"រៀបការជំនួស"

Start from the beginning
                                        

«អឹម»

ចៅហ្វាយទទួលឆ្លើយតបហើយគេក៏ប្រញាប់ចេញទៅធ្វើកិច្ចការរបស់គេបន្ទាប់ទៀត ត្បិតអ្វីគេ​បានណាត់ការងារជាមួយនឹងមិត្តភក្តិដែលគេមាននៅទីនេះហើយ ដូច្នេះត្រូវតែនិយាយគ្នាឲ្យហើយ​ទាន់ពេលវេលានៅមាន៣ម៉ោងទៀត​គឺគ្រប់គ្រាន់សម្រាប់គេ​ចាត់ចែងបានហើយ។​

«ហេឡូ ផាហ្កូយើងមកដល់​វិមានលោកវេនស្គីហើយ រឿងដែលយើងឲ្យឯងចាត់ចែង ដល់ណាហើយសម្លាញ់?​»

(យើងត្រៀមរួចរាល់ហើយ តែថាពិធីមង្គលការពេលណាទើបចាប់ផ្តើម? យើងខ្លាចតែជើងយន្តហោះចេញមុនទេ)

«បីម៉ោងទៀត ទាន់ទេ?​»

(ក៏ល្មម តែត្រូវប្រញាប់បន្តិច)

«អឹម ឯងមកវិមានមក យើងដូចជាមិនឃើញឯងសោះ»

(នៅក្រោយខ្នងឯងហ្នឹង!​)

«អេ!» ពេលងាកមកក្រោយក៏ឃើញល្មម ផាហ្កូ​គឺជាសម្លាញ់ដែលគេ​បានរាប់អានគ្នា​តាមទូរស័ព្ទ​ត្បិត​ណាមឆុលបានស្គាល់ផាហ្កូ​ព្រោះតែមកវិមានវេនស្គីញឹកញាប់ហើយក៏បានឃើញគេជាជំនួយការរបស់រដ្ឋាភិបាលផ្ទាល់​តែគេមិនសូវមកវិមានវេនស្គីញឹកញាប់ទេ ទើបតែថ្ងៃនេះប៉ុណ្ណោះដែលគេត្រូវមកចូលរួមពិធីមង្គលការ​ម្យ៉ាងក៏ចង់មកជួយមិត្តផងដែរ។​

«សុខសប្បាយទេសម្លាញ់?​»

«យើងសុខធម្មតាទេ តែចៅហ្វាយយើងឯណោះទើប​មិនសុខ!​»

«ហ្អឹម ពេលស្តាប់ឯងនិយាយរឿងគាត់ យើងក៏អាណិតដែរណា មិនគួរណាមិនរឿង​អាក្រក់នៅពីក្រោយ​ឈ្មោះ​របស់គាត់បែបហ្នឹងសោះ»

«គាត់រងភាពអយុត្តិធម៌តាំងពីដើមមកហើយ លើកនេះយើងនឹងជួយគាត់»

«យើងដឹងថាឯង​ចង់ជួយ តែរឿងនេះប្រថុយណាស់ ឋានៈគេពាសមេឃ ឯងគិតហើយ​ថានឹងបង់ជីវិតចូលទៅ?​» ផាហ្កូតែងតែសួរដដែលៗបែ​បនេះមករហូតតាំងពីម្សិលមិញ​ប៉ុន្តែ​ណាមឆុលក៏បាននិយាយប្រាប់គេរួចហើយ​ទោះយ៉ាងណាក៏នៅតែធ្វើផែនការនោះ ឥឡូវនេះគេមកសួរបញ្ជាក់ម្តងទៀតហើយ។​

«យើងប្រាកដជាព្រមហើយ ឯងគិតថាយើងនឹងស្លាប់ក្រោមដៃនាងហ្អេស?​»

ភក្តីស្នេហ៍🌘(✅)Where stories live. Discover now