ភក្តីស្នេហ៍🌘
ភាគទី៣៦
និយាយត្រូវរូវគ្នាណាស់ សើចឡើងព្រមគ្នាដូចជាត្រូវគ្នាខុសរាល់ដង ស្របពេលដែលជុងហ្គុកក៏អូសដៃរាងតូចទៅរកឡានដែលមានណាមឆុលជាអ្នកចាំបើកជូនដំណើរអ្នកទាំងពីរទៅលេងសមុទ្រដែលវាគឺចំណាយពេលតែពីរម៉ោងប៉ុណ្ណោះពីភូមិគ្រឹះទៅរកតំបន់សមុទ្រ ព្រោះមានផ្លូវល្បឿនលឿន ដែលអាចសុតទៅលឿនបានតាមដែលអាចធ្វើបាន។
មកដល់លើរថយន្តសព្វគ្រប់ហើយ ទើបណាមឆុលបញ្ឆេះរថយន្តបើកចេញទៅ ស្របពេលដែលកង់រថយន្តកំពុងរំកិលទៅសន្សឹមៗ បើកឆ្ពោះទៅរកគោលដៅដែលត្រូវចេញដំណើរទៅនៅថ្ងៃនេះ។
នៅក្នុងឡានហាក់ដូចជាស្ងាត់ព្រោះគ្មានសូម្បីតែសម្លេងនៃការសន្ទនា ខណៈដែលអ្នកបើកឡានកំពុងតែផ្តោតលើការបើកបរ ចំណែកឯជីមីនក៏កំពុងតែឈ្លក់វង្វេងគយគន់នឹងទេសភាពតាមដងផ្លូវដោយមិននិយាយអ្វីទាំងអស់ ព្រោះតែចិត្តរំភើប ដែលគេហ៊ាននិយាយថាគេមិនដែលឃើញផ្លូវកំពុងធ្វើដំណើរបែបនេះពីមុនមកឡើយ ក្រៅពីចូលស្ទីតឌីយ៉ូហាត់រាំហើយទទួលរាំនៅតាមកម្មវិធី បើមានលុយទៅដើរលេងឆ្ងាយនោះគឺគ្មាននោះទេ ព្រោះជីវភាពរស់នៅមនុស្សច្រើននាក់ពិតជាខ្វះខាតណាស់។
រាងតូចលើកដៃមកអង្អែលលើពោះខ្លួនឯងថ្នមៗ ស្របពេលដែលភ្នែកកំពុងសម្លឹងទៅខាងក្រៅឥតព្រិច ដែលសកម្មភាពនេះ ជីមីនមិនបានដឹងឡើយថាកំពុងទាក់ទាញចំណាប់អារម្មណ៍ឲ្យអ្នកនៅក្បែរខ្លួនគេងឿងឆ្ងល់និងបារម្ភឡើងភ្លាមៗ
«កើតអី? កូនធ្វើទុក្ខមែនទេ?» រាងក្រាស់ដាក់សំណួរសួរ ខណៈដែលដៃម្ខាងរបស់គេកំពុងលើកដៃទៅដាក់លើដៃរបស់រាងតូចដែលកំពុងអង្អែលពោះខ្លួនឯងថ្នមៗនោះ
«មិនមានធ្វើទុក្ខអ្វីទេ តែខ្ញុំមានអារម្មណ៍ថាពោះខ្ញុំឡើងធំជាងម្សិលមិញ អ្នកប្រុសគិតបែបនេះទេ?»
«អឹម មែនហើយ»
«ស្ទើតែមិនជឿ ថាខ្ញុំពិតជាមានកូនបានពិតមែន» លើកនេះទើបគេអាចមានការជឿជាក់ខ្ពស់ ថាខ្លួនពិតជាអាចពរពោះបានពិតមែន ទាំងដែលម្សិលមិញគេនៅតែមិនជឿចិត្តខ្លួនឯងនៅឡើយ តែភស្តុតាងមានជាក់ស្តែងថាមនុស្សប្រុសជាអូមេហ្កាអាចមានកូន តែរឿងនេះមួយគេសឹងតែមិនជឿតែម្តង ទាល់តែបានប៉ះចំខ្លួនឯងអញ្ចឹង ទើបគេជឿថាពិតជាមានមែន។
YOU ARE READING
ភក្តីស្នេហ៍🌘(✅)
Romanceកិត្តិយសនិងស្នេហា តើមួយណាជារឿងសំខាន់?? មួយណាក៏សំខាន់ តែសម្រេចត្រង់ថាចិត្តគេជ្រើសមួយណា?? ចន ជុងហ្គុក/ផាកជីមីន និពន្ធដោយ លីស៊ីន FB: KM Novel (II)
