ភក្តីស្នេហ៍🌘
ភាគទី៥៥
«លោកមានសិទ្ធិអីធ្វើបែបនេះមកលើយើង? រឿងរៀបការ មិនមែនជារឿងលេងសើចទេ អ្នកគ្រប់គ្នាដឹងឮហើយថាយើងរៀបការជាមួយជុងហ្គុកមិនមែនឯងទេ!» ប្រកែកគេមិនចង់ឈ្នះ ទឹកភ្នែកនាងស្ទើស្រក់ត្បិតពាក្យរបស់ណាមឆុលពិតជាចាក់ចំបេះដូងរបស់នាងខ្លាំងណាស់។ មែនហើយ នាងដឹង! ដឹងថាជុងហ្គុកមិនបានស្រឡាញ់នាងនោះទេ តែនាងគ្រាន់តែចង់នៅក្បែរគេ ត្បិតនាងមិនយល់ពីអារម្មណ៍ខ្លួនឯងក៏ដោយចុះ។
«ខ្ញុំអាចធ្វើបានគ្រប់យ៉ាង ឲ្យតែចៅហ្វាយខ្ញុំអាចជៀសឆ្ងាយពីនាង គាត់មានមនុស្សដែលគាត់ស្រឡាញ់ហើយ ឬនាងចង់ឃុំឃាំងជីវិតគាត់ដោយរៀបការជាមួយគាត់បែបហ្នឹង?»
«បើអញ្ចឹង ហេតុអីគេមិនប្រកែកក្នុងការរៀបការជាមួយនឹងយើង? ហេតុអីមកឲ្យឯងរៀបការជំនួសទៅវិញ?»
«នាងមិនមែនមិនដឹងទេថាគាត់គ្មានសិទ្ធិប្រកែកឡើយ ឪពុករបស់នាងគម្រាមដល់លោកប្រធានាធិបតីរហូត ក៏ព្រោះតែតាមចិត្តរបស់នាងតែម្នាក់ មិនគិតទេឬ? ថានាងអាត្មានិយមកម្រិតណា?»
«ហ្អឹក! បែបណាក៏ដោយ យើងចង់បានគេ ត្រូវតែឲ្យគេមករកយើងវិញ បើមិនអញ្ចឹងទេយើងនឹងប្រាប់ទៅកាន់លោកប៉ាឲ្យដឹងរឿងនេះ ហើយឯងប្រាកដជាត្រូវស្លាប់ក្រោមដៃលោកប៉ាជាមិនខានទេ!» ទឹកភ្នែកនាងស្រក់ដោយក្តីឈឺចាប់ អារម្មណ៍ស្រឡាញ់របស់នាងលើសលប់ពេកដល់ថ្នាក់នាងចេះឈឺចាប់ ចេះយំស្រែក។ ថ្វីបើប៉ុន្មានថ្ងៃមកនេះនាងត្រូវគិតច្រើនរឿងឪពុកឈឺផង គិតរឿងរៀបការផង មិនដែលមានគូដណ្តឹងនាងមកអើតមើលនាងឡើយ នាងក៏មិនយកទោសពៃរ៍ត្បិតនាងស្រឡាញ់គេហើយក៏មិនចង់ប្រកាន់ច្រើនព្រោះជិតដល់ថ្ងៃរៀបការទៅហើយ តែគេបែរជាតបស្នងមកនាងបែបនេះ បើមិនចង់រៀបការហោចណាស់ក៏ប្រាប់នាងមុនដែរថាគេមិនចង់រៀបការ នាងក៏អាចមានលេសនិយាយជាមួយលោកប៉ាបានដែរ។
«គិតថាខ្ញុំខ្វល់ឬ? ម្យ៉ាងរាល់ផែនការទាំងអស់ជាគំនិតរបស់ខ្ញុំ កុំទៅចោទថាជាអ្នកប្រុស ខ្ញុំជាមនុស្សមានទឹកចិត្ត មិនអាចឈរមើលចៅហ្វាយនាយយំសោកបានទេ នាងក៏ដូចគ្នា បើចង់សុខ គួរតែនៅឲ្យស្ងៀម ហាមទូលពិត ហាមនិយាយអ្វីទាំងអស់!»
ESTÁS LEYENDO
ភក្តីស្នេហ៍🌘(✅)
Romanceកិត្តិយសនិងស្នេហា តើមួយណាជារឿងសំខាន់?? មួយណាក៏សំខាន់ តែសម្រេចត្រង់ថាចិត្តគេជ្រើសមួយណា?? ចន ជុងហ្គុក/ផាកជីមីន និពន្ធដោយ លីស៊ីន FB: KM Novel (II)
