ភាគ7
នៅក្នុងសាលារៀនពេលនេះគឺក្លាយជាសាលារៀនរបស់ខ្មោចហើយ សិស្សៗបណ្ដើរគ្នាទាំងត្រសងដើម្បីដើរថតរូប ឯអ្នកខ្លះវិញលេងបន្លាចគ្នាអញ្ចឹងទៅ បើក្រលេកមកមើលពួកក្រុមកូនអភិជនរបស់យើងវិញ ពួកគេបានបែកគ្នាទាំងអស់ ដោយជុងហ្គុក ស៊ុលអា លីសា ថេយ៉ុងនិងជេននីបានដើរជាមួយគ្នា។ រីឯជីស៊ូ សុកជីន ជីមីនហើយនិងឆេយ៉ុងវិញបានដើរបែកគ្នាជាពីរក្រុមដូចគ្នា។
«មិចក៏ដូចពិតៗអីយ៉ាងនិង? ហ្ហឺយ..ព្រឺក្បាលខ្ញាកហើយ..»ជេននី កាន់ដៃលីសាយ៉ាងជាប់។
«បើខ្លាចក៏ទៅផ្ទះទៅណាព្រះនាងព្រិលសរ»ថេយ៉ុង គេកាន់ដៃលីសាម្ខាងហើយម្ខាងទៀតកាន់ដៃជុងហ្គុកហើយជុងហ្គុកកាន់ដៃស៊ុលអា។
«ខ្ញុំមិនបាននិយាយជាមួយលោកឯងទេ»ជេននី
«នេះហៅលោកៗនិងចង់យ៉ាងមិចនាក៎»ថេយ៉ុង
«ចង់យ៉ាងមិច! ខ្ញុំចង់ហៅអញ្ចឹងហើយតើមានបញ្ហាអីដែលទេ! លោកបិសាចជញ្ជក់ឈាមក្លែងក្លាយ?»ជេននី អើតក្បាលទៅមុខដើម្បីស្រួលមើលមុខថេយ៉ុង។
«ពួកយើងទៅលេងក្នុងផ្ទះខ្មោចតើល្អដែលទេ?»ថេយ៉ុង មិនខ្វល់និងជេននី។
«មានអីល្អតើ!»លីសា
«តោះយើង»ថេយ៉ុង ទាញដៃជុងហ្គុកនិងលីសាទៅប៉ុន្តែក៏ដោយជេននីនិងស៊ុលអាទៅជាមួយព្រោះពួកគេកាន់ដៃគ្នា។ ពេលមកដល់កន្លែងលេង៖
«អ្នកមានគូរអាចចូលដោយឥតគិតថ្លៃតែសម្រាប់អ្នកដែលគ្មានគូត្រូវមានកាតដែលគេលក់នៅហាងយាយធ្មប់ជាមុនសិនណាទើបអាចចូលបាន!»ម្ចាស់ផ្ទះខ្មោច
«ហ៊ឺយ..ខ្ញុំមិនទៅទេ! គួរអោយខ្លាចណាស់»ជេននី
«អ្នកទាំងអស់គ្នាចូលទៅមុនទៅអញ្ចឹង ចាំខ្ញុំតាមទៅតាមក្រោយ»ថេយ៉ុង
«មិនអីទេ..អ្នកទាំងអស់គ្នាចូលទៅទុកអោយខ្ញុំជាអ្នកចូលតែវិញ»ស៊ុលអា មាត់នាងថាចូលទៅហាងយាយធ្មប់ប៉ុន្តែទឹកមុខនាងវិញបានបង្ហាញថានាងមិនចង់ទេ ព្រោះតែវាគួរអោយខ្លាច។
«អូនជាដៃគូររបស់បង ចាំបាច់ទៅចូលផ្ទះយកកាតធ្វើអី»ជុងហ្គុក
«បេីអញ្ចឹង..អោយអ្នកណាជាអ្នកទៅអញ្ចឹង»ស៊ុលអា
«លីសា!! ឯងទៅយកកាតនោះទៅ ហេីយអាថេទៅជាមួយជេននីទៅ»ជុងហ្គុក គេនៅតែឃាំងមិនចង់អោយលីសានៅតែពីរនាក់ជាមួយថេយ៉ុងដដែលនិង។
«ហ្ហាស៎?? ខ្ញុំនិងហេ៎សទៅជាមួយគេ?»ជេននី
