Episode 11:មិនស្រួលខ្លួន

444 37 0
                                        

#ភាគទី11

ដោយសារតែជីមីនរត់បាត៉តៅហើយថេយ៉ុងក៏គ្មានតួនាទីនៅទីនេះទៀតដែរគឹក៏លាជុងហ្គុកទៅសម្រាកដែរ

"ចាហ្វាយខ្ញុំសូមទៅសម្រាកសិនហើយ"ថេយ៍និយាយទាំងស្លេកស្លាំមើលទៅដូចជាឈឺទាំងដែរមុនពេលទៅធម្មតាសោះ

"ឯងកើតអីមែនទេទឹកមុខដូចជាស្លេកណាស់"ជុងហ្គុកឃើញចឹងបារម្ភណាស់ចូលមកមើលហើយយកដៃស្ទាបថ្ងាស់ថេយ៍ទៀតធ្វើអោយគេចម្លែកចិត្តណាស់

"ខ្ញុំមិនអីទេចាហ្វាយសម្រាកតែបន្តិចទៅបាត់ហើយ"ថេយ៍ងាកខ្លួនបន្តិចចេញពីការប៉ះរបស់នាយធ្វើអោយជុងហ្គុកដឹងខ្លួនវិញហើយអនុញ្ញាតអោយគេទៅសម្រាក

"ទៅសម្រាកទៅបន្តិចទៀតអោយគេយកថ្នាំទៅអោយ"ទង្វើរដែរជុងហ្គុកបារម្ភពីថេយ៉ុងនេះលោកស្ទេរីមើលទៅដូចជាប្លែកណាស់ព្រោះមិនដែរបានឃើញនាយធ្វើបែបនេះដាក់អ្នកណាទេ

"ប៉ាមកពីហត់ក៏ចង់ទៅសម្រាកដែរ"

"បាទខ្ញុំអោយគេរៀបចំរួចហើយបន្ទប់នៅខាងលើចាំអោយអ្នកបម្រើជូនលោកប៉ាទៅ"ជុងហ្គុក

"ល្អៗមានកិច្ចការអ្វីត្រូវធ្វើក៏ប្រញាប់ទៅធ្វើចុះមិនបាច់ខ្វល់ពីប៉ាទេ"លោកស្ទេរីទះស្មានាយតិចៗហើយក៏ឡើងទៅលើបាត់

ជុងហ្គុកដែរក្នុងចិត្តនៅតែបារម្ភពីថេយ៍គេក៏ជាអ្នកយកថ្នាំអោយគេដោយខ្លួនឯងតែម្តង

"យើងយកថ្នាំមកដោយផ្ទាល់បែបមិនល្អទេដឹង"មកដល់មុខបន្ទប់ទៅហើយនាយមិនទាន់ចូលទៅក្នុងទេនៅគិតថាសមឬមិនសម

"យកទៅវិញល្អទេ ក្រាក!"នាយរកនឹងត្រឡប់ទៅវិញហើយតែថេយ៍ក៏បើកទ្វាពីក្នុងមកតែម្តង

"អើចាហ្វាយ!"ថេយ៍រាងភាំងដែរនាយមកនៅមុខបន្ទប់ចឹង

"ឯងចង់ទៅណា"ជុងហ្គុកធ្វើជាសួរឡើងកាត់ការស្ងប់ស្ងាត់

"ខ្ញុំចង់ទៅរកថ្នាំលេប"ថេយ៍

"បែបនេះល្អណាស់ចៃដន្យយើងយកថ្នាំអោយលោកប៉ាលើសឯងយកទៅលេបតែម្តងទៅ"ថាហើយក៏រុញថាសថ្នាំអោយទៅថេយ៍ហើយបកក្រោយទៅបន្ទប់ខ្លួនឯងវិញរកតែថេយ៍សួរនាំមិនទាន់

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Where stories live. Discover now