Episode 23:រឿងរៀបការ

361 28 24
                                        

#ភាគទី23

សូ៑ហ្កាបើកឡានយ៉ាងលឿនធម្មតាផ្លូវចម្ការវាមានចង្ហុកខ្លះតែនាយមិនខ្វល់ទេត្រូវទៅយកជីមីនមកវិញ

មកដល់ចម្ការប៉ោមនាយក៏ចុះពីលើឡានកាន់ពិលមួយស្រែកហៅនៅក្នុងចម្ការរាងងងឹតដែរមានពន្លឺតែកន្លែងដែរបានដាក់អំពូលទេហើយក៏មានមួយៗមិនច្រើនព្រោះធម្មតានាយការពាររឿងហេតុផ្សេងដិតដាក់អោយកូនចៅយាមពីខាងក្រៅតែម្តងចឹងខាងក្នុងដាក់ភ្លើងមួយៗគ្រាន់មិនអោយងងឹតខ្លាំង

"ជីមីន....ជីមីន"នាយស្រែកហៅរាងយូរហើយដើរឡើងដល់ចុងដីទៅហើយនៅតែមិនឃើញគេទៀតមិនដឹងថសទៅដល់ណា

"ហ៉ើយ~ទៅដល់ណាហើយមិនមែនត្រឡប់ទៅផ្ទះវិញពេលយើងមកហើយទេដឹងតែថាមិនអាចទេផ្លួវទៅផ្ទះមានតែមួយហើយចេញទៅយ៉ាងណាក៏មើលឃើញដែរ"នាយនៅឈរនិយាយមួយសន្ទុះក៏ឮសម្លេងស្រែកនៅក្បែរនោះ

"អាយយយ៎.....ចេញទៅៗ"គ្រាន់តែឮសម្លេងគេក៏ដឹងថាជាជីមីនភ្លាមមិនចាំយូររត់ទៅមើលក៏ឃើញថាជីមីនកំពុងតែអង្គុយអោបខ្លួនក្រវៀនៗនៅបាំងគល់ឈើធំថែមទាំងមើលទៅដូចជាដេកលក់ទៀតផងសម្លេងស្រែកមុននេះប្រហែលជាគេងមមើលហើយក៏ដេកទៅវិញ

នាយឃើញចឹងក៏អាណិតបន្តិចដែរនៅដេកហាលមូសមិនព្រមទៅផ្ទះនៅមានការងារទៀតគេធ្វើរួចទាំងអស់មើលទៅគេដូចជាមើលខុសលើជីមីនហើយ

"ម៉ាក់ៗ....កុំទៅចោលកូនអីហ៉ឹកៗៗ~មីននីឈប់ក្បាលខូចហើយ"នៅស្ងប់ស្ងាត់សិខៗជីមីនក៏មមើលយំភ្លាមនៅដៃស្រវេស្រវ៉ាដូចជាតាមចាប់មនុស្សទៀតសូ៑ហ្កានាយក៏លើកបីកាយតូចយកមកដាក់ក្នុងឡាននាំយកទៅផ្ទះវិញ

តាមផ្លូវមកវិញជីមីនភ្នែកបិទមែនតែនៅមមើលនិយាយជាប់រហូតដូចជាកំពុងនិយាយជាមួយអ្នកណាម្នាក់ក្នុងការស្រមៃនោះនៅមានយំទៀតផង

"ម៉ាក់!មីននីខុសហើយៗម៉ាក់កុំទៅចោលកូនណា"ដៃសូ៑ហ្កាក៏ក្លាយជាដៃម៉ាក់ដែរជីមីនស្រមៃគេអោបជាប់មិនលែង

វាមិនមែនជាលើកទីមួយទេដែរជីមីនបែបនេះគឺវាកើតឡើងរាល់តែថ្ងៃផ្លូវចិត្តរបស់គេមិនសូវល្អទេតែគ្មានអ្នកណាម្នាក់ដឹងព្រោះគេមិនបានបង្ហាញចេញមកក្រៅយប់ឡើងអោយតែគេងលក់គេតែងមមើលបែបនេះខ្លួនគេក៏បានដឹងដែរតែបណ្តោយធ្វើដូចធម្មតា

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Where stories live. Discover now