Episode 48:ដោះស្រាយ

233 24 0
                                        

#ដោះស្រាយ

"លោកនិងបងជុងប្រហែលមិនមែនជាអង្គរក្សនិងចាហ្វាយទៀតទេមែនទេនៅមានលោកប៉ារបស់គាត់មើលទៅដូចជាយកចិត្តទុកដាក់ជាមួយលោកណាស់នៅទីក្រុងខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងខ្លះក៏ពុតមែនតែក៏អាចមើលឃើញពីការខុសប្លែករបស់លោកដែរ"ជីមីននិយាយចេញមកមួយៗតាមធម្មតាជាមួយថេយ៍

"មើលបានច្រើនពិតមែនអ្នកប្រុសក៏ខុសគ្នាប៉ុន្មានដែរនៅទីនេះលំបាកពេកឬក៏គេធ្វើបាបអ្នកប្រុសពេកទើបត្រូវផ្លាស់ប្តូរខ្លួនឯងបែបនេះ"ថេយ៍សួរឡើងតាមការចង់ដឹងហាក់បីដូចជាបូកផ្សំជាមួយនឹងការបារម្ភមកផងដែរ

"គ្មានទេនៅទីនេះធម្មតាខ្ញុំក៏បែបនេះចរឹកពីមុនគេមិនចូលចិត្តក៏ឈប់ធ្វើមកប្រើចរឹកពីធម្មជាតិវិញ"ជីមីនញញឹមខ្សោះមកកាន់ថេយ៍ដែរព្យាយាមយកពាក្យគេទៅគិត

"លោកដូចជាមិនយល់ទេខ្ញុំប្រាប់លោកទៅចុះធម្មតាខ្ញុំមិនសូវជានិយាយរឿងខ្លួនឯងអោយគេផ្សេងស្តាប់ទេតែលោកលើកលែងមួយទៅចុះ កាលពីក្មេងខ្ញុំត្រូវបានម៉ាក់ចាកចោលពេលនោះគិតថាមកពីខ្លួនឯរឹងមាំពេលហើយមើលទៅទើបម៉ាក់ទុកចោលនៅដោយខ្លួនឯង "

"ក្រោយពីម៉ាក់ចាកចេញខ្ញុំក៏ផ្លាស់ប្តូរមកជាក្មេងដែរតោងទាមលោកប៉ាស្អិតព្រោះមិនចង់អោយគាត់ទៅចោលដូចជាម៉ាក់តែងតែធ្វើបែបនេះទាមទារចំណាប់អារម្មណ៍រហូតដល់ធំគិតថាធ្វើបែបនេះវាបានផលអោយគាត់សករឡាញ់តាមចិត្តដល់ពេលលោកប៉ាយកមកទុកទីនេះកន្លែងដែរខ្ញុំមិនស្គាល់អ្នកណាសោះម្នាក់ឯងក្បាលតែមួយទើបខ្ញុំដឹងច្បាស់ថាចរឹកធ្វើកាលពីមុនមកនោះវាគ្មានប្រយោជន៍ចុះក្រោយនៅតែត្រូវគាត់ធុញយកមកទុកនៅទៅនេះដដែរទើបខ្ញុំផ្លាស់ប្តូរមកបែបនេះវិញទៅ"ជីមីននិយាយប្រាប់ថេយ៍តាមធម្មតាឯរាងតូចក៏ចេះតែអង្គុយស្តាប់មិនមាត់មិនក

"ចឹងអ្នកប្រុសមិនបានផ្លាស់ប្តូរព្រោះតែគេទេ"ថេយ៍

"អត់ទេគេទេជាអ្នកផ្លាស់ប្តូរព្រោះតែខ្ញុំនោះ"ជីមីន

"ពិតមែនហេស"ថេយ៍

"លោកមិនដឹងទេកាលដំបូងៗគេកាចណាស់និយាយខ្លាំងៗសម្លុតខ្ញុំម្តងៗចង់យំហើយអ្នកចម្ការនេះក៏ធ្វើបាបខ្ញុំណាស់ដែរទើបតែបានធូរខ្លួនគេលែងធ្វើបាបមួយខែមកនេះទេ"ជីមីន

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Where stories live. Discover now