ភក្តីស្នេហ៍🌘
ភាគទី១៦
«កើតអី? បានគាត់យកទៅ អ្នកប្រុសនឹងមិនទើសចិត្ត ហើយហត់មាត់ច្រើនទេ» ណាមឆុលសួរបកទៅអ្នកប្រុសវិញដោយទឹកមុខស្មើ ហាក់គ្មានអារម្មណ៍អ្វីទាំងអស់ ទាំងដែលគេពេលនេះកំពុងតែចង់ដេញជើងអ្នកប្រុសខ្លួនឯងហ្នឹងហើយ
«យើងមិនអនុញ្ញាត របស់យើងត្រូវតែជារបស់យើង!»
«ក៏បាន តាមចិត្តអ្នកប្រុសចុះ» ណាមឆុលឱនគោរពលាទៅអ្នកប្រុសមុននឹងដើរចេញទៅ ព្រោះគេគ្មានតួនាទីត្រូវឈរក្បែរអ្នកប្រុសទៀតទេ ពេលដែលលោកប្រធានាធិបតីកំពុងតែត្រឡប់មកកាន់ភូមិគ្រឹះនេះ
«លោកប៉ាមកលឿនម្លេះ? យើងត្រូវធ្វើដំណើរនៅម៉ោងបួនរសៀលឯណោះ» ជុងហ្គុកប្រញាប់ក្រោកឈរទទួលលោកប៉ា ស្របពេលដែលឃើញលោកចនដើរចូលមកដោយមានលោកអ៊ុនសុកមកតាមជាមួយផងដែរ។
«ប៉ាទំនេរ ចង់មកអង្គុយលេងទីនេះជាមួយឯង ម៉ែដោះទៅណាបាត់ហើយ?»
«ខ្ញុំឲ្យគាត់ចូលសម្រាកហើយម៉ែដោះ ព្រោះអស់កិច្ចការដែលគាត់ត្រូវធ្វើហើយ»
«អឹម ប៉ាឮតាមលោកអ៊ុនសុកមក ថាឯងមានក្មេងប្រុសម្នាក់នៅចាំបម្រើដែរ ឲ្យគេឆុងតែឲ្យប៉ាបន្តិចមក»
«ប៉ាមិនប្រកាន់ទេ?ដែលខ្ញុំយកគេមកបម្រើបែបនេះ?» ចិត្តជាកូនប្រុសមិនចង់បត់បែនច្រើន គេក៏ដាក់សំណួរចំៗទៅលោកប៉ាតែម្តង ដើម្បីកុំឲ្យវែងឆ្ងាយ
«ឲ្យនៅភូមិគ្រឹះឯងខ្លះទៅ នៅវិមាន អ្នកបម្រើច្រើនសន្ធឹកណាស់ទៅហើយ»
«បាទ តែគេឥឡូវនេះឈឺហើយ ម៉ែដោះកំពុងមើលគេនៅបន្ទប់» ឮតែលោកប៉ាយល់ព្រម គេក៏ធូរចិត្តហើយ ប៉ុណ្ណេះណាមឆុលនឹងលែងមានលេសណាមួយមកគម្រាមគេបានទៀតហើយ
«ឯងឲ្យគេធ្វើស្អីខ្លះ?បានជាដល់ថ្នាក់ធ្លាក់ខ្លួនឈឺអញ្ចឹង?» លោកប្រធានាធិបតីលើកចិញ្ចើមសួរកូនប្រុស ពេលឮរាងក្រាស់ឆ្លើយតបមកហើយ លោកឡើងហួសចិត្តតែម្តងឮថាទើបតែមកបម្រើបានបីថ្ងៃសោះ ឥឡូវនេះក៏ឈឺបាត់ទៅហើយ?
«បម្រើដូចទូទៅ តែគេមិនស៉ាំទើបធ្លាក់ខ្លួនឈឺ»
«ប្រាកដហើយណា កុំឲ្យប៉ាដឹងថាឯងយកក្មេងម្នាក់នោះមកក្នុងផ្លូវមួយផ្សេងទៀត»
YOU ARE READING
ភក្តីស្នេហ៍🌘(✅)
Romanceកិត្តិយសនិងស្នេហា តើមួយណាជារឿងសំខាន់?? មួយណាក៏សំខាន់ តែសម្រេចត្រង់ថាចិត្តគេជ្រើសមួយណា?? ចន ជុងហ្គុក/ផាកជីមីន និពន្ធដោយ លីស៊ីន FB: KM Novel (II)