«ត្រូវហើយ ឯងទៅជាមួយវាទៅហើយបងទៅជាមួយស៊ុលអា»ជុងហ្គុក កាន់ដៃស៊ុលអាលើកឡើងលើអោយពួកគេឃើញ។
«ក៏បានដែរ ពួកបងចូលទៅមុនទៅចាំខ្ញុំទៅតាមក្រោយ»លីសា នាងនិយាយភ្លាមដើរបកក្រោយភ្លាមតែម្ដងគ្មានអោយអ្នកណាឃាត់ស្អីទាន់ទេ។
«អញ្ចឹងតោះពួកយើង..អូនដើរតាមបងអោយជាប់ណា ប្រយ័ត្នវង្វេងគ្នា»ជុងហ្គុក និយាយទៅកាន់ស៊ុលអា ហើយដើរចូលទៅក្នុងមុន។
«នាង! នៅចាំដល់ណាទៀតចូលមក»ថេយ៉ុង ហៅជេននីដែលឈរនៅឆ្ងាយពីគេបន្តិច។
«ហើយលោកមិចក៏មិនចូលទៅនេះខ្លាចមែនទេបានជាចាំខ្ញុំ! ឆឹស! កំសាកពិតមែន»ជេននី និយាយទាំងភាពក្លាហានពេញខ្លួនហើយដើរចូលទៅមុនថេយ៉ុង រីឯថេយ៉ុងវិញគេដើរទៅតាមពីក្រោយទាំងហួសចិត្តនិងសម្ដីនាងមុននេះជាខ្លាំង។ ក្រលេកមកមើលខាងលីសាវិញម្ដង ទៅដល់ក្នុងហាងរបស់ធ្មប់ហើយក៏បានជួបគ្នាជាមួយធ្មប់ផងដែរ។
«មករកធ្មប់មានការអីដែរ?»ធ្មប់ស្រីអាយុខ្ទង់17ឆ្នាំ
«ទីនេះមានលក់ថ្នាំពុលទេ?»លីសា និយាយចោល។
«ប្រាកដជាមានហើយ នេះចង់យកទៅដាក់បំពុលអ្នកណាមែនទេ?»ធ្មប់
«ហ្ហឺយ..ខ្ជិលលេងសើចច្រើនណាស់ ខ្ញុំមកសុំទិញកាតចូលលេងផ្ទះខ្មោច»លីសា
«គ្រប់គ្នាគេសប្បាយនិងមកជាមួយដៃគូរគ្រប់គ្នា មិចក៏បិសាចពស់Medusaមិនមកជាមួយដៃគូយ៉ាងអញ្ចឹង?»ធ្មប់
«អោយមកជាមួយយ៉ាងមិចបាន ពួកនោះក្លាយជាដុំធ្មអស់ហើយ»លីសា និយាយបែបលេងសើចទៅវិញ។
«នេះរបស់នាង! ធ្វើជាបិសាចពស់Medusaគឺពិបាកបន្តិចហើយណា ស៊ូស៊ូ»ធ្មប់ ហុចកាតអោយនាង។
«អរគុណហើយដែលបានណែនាំ សង្ឃឹមថាបន្ទាប់ពីថ្ងៃនេះនាងក៏អាចរកបានដៃគូដូចគ្នា»លីសា បន្ទាប់ពីយកកាតនោះហើយនាងក៏ដើរទម្រង់ទៅផ្ទះខ្មោចនោះវិញ។
«នេះកាត! អាចចូលបានហើយឬនៅ?»លីសា
«បានហើយ! សុំអញ្ចើញ..កុំស្រែកលឺៗពេកណា ខ្លាចថាអាចនិងរំខានអ្នកដែលមានគូ..»ម្ចាស់ផ្ទះខ្មោច
«ដឹងហើយ!! រញ៉េរញ៉ៃណាស់»លីសា មួម៉ៅនិងមនុស្សពួកនេះដែលនិយាយឌឺដងនាងរឿងនាងគ្មានដៃគូដូចគេ។ ក្រលេកទៅមើលខាងស្រីស្រស់ប្រុសព្រានមុនគេ។
«ខ្ញុំប្រាប់ហើយថាកុំៗនៅតែខំៗ ឥលូវឃើញទេ! នេះយ៉ាងមិចដែរ?»ថេយ៉ុង
