Episode 21:មានវិធីអោយគេលែងចាំរឿងពីមុនទេ

481 30 4
                                        

#ភាគទី21

ក្រោយបញ្ចប់រឿងនោះហើយពួកគេទាំងនេះអីក៏គេងអោបគ្នាទាល់តែព្រឹកថេយ៍ក៏ភ្ញាក់ពីព្រឹកតាមទម្លាប់រាងកាយគេបញ្ជាស្វ័យប្រវត្តិប្រុងនឹងទៅរត់ហាត់ប្រាណតែគេស្រាប់តែឆ្ងល់ភ្លាមៗ

"បើយើងរៀបចំខ្លួនចង់ទៅណា"ថេយ៍យកដៃគោះក្បាលតិចៗដែរកំពុងតែឈឺនោះ

"ឬក៏ជាទម្លាប់របស់យើងកាលពីមុន"ថេយ៍និយាយហើយងាកទៅមើលជុងហ្គុកដែរដេកលើគ្រែទាំងញញឹមជាប់ផ្ទៃមុខទោះជាកំពុងតែលង់លក់ក៏ដោយ

"យើងជាអ្នកណាអោយប្រាកដ"ថេយ៍នឹកដល់សំណួរនេះខំព្យាយាមគិតមើលថារឿងពីមុនវាយ៉ាងមិចក៏ឈឺក្បាលសឹងតែផ្ទុះគេឈឺក្បាលឡើងងងឹតមុខរកដួលសំណាងហើយទប់ខ្លួនជាប់

ដោយសារតែមិនចង់នៅក្នុងបន្ទប់នេះបន្តទៀតថេយ៍ក៏រង្ងាប់អារម្មណ៍ហើយចាកចេញពីទីនោះដើរមកក្រៅ

"តាំងចិត្តអោយស្ងប់បណ្តាយអោយខួរក្បាលគ្របគ្រងការគិតពីមុន"គិតហើយញេបិទភ្នែកមួយសន្ទុះក៏ដើរចុះមកខាងក្រោមរហូតដល់បន្ទប់ចាស់របស់គេដែរធ្លាប់នៅកាលពីមុន

មិមចាំអោយខ្លួនឯងនៅឆ្ងល់បានយូរក៏មូលគន្លឹះចូលទៅខាងក្នុងបន្ទប់នោះវាសាមញ្ញណាស់បើកទូខោអាវឃើញមានតែខោអាវខ្មៅមើលទៅដូចជាសម្លៀកបំពាក់ដែរកូនចៅជុងហ្គុកពាក់ណាស់

ថេយ៍រើចុះឡើងក៏ទៅប៉ះជាមួយរបស់មួយដែរតូចខ្លាំងណាស់នៅជាប់នឹងកាតាបដាក់របស់គេយកមកពិនិត្យខួរក្បាលក៏រកនឹកថាជារបស់អ្វី

ភ្លាមៗនោះក្បាលគេស្រាប់តែឈឺន្តងទៀតហើយមានឮសម្លេងអ្វីមិនដឹងឮចេញមក

"ឯងត្រូវតែសម្លាប់គេ.....សម្លាប់គេៗ"ថេយ៍គេក្រវីក្បាលបណ្តេញសម្លេងទាំងនោះចេញខ្ទប់ត្រចៀកទាំងបង្ខំព្រោះពេលនេះឈឺក្បាលខ្លាំងណាស់

"អត់ទេៗ....ខ្ញុំមិនធ្វើៗ"សម្តីនេះថេយ៍និយាយទាំងមិនបានចង់វសកើតឡើងដោយខ្លួនឯងគេមិនអាចហាមខ្លួនឯងបានឡើយទាល់តែសន្លប់បាត់មាត់នៅក្នុងបន្ទប់នោះគ្មានអ្នកចាប់អារម្មណ៍ថាគេទៅណាឡើយ

មកមើលជនបង្ករកាលពីយប់ពេលនេះកំពុងសោយសុខក្នុងដំណេកមិនបានដឹងថាអ្នកដែរដេកក្បែរកាលពីយប់មិនបាននៅលើគ្រែជាមួយខ្លួនទៀតឡើយ

𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣Hikayelerin yaşadığı yer. Şimdi keşfedin