ភក្តីស្នេហ៍🌘
ភាគទី៥៣
ទឹកភ្នែកស្រក់កាត់ផែនថ្ពាល់ជារើយៗ ចិត្តនឹកនិងក្តីស្រឡាញ់របស់គេចំពោះជីមីនគឺធំធេងណាស់ តែគេមិនអាចសូម្បីតែនៅក្បែរមនុស្សដែរខ្លួនឯងស្រឡាញ់ ផ្ទុយទៅវិញគេបែរជាត្រូវរៀបការជាមួយអ្នកផ្សេងព្រោះតែអំណាចម្យ៉ាងគត់។ ជីវតកើតមកជាតិនេះអភ័ព្វស្រាប់ទៅហើយកាលដែលរស់នៅដោយគ្មានម៉ាក់នៅក្បែរ ត្បិតម៉ាក់ជាមនុស្សស្រីតែម៉ាក់ជាមនុស្សម្នាក់គត់ដែលយល់ពីអារម្មណ៍របស់គេជាងអ្នកណាទាំងអស់ បើសិនជាម៉ាក់របស់គេនៅ ម៉ាក់គេនឹងមិនបណ្តោយឲ្យលោកប៉ាបង្ខំគេបានឡើយ។
ណាមឆុលដែលលួចចាំស្តាប់ចៅហ្វាយតាមទ្វារបន្ទប់ដែលបានចំហស្រាប់នោះ គេផ្ទាល់ក៏ទប់ទឹកភ្នែកនឹងអារម្មណ៍ដែលទទួលដឹងពីភាពសោកសៅរបស់ចៅហ្វាយពុំបានដូចគ្នា។ ចៅហ្វាយពិតជាស្រឡាញ់ដល់រាងតូចណាស់ ដល់ថ្នាក់ថាយំឡើងខ្សោះអស់ពីខ្លួនទៅហើយ អារម្មណ៍ធ្វើស្អីផ្សេងក៏គ្មានព្រោះម្ចាស់បេះដូងបាត់ដំណឹងសូន្យឈឹង ហើយឥឡូវបែរជាត្រូវរៀបការព្រោះត្រូវបំពេញកិច្ចទៀត ជីវិតរបស់ចៅហ្វាយគេលំបាកពេកទេដឹង?
តុកៗ
«អ្នកប្រុស ពួកយើងដល់ពេលត្រូវទៅហើយ»
«អឹក តោះ» ឮសម្លេងរបស់កូនចៅស្រែកមកហើយក៏ព្យាយាមក្រោកឡើងជូតទឹកភ្នែកចេញរួចក៏ដើរចេញពីណាមឆុលទៅមុនស្របពេលដែលកូនចៅក៏ដើរតាមពីក្រោយ។
ភូមិគ្រឹះទាំងមូលពេលនេះគ្មានស្នាមញញឹមទៀតទេព្រោះចៅហ្វាយនាយរបស់ពួកគេពោរពេញទៅដោយក្តីទុក្ខទៅហើយ ក្នុងនាមពួកគេជាកូនចៅដែលមិនអាចជួយអ្វីបាន បានត្រឹមតែសោកសៅនិងទទួលយល់នូវអារម្មណ៍របស់ចៅហ្វាយនាយតែប៉ុណ្ណោះ។
កូនចៅទាំងអស់ជូនដំណើរអ្នកប្រុសមុនពេលដែលរាងក្រាស់ផ្ទាល់ត្រូវហោះហើរទៅប្រទេសអេស្ប៉ាញដើម្បីរៀបការជាមួយនឹងព្រះនាងដារ៉ាលីន។ ម្នាក់ៗគ្មានសម្លេងសម្រាប់តវ៉ាជូនអ្នកប្រុសនោះទេ ទើបបានត្រឹមតែស្រងោះស្រងោចសោកសៅតែប៉ុណ្ណឹង។
ចូលមកដល់ក្នុងឡានដោយមានណាមឆុលជាអ្នកបញ្ជាចង្កូត បានចេញដំណើរទៅកាន់ប្រលានយន្តហោះដោយមានលោកប្រធានាធិបតីបានរងចាំនៅឯប្រលាននោះស្រាប់ដើម្បីហោះហើរទៅប្រទេសអេស្ប៉ាញតែម្តង។
YOU ARE READING
ភក្តីស្នេហ៍🌘(✅)
Romanceកិត្តិយសនិងស្នេហា តើមួយណាជារឿងសំខាន់?? មួយណាក៏សំខាន់ តែសម្រេចត្រង់ថាចិត្តគេជ្រើសមួយណា?? ចន ជុងហ្គុក/ផាកជីមីន និពន្ធដោយ លីស៊ីន FB: KM Novel (II)