«លោកនិយាយស្អីច្រើនម្លេស! ឆាប់រកផ្លូវចេញភ្លាមទៅ..ហ្អាយ..ខ្មោច!»ជេននី ហក់តោងកថេយ៉ុងហើយជើងទាំងពីរនាងគាបជាប់ខ្លួនថេយ៉ុង។
«អោយដើរយ៉ាងមិចទៅ បើនាងអោបខ្ញុំស្អិតយ៉ាងនិង?!»ថេយ៉ុង គេខំប្រឹងទប់សំណើចរបស់គេ ហើយគេក៏ខំប្រឹងខាំមាត់សង្កត់ចិត្តផងដែលព្រោះថាសុខៗស្រីអោបជាប់អញ្ចឹងរៀងពិបាកបន្តិចដែរ។
«ហ្ហា៎យ..មកពីលោកនិងអ្នកផ្ដើមគំនិតឆ្កួតៗបែបនិង..ហ៊ឹក»ជេននី ចុះចេញពីថេយ៉ុងហើយយំដូចកូនក្មេង។
«ហ្ហាក៎អ្នកនាង! ខ្ញុំបបួលតែលីសាម្នាក់ទេ! នាងមកខ្លួនឯងសោះនិង»ថេយ៉ុង នៅតែបន្តនិយាយសើចៗដាក់នាង។
«តែលីសាទាញខ្ញុំមកតាមលោកយល់អត់ បើមិនមកពីលោកមកពីអ្នកណា..មិនដឹងទេនាំខ្ញុំចេញភ្លាមទៅ»ជេននី អោបដៃថេយ៉ុងព្រោះខ្លាចមានគេចេញមកបន្លាច។
«ដើរមកអញ្ចឹង! ចាំចេញពីទីនេះហើយចាំឈ្លោះគ្នាបន្ត»ថេយ៉ុង ដើរទៅមុខតិចៗដោយមានជេននីអោបដៃដូចជាកូនក្មេងតាមម៉ាក់ទីផ្សារអញ្ចឹង។
«ហ្អាយ..ខ្មោច! លោកវាមកទៀតហេីយ..»ជេននី អោបថេយ៉ុងពេញទាំងខ្លួនតែម្ដងមិនមែនតែដៃទេ🤧។ បើមកមើលនៅខាងបិសាចពស់Medusaវិញម្ដង ទោះបីជាតួអង្គនាងជាបិសាចស្រីដែលកាចសាហាវ គ្រោះថ្នាក់ខ្លាំងមានឥទ្ធិពលអាចធ្វើអោយគេខ្លាចជាថ្មក៏ដោយប៉ុន្តែតាមការពិតនាងគឺជាលីសាដូច្នេះហើយគ្រប់សិស្សដែលធ្វើជាខ្មោចក្នុងផ្ទះនេះពិសេសប្រុសៗបាននាំគ្នាមកធ្វើបាបនាងគ្រប់គ្នា។
«អ្ហាយ៎...ខ្មោច!! ខ្មោចលង..ជួយផង..!!»លីសា គ្រាន់តែចូលដល់ខាងក្នុងបន្តិចស្រាប់តែមានមនុស្សតែងជាខ្មោចមកលងបន្លាចនាងភ្លាម។
«ហ្អាយ៎...ចង្រៃយ៍ មុននេះប្រាប់ថាមានតែតុក្តតាទេ តែឥលូវនេះមានទាំងមនុស្សតែងខ្មោចមកទៀត»លីសា ដើរកាន់ភ្លើងទូរស័ព្ទបញ្ចាំងដើម្បីរកផ្លូវចេញវិញ។ ដៀរទាំងភ័យខ្លាចសុខៗនាងក៏បានប្រទះនិងជុងហ្គុកជាមួយស៊ុលអាល្មមហើយក៏បានឃើញជុងហ្គុកគេអោបស៊ុលអាជាប់ទ្រូង។
«អ្ហាយ៎..ចេញពីទីនេះអោយលឿនៗទៅ! សុំអង្វរ..ហ្ហាយ...ខ្លាចណាស់..សុំអង្វរ»ស៊ុលអា អោបជុងហ្គុកយ៉ាងជាប់។
«ហាសហា..មានបងនៅទីនេះហើយកុំខ្លាចអី..?!»ជុងហ្គុក អង្អែលក្បាលនាង។
«យើងចេញពីទីនេះទៅណា៎»ស៊ុលអា
«ពេលនេះអូនលែងបងសិនទៅហើយចាំយើងចេញពីទីនេះ»ជុងហ្គុក
