បែកធ្លាយរឿងអាស្រូវ

Start from the beginning
                                        

«ហ៊ឹយ..បិះនិងបាននិយាយគ្នាជាមួយលោកស៊ូគុនទៅហើយ មកពីប្រុសចង្រៃម្នាក់នោះទៀតហើយ! ទាំងឈ្លើយទាំងឃាំងឃារ!! ហ្ហឺយ..គួរអោយស្អប់ពិតមែន!»លីសា នាងលាងដៃមុនចូលបន្ទប់ទឹកហើយវាជាទម្លាប់ផ្ទាល់ខ្លួនរបស់នាងក្រោយពីលាងដៃរួចទើបនាងចូលបន្ទប់ទឹក។ ពេលដែលនាងចូលបានបន្តិចក៏មានអ្នកមកចូលបន្ទប់ទឹកនេះដែលហើយមកគ្នា៣នាក់៖
«ឯងច្បាស់ទេថាជាម្នាក់នេះ?»សិស្សស្រីA
«ខ្ញុំច្បាស់ណាស់! ខ្ញុំបានឃើញឈ្មោះរបស់នាងទៀតផង»សិស្សស្រីB នាងជាសិស្សដែលបានដើរបុកគ្នាជាមួយលីសាមុននេះ។
«បើវាអ្នកផ្សេងឯងជាអ្នកទទួលខុសត្រូវហើយ»សិស្សស្រីA
«នេះពួកនេះចង់មកធ្វើបាបអ្នកណាទៀតហើយនិង?!»លីសា នាងបានស្ដាប់លឺពួកគេនិយាយគ្នាហើយនាងគិតថានេះគឺជាការធ្វើបាបBullyទៅលើសិស្សណាទៀតហើយ។
«គួរធ្វើយ៉ាងម៉េចជាមួយនាងម្នាក់នោះ?»សិស្សស្រីC
«អោយវាដេកក្នុងនោះតែម្ដងទៅ ទុកថាជាការប្រមានដែលវាហ៊ានមកអោយដៃសិស្សច្បងរបស់យើង!»សិស្សស្រីA
«រួចរាល់ហើយ! តោះយើង»សិស្សស្រីC ពួកនាងបានយកដងសម្រាប់ជូតឥដ្ឋមកខ្ទាស់ពីខាងក្រៅទ្វារបស់លីសាហើយថែមទាំងមានខ្សែចងថែមមួយតង់ទៀត។
«ទៅអស់ហើយឬ? ហ្ហឺយ..ខាតពេលពិតមែន! ហ្ហេស៎?!!»លីសា នាងបានលឺសម្លេងបើកទ្វាបិទទ្វាដែលបញ្ជាក់ថាពួកនោះចេញអស់ហើយទើបនាងចេញមកខាងក្រៅ ប៉ុន្តែពេលដែលនាងបើកទ្វាបែរជាមិនបានទៅវិញ។
«យ៉ាងមិចនិង? មិចក៏បើកមិនបាន?!»លីសា ព្យាយាមរុញទ្វាដើម្បីចេញមកខាងក្រៅប៉ុន្តែកាន់តែព្យាយាមកាន់តែហត់ព្រោះទ្វាវាបានជាប់ចំណងដែលពួកនោះបានចងបាត់ហើយ។
«សួស្ដី?! មានអ្នកណានៅខាងក្រៅទេ? ខ្ញុំជាប់នៅខាងក្នុងនេះហើយ! សួស្ដី!?»លីសា
«ចប់ហើយ ប្រាកដជាពួកមុននេះមិនខានទេ! ធ្វើយ៉ាងមិចទៅហ្ហឺយ..សម្លេងនេះ?»លីសា ប្រហែលជា១០នាទីក្រោយមកពេលនោះសម្លេងកន្ដឹងចេញទៅផ្ទះបានបន្លឺឡើងវាធ្វើអោយនាងមានសង្ឃឹមបន្តិច។
