ពិធីបុណ្យហូលឡាវីន

Comenzar desde el principio
                                        

«ខ្ញុំអរគុណម្ដងទៀតណា៎ គ្នារបស់ខ្ញុំគឺនៅខាងនោះ! លោកជូនខ្ញុំត្រឹមនេះបានហើយ..»លីសា នាងប្រលែងដៃចេញពីគេ។
«ខ្ញុំទៅហើយ..លោកក៏ដូចគ្នាទៅផ្ទះវិញអោយស្រួលបួលណា៎..»លីសា នាងនិយាយមុនចេញពីគេហើយដើរទៅរកគ្នានាង។ ពេលដែលមកដល់នាងក៏ញញឹមហើយសួរទៅកាន់គេគ្រប់គ្នាដែលមើលមកនាងទាំងឆ្ងល់៖
«ចាំខ្ញុំយូរដែលទេ?! អឺ..មានរឿងអីមែនទេ?! មិនបានជាមើលមកខ្ញុំបែបនេះ?»លីសា សួរទៅទាំងមុខញញឹម។
«ឯងមកជាមួយអ្នកណា?!»ឆេយ៉ុង
«អ៎ គឺជាមិត្តរបស់ខ្ញុំនិងហា៎!»លីសា នាងមិនចង់ពន្យល់អ្វីច្រើនទេទើបថាជាមិត្តតែម្ដងទៅ។
«ខ្ញុំថាមិត្តរបស់ឯងចង់និយាយជាមួយឯងទេដឹង! មើលទៅគេសម្លឹងមកឯងមិនកម្រើកសោះហើយនាក៎!»ម៉ូកា សម្លឹងទៅតួអង្គដែលតែងជាខ្មោងដែលកំពុងតែឈរសម្លឹងមកកាន់ពួកគេយ៉ាងគួរអោយខ្លាច។
«អ៎..»លីសា នាងបែរទៅរកគេហើយក៏លើកដៃក្រវី ឯគេម្នាក់នោះក៏បានលើកដៃក្រវីមកកាន់នាងវិញរួចក៏បកក្រោយទៅវិញ។
«គេទៅវិញហើយ តោះយើង!»លីសា នាងបែរមកនិយាយជាមួយពួកគេវិញ។
_____________________

