"ស្រឡាញ់អូន~"

Comenzar desde el principio
                                        

    «បើកូនធ្វើទុក្ខឯង ប្រាប់យើងឮទេ?​»

   «បាទ»

   រាងក្រាស់មិនមាត់អ្វីឡើយ គេគ្រាន់តែញញឹមស្រាលបន្តិច រួចក៏ដោះដៃ​ចេញពី​រាងតូចមកវិញ ជំនួសដោយការឱបស្មាឲ្យរាងតូចផ្តេកក្បាលមកលើ​ស្មាធំទូលាយរបស់គេមុននឹងបោះប្រយោគឡើងថា៖

   «សម្រាកបែបនេះហើយ ទើបឯងមិនអង្គុយយូរ ព្រោះទម្រាំដល់ទីនោះ​ប្រើពេលពីរម៉ោងឯណោះ» សកម្មភាពរបស់គេបានធ្វើឲ្យណាមឆុលមានស្នាមញញឹមឡើងហើយក៏រំភើបចិត្តជំនួស​ជីមីនដែល​អាចយកបេះដូងរបស់អ្នកប្រុស​បានយ៉ាងងាយ បន្ថែមពីនេះទៀតនោះ កាន់តែត្រេកអរនៅពេលដែលចៅហ្វាយចេះកែប្រែ​អត្តចរិតបារម្ភពីអ្នកដទៃជាងមុន ទាំងនេះបើមិនរៀនសូត្រ​តាមជីមីនទេ តែគាត់អាចទៅរៀនចេះមកពីណាទៅ?​បើអ្នកណាក៏ប្រដៅក្បាលគាត់មិនបានដែលនោះ?​

    បើនិយាយពីចិត្តរបស់រាងតូចនៅពេលនេះ លើសពី​រំភើបចិត្តណាស់ទៅហើយ ព្រោះចាប់ពីដឹងថាគេមានផ្ទៃពោះមកអ្នកប្រុស​ហាក់បារម្ភមើលថែគេជាងមុន នេះបញ្ជាក់បានថា​អ្នកប្រុស​ពិតជាចង់បានកូនខ្លាំងណាស់ ទើបត្រូវតែតាមយកចិត្តគេដល់ថ្នាក់នេះ។​

    ជីមីន​ផ្តេកក្បាលទៅលើ​ដើមទ្រូងកក់ក្តៅរបស់អ្មកប្រុស​រហូតដល់បិទភ្នែកគេងលក់បាត់ ទម្រាំតែដល់សមុទ្រ រាងតូចក៏បានសម្រាកគ្រប់គ្រងល្មម។​

   «យើងទៅញ៉ាំអីសិនទៅ ឃ្លានទេ?​» មកដល់សមុទ្រហើយ បើមិនបានញ៉ាំគ្រសមុទ្រដូចជាមិនសម ទើប​អ្នកជា​ចៅហ្វាយក៏ប្រញាប់បបួលកូនចៅទៅរក​ហាងអាហារនៅមុខសមុទ្រនេះតែម្តង ដើម្បីនឹងបានគយគន់មើល​ទឹកសមុទ្រ ស្តាប់សម្លេងរលកសមុទ្រហើយក៏នឹងត្រៀមខ្លួនសម្រាប់មើលថ្ងៃលិចផងដែរ។​

    «បាទ ចាំខ្ញុំទៅកម្មង់ម្ហូបមកអញ្ចឹង» ណាមឆុលក៏ដូចជាឃ្លានហើយដែរ ទើបគេប្រញាប់​រត់ទៅ​រកចុងភៅដើម្បី​កម្មង់ម្ហូបយកមកបានញ៉ាំ។​

    «ពិតជាស្រស់ស្រាយណាស់» រាងតូចអង្គុយពត់ពែនដងខ្លួន​សម្លឹង​មើល​ទឹករលកសមុទ្រដែលកំពុង​បក់បោកមកលើខ្សាច់យ៉ាងស្រស់ស្អាត អារម្មណ៍ពេលនេះពិតជាពិបាកបរិយាយ ហេតុអីក៏ស្រាប់តែ​រំជួលចិត្តហើយ​រួមនឹងសេចក្តីត្រេកអរក្នុងពេលវេលាតែមួយ​បែបនេះទៅវិញ?​

ភក្តីស្នេហ៍🌘(✅)Donde viven las historias. Descúbrelo ahora