«ជួយផង! ខ្ញុំជាប់នៅក្នុងនេះ!! ជួយផងមានមនុស្សជាប់នៅក្នុងបន្ទប់ទឹកហើយ! ជួយផង អ្នកណាក៏បានដែរ»លីសា ស្រែកយកៗហើយទីបំផុតក៏មានមនុស្សចូលមកក្នុងនេះ។
«ជួយខ្ញុំផង មិនដឹងអ្នកណាទេច្រលំមកខ្ទាស់ទ្វាខ្ញុំនៅក្នុងនេះ! ជួយដោះអោយខ្ញុំផង!»លីសា និយាយទៅកាន់នាក់នៅខាងក្រៅ។
«ខ្ញុំគិតថាគេមិនច្រលំទេ!»សិស្សស្រីB និយាយរួចនាងបានយកទឹកមួយធុងតូចចាក់ចូលក្នុងបន្ទប់ទឹកដែលលីសានៅខាងក្នុង។
«ឯងជាអ្នកណា!? អ្ហាយ៎!!»លីសា មិនមែនត្រឹមតែចាក់ទឹកទេនាងថែមទាំងទម្លាក់ធុងនោះចូលខាងក្នុងត្រូវលីសាទៀតផង។
«នៅក្នុងនេះទៅ!»សិស្សស្រីC ហើយក៏ចេញពីទីនេះ។
«កុំទាន់ទៅ! ដោះលែងខ្ញុំសិនទៅ!!»លីសា
«ធ្វើយ៉ាងម៉េចទៅ? ឬក៏ត្រូវដេកនៅទីនេះពិតមែន?»លីសា អង្គុយចុះផ្អែកទ្វាទាំងអស់សង្ឃឹមព្រោះទោះខំស្រែកយ៉ាងណាក៏គ្មានអ្នកលឺដែលព្រោះតែសម្លេងជជែកគ្នាលឺៗពេក។ មកមើលនៅខាងជុងហ្គុកវិញគេចាំនៅលីសាខាងក្រោម៖
«ជេននីហា៎ ឯណាលីសា?»ជុងហ្គុក ពេលឃើញជេននីនិងឆេយ៉ុងចុះមក។
«លីសាទៅបន្ទប់ទឹកពេលនេះប្រហែលជាមកវិញហើយទេដឹង?!»ជេននី
«មិនអីទេអញ្ចឹង បងអរគុណហើយ»ជុងហ្គុក រួចក៏ឡើងទៅជាន់ខាងលើដែលលីសារៀន។
«លីសា!? កាតាបនៅទីនេះចុះមនុស្សវិញ? បន្ទប់ទឹក!»ជុងហ្គុក គេមកដល់ថ្នាក់នាងមិនបានឃើញនាងនោះទេឃើញតែកាតាបរបស់នាងប៉ុណ្ណោះ។ ពេលដែលនឹកឃើញទៅអ្វីដែលជេននីនិយាយមុននេះគេក៏រត់ទៅរកបន្ទប់យ៉ាងលឿនប្រៀបដូចជាបានដឹងមុនថានាងមានរឿងអី។
«អ្នកណានៅត្រង់នោះ? ជួយខ្ញុំផង! ខ្ញុំជាប់នៅក្នុងនេះ!»លីសា នាងរៀបនិងគេងលក់ទៅហើយប៉ុន្តែក៏លឺសម្លេងសម្រឹបជើងបានដើរមកជិតនេះ។
«ជួយផង!»លីសា ព្យាយាមគោះទ្វា។
«អរគុណហើយ..! បងហ្គុក..?»លីសា ពេលដែលទ្វាបានបើកមកនាងក៏បានឃើញមុខជុងហ្គុកហើយវាក៏បានធ្វើអោយនាងភាំងបន្តិចដែរ។ 
«លើកក្រោយទៅណាមកណាត្រូវទៅជាមួយជេននីឬក៏ឆេយ៉ុង បើមិនចឹងទេក៏យកទូរស័ព្ទតាមខ្លួនទៅ!»ជុងហ្គុក គេអង្គុយចុះទល់មុខនាងហើយក៏ដោះអាវក្រៅរបស់គេមកដណ្ដប់អោយនាង។

ល្បែងស្នេហ៍បងប្រុស Where stories live. Discover now