"ឯងធ្វើឲ្យយើងខឹង!​"

486 50 4
                                        

ភក្តីស្នេហ៍🌘
ភាគទី១៤

    «អញ្ជើញត្រឡប់ទៅវិញបានណា រំខានហើយដែលត្រូវមកទីនេះដោយផ្ទាល់» ណាមឆុលឃើញសភាពការមិនកើតទេ គេខ្លាចថានឹងមានសង្រ្គាមលោកពីរនាក់ចៅហ្វាយគេនិងជីមីនកើតឡើងទើបមានតែជម្លៀសអ្នកដទៃចេញសិនទើបមិនមានបញ្ហាទៅថ្ងៃក្រោយ

   «អូហ៍ ច៎ាស» អ្នកច្នៃម៉ូតដែលកំពុងស្លុងនឹងពាក្យដែលរាងតូចហ៊ានប្រើលើកូនរបស់លោកប្រធានាធិបតីនោះក៏ប្រញាប់ដើរទៅតាមណាមឆុល ទោះពេលនេះកំពុងស្រៀវខ្នងជំនួសរាងតូច ព្រោះអ្នកណាដែលរួមការងារជាមួយក៏ដឹង ថាកូនប្រធានាធិបតីនេះបែបណា ទើបម្នាក់ៗគ្មានអ្នកណាហ៊ានជាមួយនឹងគេទេ

     «អេ លោក! ចុះទៅតែឯងទេ?​ខ្ញុំទៅដែរ» ឃើញណាមឆុលចុះទៅគេបម្រុងនឹងដើរចេញទៅតាមតែភ្លាមនោះបែរជាឈានជើងដើរទៅមិនរួចព្រោះអ្នកប្រុសកាន់ជាយអាវរបស់គេជាប់ សឹងតែលើកគេហោះផុតពីឥដ្ឋទៅហើយ

    «ឯងសម្តីខ្លាំងណាស់អម្បាញ់មិញ មុខមាត់យើង ត្រូវឯងយកមកនិយាយលេងសើចអញ្ចឹងមែនទេ?​»

   «ហើយវាមិនមែនជាការពិតទេឬ?​បើអ្នកប្រុសបែបហ្នឹងមែន ឲ្យខ្ញុំនិយាយថាអ្នកប្រុសជាមនុស្សល្អឬ?​» រាងតូចព្យាយាមដើរចេញមិនបាន មានតែខំប្រឹងឈរស្ងៀមស្រែកងើយក្បាលប្រកែកជាមួយគេ ព្រោះតែអ្នកប្រុសខ្ពស់ពេកហើយ ដល់ថ្នាក់គេត្រូវតែងើយក្បាល ទើបអាចមើលមុខរបស់អ្នកប្រុសបាន

     «រឿងយើង!​ ឯងមិនត្រូវយករឿងយើងទៅនិយាយពីមុខគេបែបនេះទេ ឬឯងលែងចង់រស់ហើយ? ជូយ៉ុងមិនប្រាប់ឯងទេឬ? ថាយើងជាមនុស្សបែបណា?​» រាងក្រាស់កាន់តែអស់ភាពអត់ធ្មត់លើរាងតូចហើយ គេប្តូរពីព្រលែងរាងតូចចេញពីការកាន់ជាយអាវមកជាការចាប់ដៃសងខាងរបស់ជីមីនច្របាច់ខ្លាំងៗទៅតាមកម្លាំងខឹងរបស់គេនៅពេលនេះ

    «បើអ្នកប្រុសខ្លាចខ្ញុំនិយាយក៏ដោះលែងខ្ញុំទៅ ខ្ញុំមិនចង់នៅទីនេះសូម្បីតែបន្តិច អ្នកប្រុសមិនគួរមកបង្ខំមនុស្សដែលមិនចង់រស់នៅជាមួយអ្នកប្រុសអញ្ចឹងទេ!»

   «ឯងដឹងទេ? មនុស្សកាន់តែមិនចូលចិត្ត យើងកាន់តែចូលចិត្ត ហើយអ្វីដែលយើងចង់ ឯងគ្មានសិទ្ធិប្រកែក ព្រោះយើងមិនអាចយល់ស្របជាមួយនឹងមនុស្សធុនទាបដូចជាឯងទេ ប៉ារបស់យើងនិយាយ យើងមិនស្តាប់ផង ចុះទម្រាំឯង?​គ្រាន់តែជាអ្នកបម្រើធុនទាបម្នាក់សោះ ចង់ឲ្យយើងស្តាប់ឯងអញ្ចឹងឬ?​»

ភក្តីស្នេហ៍🌘(✅)Wo Geschichten leben. Entdecke jetzt