"រៀបការជំនួស"

Mulai dari awal
                                        

ណាមឆុលមិនហ៊ានសួរនាំអ្វីទេ​បានត្រឹមតែលួចមើលចៅហ្វាយតាមកញ្ចក់​រួចក៏សម្លឹងឃើញ​ថាចៅហ្វាយកំពុងកាន់រូបថត​ដែលគេបានថតឲ្យ​រវាង​ចៅហ្វាយនិងជីមីននោះហើយ។ រាងក្រាស់កាន់របថតនោះជាប់នឹងដៃ ខណៈពេលនោះក៏លើកយកវាមកឱបជាប់ទ្រូង​ព្យាយាម​ណាស់​ព្យាយាមទប់សម្លេងមិនឲ្យមាន​អណ្តឺនអណ្តកនោះទេ តែកាលដែលប្រឹងទប់នេះវាពិតជាស្ទះទ្រូងណាស់ ហេតុអីក៏ឈឺចាប់យ៉ាងនេះ? តើពេលណាទើបជីវិតគេអាចជួបនឹងរឿងសមបំណង?​

ខ្សែកដែលមានរូបព្រះអាទិត្យនោះ ក៏គេនៅតែបន្តពាក់ជាប់កនៅឡើយ ហើយក៏សង្ឃឹមថាជីមីននឹងទុកខ្សែកនោះជារៀងរហូតទៅ ព្រោះគេនឹងអាចទាយដឹង​ថាជីមីនមិនបាន​ដកចិត្តចេញពីគេនោះទេ ភក្តីស្នេហ៍​រវាងគេនិងជីមីន​ប្រាកដជាមានរហូតទៅ​លុះថ្ងៃ​អវសាន្ត។​

.....

«ចុះមក ទៅបន្ទប់លោក​វេនស្គី​ជាមួយប៉ា» លោកប្រធានាធិបតីនិង​កូនប្រុសក៏បានធ្វើដំណើរមកដល់​វិមានធំស្កឹមស្កៃរបស់លោក​វេនស្គី​ដែលមាន​រៀបចំនូវការដេគ័រសម្រាប់​អាពាហ៍ពិពាហ៍​រួចជាស្រេច។ អ្នកជាកូនប្រុសក៏មិនបាននិយាយអ្វីតបដែរ មានតែប្រឹងធ្វើមុខមាំ​ដើរទៅតាមលោកប៉ា​ព្រោះមិនចង់ប្រកែកអ្វីជាមួយគាត់ទៀតទេ គេហត់ណាស់ទៅហើយ។​

«លោកវេនស្គី​សុខទុក្ខយ៉ាងណាហើយ?​» លោកប្រធានាធិបតី​ចូលមកដល់ក៏រាក់ទាក់ដល់លោក​វេនស្គីដែលកំពុងបន្តោងនូវ​សេរ៉ូមកម្លាំងជាប់ បញ្ជាក់​បានថា​ការរស់នៅប្រចាំថ្ងៃរបស់គាត់គឺពឹងផ្អែកទៅលើ​ការ​បញ្ចូលកម្លាំង​ដោយសេរ៉ូមនោះ​តែប៉ុណ្ណោះ។​

«អូហ៍​អ្នកដន្លងមកដល់ហើយឬ?​»

«បាទ​ទើបតែមកដល់ក៏នឹកឃើញមកសួរសុខទុក្ខលោក យើងសល់ពេលបីម៉ោងទៀត​ទើបកម្មវិធីចាប់ផ្តើមឬ?​»

«បាទ អាចសម្រាកសិនបានណា កូនប្រសា»

«បាទ​មិនអីទេ» ជុងហ្គុក​ឆ្លើយញឹមៗបែបធម្មតា​ព្រោះតែមិនចង់​ឲ្យមានរឿងល្អក់កករអ្វីទេ មានតែបង្ខំខ្លួនឯងឲ្យញញឹមសិនតែប៉ុណ្ណោះ។​

«អ្នកប្រុស ខ្ញុំមានការទៅខាងក្រៅមួយភ្លេត» ណាមឆុលឱនខ្សឹបប្រាប់ចៅហ្វាយជាការប្រាប់ឲ្យដឹងមុនត្បិតគេមានការសំខាន់ត្រូវ​ទៅធ្វើបន្ទាប់ពីនេះ។​

ភក្តីស្នេហ៍🌘(✅)Tempat cerita menjadi hidup. Temukan sekarang