Episode 43:រកវិធីចូលជិត

244 24 0
                                        

#រកវិធីចូលជិត

រាងយប់បន្តិចជុងហ្គុកត្រូវបានអ្នកអង្គម្ចាស់រីឆែលហៅអោយទៅជួបទ្រង់ថាមានកិច្ចការត្រូវនិយាយជាមួយពេលនោះថេយ៍កំពុងតែសម្រាកទៅហើយព្រោះតែគេលេបថ្នាំហើយងងុយគេង

នាយក្រាសមិនចាំយូរក៏ចូលមកបន្ទប់របស់ទ្រង់ដើម្បីនិយាយគ្នាឃើញថាអ្នកម៉ាក់របស់គេក៏នៅទីនេះដូចគ្នាដែរ

"មកដល់លឿនណាស់ប្រហែលជាដឹងថាយើងចង់និយាយពីរឿងអ្វីហើយ"ទ្រង់ដាក់កែវថ្នាំចុះហើយក៏ងើបខ្លួនបន្តិចម៉ាក់ជុងហ្គុកក៏យកខ្នោយមកកល់ខ្នងដើម្បីអោយទ្រង់ស្រួលនិយាយគ្នា

"ទ្រង់នៅតែមានគំនិតចប់បំបែកពួកយើងទាំងពីរ"ជុងហ្គុកពោលពាក្យនេះឡើងទាំងមុខស្មើឯម៉ាក់គេក៏មិនមាត់កអ្វីឡើងរងចាំមើលថាអ្នកអង្គម្ចាស់ចង់លរលេងអ្វីជាមួយកូនរបស់ខ្លួន

"ពិតមែនហើយពួកឯងជាបងប្អូននឹងគ្នាអាចស្រឡាញ់គ្នាបានយ៉ាងមិច"ទ្រង់ធ្វើជានិយាយឡើងព្រោះគោតថានាយក្រាសមិនទាន់បានដឹងរឿងនេះនៅឡើយតាមពិតទៅទ្រង់ចង់ហៅញេមកប្រាបើរឿងនេះនឹងនិយាយរឿងមួយចំនួនទៀតផងដែរ

"ហេតុអីក៏ជាបងប្អូននឹងគ្នាបើខ្ញុំមិនមែនជាកូនបង្កើតរបស់ទ្រង់ផងនោះ"ឮនាយក្រាសតបមកវិញបែបនេះម៉ាក់របស់គេក៏ភ្ញាក់ផ្អើលដែរមិនស្មានថានាយបានដឹងរឿងនេះដែរសោះ

"នេះ...កូនបានដឹងហើយ"

"កូនដឹងយូរមកហើយតែមិនចង់សើរើច្រើនតែបើគាត់នៅតែលើកយកហេតុផលនេះមកនិយាយកូនក៏មិនទុកទៀតដែរ"ជុងហ្គុកងាកមកតបជាមួយម៉ាក់ឯអ្នកអង្គម្ចាស់វុញអង្គុយញញឹមមើលការនិយាយយ៉ាងម៉ឹងម៉ាត់របស់នាយក្រាស

"បើបានដឹងល្អហើយយើងក៏មានបំណងចង់និយាយរឿងនេះដូចគ្នា ដូចដែរកូនបានដឹងចឹងថាថេយ៍ជាកូនបង្កើតរបស់យើងតាមពិតទៅយើងគ្មានបំណងបំបែកពួកឯងអ្វីទៀតឡើយគ្រាន់តែយើងចង់អោយឯងជួយរឿងមួយប៉ុណ្ណោះ"ទ្រង់បន្តនិយាយអ្វីដែរទ្រង់ចង់ប្រាប់នាយ

"គ្រប់គ្នាសុទ្ធតែបានដឹងថាកូនជាកូនរបស់យើងបើសុខៗយកថេយ៍មកប្រកាសប្រាប់ថាញេជាកូនបង្កើតហើយកូនជាកូនចិញ្ចឹមច្បាស់ណាស់ថានឹងមានរឿងហេតុមិនល្អកើតឡើងបន្តទៀតបើកូនពិតជាស្រឡាញ់ថេយ៍ពិតមែនសូមបន្តអត្តសញ្ញាណជាកូនបង្កើតរបស់យើងបន្តព្រោះអ្នកដែរមានបំណងយកថេយ៍ទៅបោះបង់ចោលកាលនោះយើងនៅមិនទាន់តាមចាប់បាននៅឡើយបើវាដឹងថាគេនៅរស់ច្បាស់ណាស់ថាគេមានគ្រោះថ្នាក់មិនខានទេ"ទ្រង់ពិតជាគិតគូរបានម៉តចត់ណាស់មិនចង់អោយថេយ៍ត្រូងរងទុក្ខបន្តទៀតឡើយ

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Место, где живут истории. Откройте их для себя