ភាគ8

ពួកគេយកឡានមក2គ្រឿងជុងហ្គុកមួយសុកជីនមួយ រីឯថេយ៉ុងគេមានម៉ូតូធំរបស់គេស្រាប់។
«ជេននីទៅវិញជាមួយបងទេ?»សុកជីន និយាយទៅកាន់ជេននី។
«ទៅយ៉ាងមិចទៅបើបងជីស៊ូបងឆេយ៉ុងនិងបងជីមីនទៅជាមួយបងហើយនឹង?!»ជេននី
«អ្នកណាទៅណាក៏ទៅៗខ្ញុំសុំលីសាទៅមុនហើយណា!»ថេយ៉ុង ដឹកដៃរបស់លីសាបម្រុងនិងចេញទៅ។
«ទៅមិនបានទេ! ឯងទៅជាមួយជេននីទៅពួកឯងទាំងពីរទៅផ្លូវជាមួយគ្នាស្រាប់!»ជុងហ្គុក
«ហ្ហាស៎? មិចក៏ជាខ្ញុំត្រូវទៅជាមួយគេដែរ?!»ជេននី
«សម្រេចអញ្ចឹងចុះណា លីសាឡើងឡាន!»ជុងហ្គុក មិនមែនហៅទេនេះចូលលក្ខណៈបញ្ជាលីសា។
«អ្ហេ៎ តែខ្ញុំមិនបានត្រូវទៅជាមួយគេវិញ លីសាទេដែលត្រូវទៅជាមួយថេយ៉ុង»ជេននី
«ឯងនៅផ្ទះជាមួយជីស៊ូនិងឆេយ៉ុងមិនអញ្ចឹង ហើយបងនិងថេយ៉ុងក៏ត្រូវទៅផ្លូវនោះដែរ អញ្ចឹងឯងនិងហើយត្រូវទៅជាមួយថេយ៉ុង»សុកជីន
«ប៉ុន្តែ..»ជេននី
«មិនអីទេ! បងទៅជាមួយជេននីចុះកុំអោយគេគ្រប់គ្នាពិបាកដោយសាខ្ញុំអី»លីសា ប្រលែងដៃថេយ៉ុង។
«បងសុំទោសណា..»ថេយ៉ុង
«បើអញ្ចឹងពួកយើងទៅមុនហើយណា!»សុកជីន ស្រដីរួចទាំងជីស៊ូ ជីមីននឹងឆេយ៉ុងក៏នាំគ្នាចូលឡានតែមួយដោយមានសុកជីនជាអ្នកបើក។
«ហ្ហឺយ...ឆាប់ឡើងម៉ូតូមក»ថេយ៉ុង គេកាន់យកមួកទៅពាក់លើក្បាលជេននី ហើយដោយគ្មានជម្រើសជេននីក៏សុខចិត្តជិះជាមួយថេយ៉ុង។ មុននិងចេញទៅថេយ៉ុងក៏បានមើលទៅមុខរបស់លីសាទាំងពិបាកចិត្តបន្តិចផងដែលព្រោះថាគេចង់ជិះម៉ូតូជាមួយនាង។ ពេលនេះគឺនៅសល់តែលីសាដែលឈរទ្រឹងមិនចង់ឡើងឡានជាមួយពីរនាក់គូរស្នេហ៍នេះប៉ុណ្ណោះ។
«លីសា ឆាប់ឡើងឡានមកនៅចាំដល់ណាទៀត»ស៊ុលអា បើកកញ្ចក់ឡានហើយអើតក្បាលចេញមកខាងក្រៅដោយនាងគឺអង្គុយខាងមុខ លីសានាងមិនបានឆ្លើយទេហើយថែមទាំងសម្លក់ទៅគាន់ស៊ុលអាទៀតផង តែពេលនោះដែលជុងហ្គុកក៏បានសម្លក់មកកាន់នាងដែលទើបនាងក៏ព្រមឡើងឡាន។
«ឯងប្រាកដជាភ្ញាក់ផ្អើលខ្លាំងហើយត្រូវទេ? ដែលសុខៗមកដឹងថាពួកយើងទាក់ទងគ្នាអញ្ចឹង!»ស៊ុលអា មានអារម្មណ៍ថាខុសដែលលាក់បាំងនិងលីសា។
«អត់ទេ! ធម្មតាៗព្រោះទោះយ៉ាងណាក៏គ្មានអីពាក់ព័ន្ទនិងខ្ញុំដែរ»លីសា
«បើអញ្ចឹងនោះគឺប្រសើរហេីយ ខ្ញុំខ្លាចថាឯងខឹងនិងខ្ញុំ តែបើឯងនិយាយបែបនេះហើយ ខ្ញុំក៏សប្បាយចិត្តហើយ»ស៊ុលអា       
«បងនិងស៊ុលអាទាក់ទងគ្នាយូរហើយ តាំងពីរជិតកន្លះឆ្នាំមុនមកម្លេស គិតថានិងប្រាប់ដែលតែឯងរកតែរឿងឈ្លោះ បែបនិងហើយបានជាគ្មានឱកាសប្រាប់នោះ»ជុងហ្គុក និយាយជាមួយលីសាតែញញឹមទៅដាក់ស៊ុលអា។
«ការពិតទៅគ្រួសាររបស់ឯងក៏មានគុណមកលើយើងណាស់ទៅហើយ បើកុំតែបានគ្រួសារឯើង ម្លេះយើងក៏មិនអាចមករៀននៅសាលារៀនដែលល្បីនិងថ្លៃបែបនេះបានដែរ..»ស៊ុលអា
«ខ្ញុំមិនបានធ្វស្អីទេ អរគុណតែអ្នកដែលបានជួយឯងទៅបានហើយ»លីសា នាងមិនចូលចិត្តយ៉ាងណាក៏ត្រូវបង្ខំចិត្តនិយាយទាំងញញឹមទៅវិញដែរ។
