#ភាគទី22
"យ៉ាងមិចគ្មានអីនិយាយទេហេស"សូ៑ហ្កាពេលឃើញជីមីនគិតតែពីអោនមុខឈរយំក៏សម្លុតបន្តទៀត
ជីមីនងើបមុខមកសម្លឹងមើលសារីនដែរឈរក្បែរនឹងមិនមាត់មិនក៏អ្វីរួចក៏ជូតទឹកភ្នែកចេញអោយស្អាតទើបងើបមកតវ៉ាជាមួយនាយ
"មិនមែនគ្មានអ្វីនិយាយទេមានច្រើនណាស់តែមិនដឹងថានិយាយទៅវាបានអ្វីមកវិញ និយាយហើយធ្វើអោយដៃខ្ញុំលែងមានស្នាមជាំឬក៏ទទួលបានកិត្តិយសដែរលោកប្រមាថមុននេះមកវិញឬក៏អត់"ជីមីនគេបានដឹងហើយថាអ្នកណាចង់ធ្វើបាបមកលើគេនោះតែនិយាយទៅក៏គ្មានអ្នកជឿដែរទើបមិនមាត់
"និយាយយកល្អណាស់បើឯងមិនបង្ករឿងគិតថាយើងធ្វើចឹងដែរមែនទេការងារយើងច្រើនណាស់មួយថ្ងៃៗគ្មានពេលមកចាប់កំហុសឯងទេនេះយើងដាក់ការងារស្រួលអោយធ្វើហើយម្តេចក៏បង្ករឿងទៀត"សូ៑ហ្កាមិនយល់ពីអ្វីដែរជីមីននិយាយគេបែរជារករឿងថាជីមីនបង្ករឿង
"ត្រូវហើយខ្ញុំវាមិនល្អបង្ករឿងមិនឈប់បើខ្ញុំល្អស្មានថាខ្ញុំត្រូវធ្លាក់ខ្លួនមកធ្វើរឿងទាំងនេះហ៉ឹស~លោកនិយាយមកត្រូវណាស់ខ្ញុំនេះបង្ករឿងមកដល់បំផ្លាញ់លោកតែលោកមើលទៅបើខ្ញុំចង់បំផ្លាញ់លោកចាំបាច់ធ្វើអោយខ្លួនឯងក្លាយជាបែបនេះដែរមែនទេ"ជីមីនតវ៉ាទៅវិញលើដៃដែរមានស្នាមមុតដោយសារបេះក្រូចមកអោយគេមើលតាមពិតទៅគេចង់មិមបកស្រាយក៏បានដែរតែនាយថាខ្លួនគេបង្ករឿងគេមិចនឹងព្រមទៅមួយថ្ងៃនេះគេខំធ្វើការណាស់មានរឿងបែបនេះមិនសុខចិត្តទេ
"លោកគិតថាបើគេមិននាំខ្ញុំមកទីនេះខ្ញុំអាចដឹងថាខ្ញុំត្រូវធ្វើការងារអ្វីមែនទេសួរកូនចៅលោកខ្ញុំឯងទៅថាពេលគេនាំខ្ញុំមកគេអោយខ្ញុំធ្វើអ្វីខ្លះ"ជីមីននិយាយហើយក៏ដើរចេញពីមុខនាយក្រាស់បាត់សូ៑ហ្កាក៏រាងស្រងាកចិត្តដែរស្តាប់ទៅដូចជាគេគ្មានខុសអីសោះទើបនាយងាកមករកសារីនដែរឈរនៅក្បែរខ្លួន
"និយាយមកខ្ញុំអោយរីននាំគេមកមានប្រើគេអផយបេះក្រូចទេ"ស្តាប់តាមការនិយាយស្តីជាមួយគ្នាដូចជាស្និតស្នាលនឹងគ្នាណាស់សូ៑ហ្កាគេសម្លឹងមើលសារីនដែរឈរត្រង់ខ្លួនទឹកមុខស្លូតបូតនោះទាំងមានមន្ទិលក្នុងចិត្តដែរ
ВЫ ЧИТАЕТЕ
𝒯𝐻𝐸 𝓑𝓸𝓭𝔂𝓰𝓾𝓪𝓻𝓭 𝓞𝓕 𝓜𝓨 𝓗𝓔𝓐𝓡𝓣
Художественная прозаពួកគេចាប់ផ្តើមទាំងមិនអាចទៅរួចផ្លូវដែរពួកគេដើរគឺខុសគ្នាដាច់ស្រឡះ តើអាចមកជួបគ្នានៅចំណុចរួមបានដែរឬ? 𝒥𝓊𝓃𝑔𝓀𝑜𝑜𝓀 𝑅𝒶𝒸𝒽𝑒𝓁𝓂𝒶𝓇𝒾𝓈 x 𝓣𝓪𝓮𝓱𝔂𝓾𝓷𝓰 𝓐𝓵𝓮𝔁𝓼𝓸𝓷
