញុំដើរទៅណាក៏មានគេមើលមកហើយខ្សឹបខ្សៀវគ្នាដែរ!»លីសា
«នៅអោយតែស្ងៀមៗទៅ បន្តិចទៀតវាបាត់ទៅខ្លួនឯងហើយ»ជុងហ្គុក
«បងនិយាយបែបនេះច្បាស់ណាស់ថាបងដឹងរឿងនេះ! ហេតុអីក៏ប្រាប់ខ្ញុំមិនបាន»លីសា
«នៅអោយតែឆ្ងាយពីសិស្សច្បងរបស់ឯងម្នាក់នោះទៅបានហើយ រឿងផ្សេងមិនបាច់ខ្វល់ទេ!»ជុងហ្គុក
«មិនអោយខ្វល់យ៉ាងមិច ពួកនោះខ្សឹបខ្សៀវគ្នាពីខ្ញុំហា៎! ហើយសួរអ្នកណាក៏គ្មានអ្នកណាប្រាប់ដែលថាជារឿងអី!»លីសា
«បើគេមិនប្រាប់ហើយនៅចង់ដឹងធ្វេីអី? នៅអោយស្ងៀមៗទៅអត់បានមែន?»ជុងហ្គុក
«មិនបានទេ បើបងមិនប្រាប់ខ្ញុំទៅសួរនាក់ផ្សេងក៏បានបើគេមិនប្រាប់ខ្ញុំនិងសួររហូតទាល់តែដឹងរឿង!»លីសា
«តាមចិត្ត បើដឹងរឿងពេលណាកុំភ្លេចប្រាប់ផងយើងចង់ដឹង!»ជុងហ្គុក ការសន្ទនាក៏បានបញ្ចប់នៅត្រឹមនេះ។
YOU ARE READING
ល្បែងស្នេហ៍បងប្រុស
Fanfictionចូលអានទៅដឹងហើយ ធានាថាអានហើយចង់អានទៀត និយាយរួមអានភ្លាមញៀនភ្លែត ដូចបានហិតកាវចឹង🥺💋
បែកធ្លាយរឿងអាស្រូវ
Start from the beginning