«និយាយអោយស្រួលបួលបន្តិចទៅ!»ជុងហ្គុក ក្រសែរភ្នែកមើលមកនាងបែបបញ្ជា។
«លីសាធម្មតានិយាយបែបនេះឯង មិនអីទេ»ស៊ុលអា ការពារលីសា។
«ខ្ញុំងងុយគេងហើយ កុំជជែកលឺៗពេក»លីសា
«ប្រហែលជាហត់ខ្លាំងណាស់ហើយ ដែលត្រូវដើរចូលផ្ទះខ្មោចដ៏គួរអោយខ្លាចនោះម្នាក់ឯងបែបនេះ»ស៊ុលអា និយាយទៅកាន់ជុងហ្គុកពេលដែលលីសាគេងលក់។
«ហើយអូនអស់កម្លាំងដែលទេ បងឃើញតែអូនស្រែករហូតនិង..ហាហា..»ជុងហ្គុក
«ឆ្កួត..អូនមិនបានស្រែកឯណា អូនគ្រាន់តែ..ហ្ហឺយស្អីបងឯងទេ!!»ស៊ុលអា
«បងពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានបង្ហាញអូនអោយគ្រប់គ្នាស្គាល់បែបនេះ»ជុងហ្គុក ប្ដូរទៅជាបែបរ៉ូមែនទិចវិញម្ដង។
«អូនក៏ដូចគ្នា អរគុណបងណាស់ដែលមិនរើសអើងអូន..»ស៊ុលអា ព្រោះតែនាងជាអ្នកក្រហើយរស់នៅជាមួយលោកយាយតែពីរនាក់ លោកយាយរបស់នាងគាត់ក៏ឈឺផងដែរ។
«បងប្រាប់ហើយថាកុំនិយាយពាក្យអស់នោះ បងបានស្គាល់អូនគឺដូចជាសំណាងដែលបងមានយ៉ាងអញ្ចឹង»ជុងហ្គុក ដៃម្ខាងចាប់កាន់ដៃនាង។ ពួកគេទាំងពីរអ្នកនិយាយសាសងគ្នាយ៉ាងផ្អែមល្ហែម ប៉ុន្តែពួកគេមិនបានដឹងឡើយថាស្រីតូចដែលបានពុតធ្វើជាគេងលក់កំពុងតែលួចយំស្ងាត់ៗបំផុតឡើយ ហើយមិនបានយូរប៉ុន្មានពួកគេក៏បានមកដល់ផ្ទះរបស់ស៊ុលអា។
«បងប្រាកដជានឹកអូនស្លាប់មិនខានទេ..»ជុងហ្គុក
«នឹកអីទៅ តែពីរថ្ងៃទៀតគេចូលរៀនវិញហើយពួកយើងក៏គង់បានជួបគ្នាដដែលនិង អូនទៅហើយណា»ស៊ុលអា
«អូនមិនអោយបងអោបឬក៏ថើបស្អីបន្តិចទេមែនទេ..»ជុងហ្គុក ធ្វើចរឹកដូចជាកូនក្មេង..។
«មិនបានទេ ចាំលើកក្រោយទៅអូននៅមិនទាន់ទម្លាប់ទេ»ស៊ុលអា
«ក៏បាន ចូលផ្ទះទៅ..ហើយកុំភ្លេចងូតទឹកផងមុននឹងចូលគេងណា..ជុប-ជុប»ជុងហ្គុក
«បើកឡានអោយស្រួលបួលណា កុំលឿនពេកយប់ហើយខ្លាចមានគ្រោះថ្នាក់»ស៊ុលអា ពួកគេក៏បែកផ្លូវគ្នាត្រឹមនឹងក្រោយស៊ុលអាបានចូលក្នុងផ្ទះបាត់។
«ក្មេងម្នាក់នេះ..ចិត្តល្អហើយគួរអោយស្រលាញ់ទៀត»ជុងហ្គុក គេនៅឆ្លៀតសរសើរនាងបន្តិចទៀតមុននិងដាច់ចិត្តត្រឡប់ទៅផ្ទះគេ។ ក្រោយពីចំណាយពេលរៀងយូរគ្រាន់បើហើយនោះ ពួកគេក៏បានមកដល់មកដល់ផ្ទះហើយពេលមកដល់លីសានាងបានគេងលក់បាត់ទៅហើយ។
«លីសា!! ដល់ផ្ទះហើយ! លីសា?»ជុងហ្គុក គេដាស់នាងប៉ុន្តែពេលបែរមកក៏ឃើញថានាងគេងលក់បាត់ទៅហើយ។ អញ្ចឹងគេក៏សម្រេចចិត្តចុះពីលើឡានហើយមកបីនាងយកទៅដាក់បន្ទប់។ មកដល់ក្នុងផ្ទះក៏ឃើញថាគ្មានអ្នកណានៅទេគ្រប់គ្នាគេងលក់អស់ហើយ។
«ហ្ហឺយ..ធ្ងន់ណាស់នាក៎»ជុងហ្គុក គេបីនាងតាំងពីក្នុងឡានដល់ក្នុងផ្ទះហើយក៏នៅឡើងជណ្ដើរដែលមានជិត៣០កាំទៀត ពេលដែលមកដល់បន្ទប់នាងគេក៏រៀបចំដាក់នាងអោយគេងត្រឹមត្រូវ រួចហើយគេក៏ចេញទៅបន្ទប់គេវិញ។

                               

ល្បែងស្នេហ៍បងប្រុស Donde viven las historias. Descúbrelo ahora