«សុំទោសផង..»ស៊ុលអា ភ័យពេករហូតដល់ថ្នាក់យំ។
«មានបងនៅទាំងមូលហើយភ័យអីទៀត ម៉ោះដើរក្រោយខ្នងបងមក»ជុងហ្គុង កាន់ដៃនាងតែគេនៅមុខហើយនាងដើរតិចៗតាមក្រោយខ្នងគេ។ ហើយគ្រប់សកម្មភាពទាំងអស់នេះនាងតូចលីសាបានឃើញទាំងអស់ ពេលដែលនាងឃើញបែបនេះនាងគ្មានអ្វីក្រៅពីដើរចេញនោះទេ តួអង្គដែលនាងតែងក៏កំសត់រីឯនាងផ្ទាល់ក៏កំពុងតែកំសត់ដូចគ្នាទៀត។
«យើងយំព្រោះតែខ្លាចខ្មោចប៉ុណ្ណោះ! ហ្ហឹក-ហ្ហឹក..មិនមែនមកពីអ្នកណានោះទេ..»លីសា ដើរបណ្ដើរយំបណ្ដើរដោយគ្មានគោលដៅ។
«ហ្ហឹក-ហ្ហឹក..យើងទ្រាំលែងបានហើយ..ហ្ហាយ៎..មិនដែលគិតថាវាឈឺដល់ថ្នាក់នេះពីមុនមកទេ..»លីសា អង្គុយយំ
«ហេតុអីក៏ឈឺបែបនេះ..! ហេតុអីទៅ..ហ្ហឺក-ហ្ហឺក-ហ្ហឺ..មិចក៏វាពិបាកអីបែបនេះ»លីសា ទះក្បាលខ្លួនឯងតិចៗ។ ពេលនោះដែលក៏មានដៃមួយមកដាក់លើក្បាលនាងថ្នមៗ ហើយពេលដែលនាងងើយមើលទៅក៏ឃើញថាជាមនុស្សដែលតែងជាខ្មោច។
«លោកមិនលងបន្លាចខ្ញុំទេឬ?!»លីសា នាងសួរទៅកាន់គេទាំងយំ។ ឯមនុស្សតែងខ្មោចនោះគេក៏បានតបមកនាងវិញដោយក្រវីក្បាលបញ្ជាក់ថាគេមិនបានមកធ្វើបាននាងទេ គេថែមទាំងបានយកដៃមកជូតទឹកភ្នែកអោយនាងទៀតផង។
«ហ៊ឺ..»លីសា នាងហក់អោបខ្មោចនោះហើយយំយកៗតែម្ដង។ មួយសន្លុះធំក្រោយមកលីសាក៏យំអស់ចិត្ត ដោយមានអ្នកនៅក្បែរនាងចាំជូតទឹកភ្នែកនិងលួងលោមនាងដោយកាយវិការ។
«ខ្ញុំអរគុណហើយ ដែលកំដរខ្ញុំ..»លីសា នាងងើបឈរឡើងហើយជូតទឹកភ្នែកចេញ។ នាងមើលទៅខ្មោចនោះហើយគេក៏មើលមកនាងវិញដោយមិននិយាយអ្វីទាំងអស់។
«ខ្ញុំទៅហើយ..លោកទៅធ្វើការលោកទៀតចុះ..»លីសា ហើយក៏ដើរទៅមុខបន្តទាំងភ័យខ្លាច។ នាងដើរតិចៗដោយមានភ្លើងទូរស័ព្ទបញ្ចាំង។
«ហ្អាយ៎!..»លីសា កំពុងតែភ័យផងស្រាប់តែគេម្នាក់នោះបានមកចាប់ដៃនាងពីក្រោយ។
«លោក..លោកចង់យ៉ាងម៉េច?!»លីសា និយាយទាំងភ័យ ហើយគេម្នាក់នោះក៏បានយកដៃរបស់គេមកចាប់កាន់ដៃរបស់នាងរួចក៏យកដៃចង្អុលមកខ្លួនឯងហើយក៏ចង្អុលទៅផ្លូវខាងមុខដែលងងឹតឈឹង។
«លោក..លោកមិនមែនមកបន្លាចខ្ញុំទេឬ? លោកចង់ជូនខ្ញុំអោយចេញពីទីនេះមែនទេ?»លីសា និយាយផងធ្វើកាយវិការតាមគេផងព្រោះនាងខ្លាចថាគេថ្លង់ស្ដាប់នាងនិយាយមិនបាន។ ក្រោយពីយល់ពីគ្នាហើយនាងនិងគេក៏ដើរទៅជាមួយគ្នាដើម្បីចេញពីទីនេះ។
ម៉ោង12យប់បានមកដល់កម្មវិធីក៏បានបញ្ចប់សិស្សៗក៏នាំគ្នាទៅផ្ទះហើយក្រុមសិស្សអភិជនរបស់យើងក៏មកជុំគ្នាទាំងអស់លើកលែងតែលីសា ជេននីនឹងថេយ៉ុងប៉ុណ្ណោះ។
«មកគ្រប់គ្នាហើយឬនៅ?»សុកជីន
«ដូចជាបាត់បីនាក់!»ស៊ុលអា ក្រលេកឆ្វេងឆ្នាំ។
«ត្រូវហើយដូចជាបាត់ជេននី ថេយ៉ុងនិងលីសា! ពួកគេទៅណាមានអ្នកដឹងអត់?»ជីស៊ូ
«ពួកយើងចូលទៅផ្ទះខ្មោចសិបនិមិត្តជាមួយគ្នា ប៉ុន្តែបានបែកផ្លូវគ្នា..»ស៊ុលអា
«នោះ! ពួកគេមកហើយ»ជីមីន ក្រលេកទៅឃេីញមានថេយ៉ុងដឹកដៃជេននីមក។
«យ៉ាងមិចហើយចូលផ្ទះខ្មោចសប្បាយទេ?!»ជីមីន សួរទៅកាន់ថេយ៉ុងពេលគេបានមកដល់។
«សប្បាយខ្លាំងណាស់..នារីក្លាហានម្នាក់នេះស្រែកផងយំផង ខ្ញុំលួងចង់ឆ្កួតហើយ»ថេយ៉ុង
«អ្នកណាអោយលោកនឹកឃេីញគំនិតឆ្កួតស្អីបែបនេះធ្វើស្អី!»ជេននី និយាយទាំងសម្លេងងុលៗព្រោះទើបតែយំហើយ។
«អេ៎? ចុះឯណាលីសា?!»ឆេយ៉ុង
«លីសា?! នេះនាងមិនទាន់ចេញមកវិញទេឬ?!»ថេយ៉ុង សួរទាំងបារម្ភ។
«ត្រូវហើយ ចុះអ្នកទាំងពីរមិនបានចាំលីសាទេឬ?»ស៊ុលអា
«ពួកយើងក៏ចូលទៅក្រោយអ្នកទាំងពីរបន្តិចនិង!»ជេននី
«ខ្ញុំបានឃើញលីសាចូលទៅផ្ទះខ្មោចនោះ ប៉ុន្តែខ្ញុំរវល់តែលេងហ្គេមក៏មិនចូលទៅជាមួយនាង..»ម៉ូកា
«តិចល៎ស្លប់នៅក្នុងផ្ទះខ្មោចនោះបាត់ទៅ?»ជេននី
«មាត់ឯងកុំចង្រៃពេកមើល!»ឆេយ៉ុង
«កុំឈ្លោះគ្នាអី យើងទៅរកនាងវិញល្អជាង»ជុងហ្គុក
«តោះយើង!»ជីមីន
«មិនបាច់ទេ ឯងនៅទីនេះជាមួយពួកស្រីៗទៅទុកអោយបង ជុងហ្គុកនិងថេយ៉ុងទៅបានហើយ!»សុកជីន
«នោះជាលីសាមែនទេ?!»ស៊ុលអា ចង្អុលទៅលីសាដែលកំពុងតែដើរមកពីចម្ងាយ។
«គឺនិងហើយ! ប៉ុន្តែចុះនាងមកជាមួយអ្នកណា?»ឆេយ៉ុង ពួកគេនាំគ្នាឆ្ងល់។
YOU ARE READING
ល្បែងស្នេហ៍បងប្រុស
Fanfictionចូលអានទៅដឹងហើយ ធានាថាអានហើយចង់អានទៀត និយាយរួមអានភ្លាមញៀនភ្លែត ដូចបានហិតកាវចឹង🥺💋
ពិធីបុណ្យហូលឡាវីន
Start from the beginning
