Ep12 : សន្យា?

729 81 5
                                        

   « មកបានយ៉ាងមិច?? » ស៊ូនូនិយាយដោយកាយវិការើបម្រាស់ចេញពីការអោបរបស់អ្នកម្ខាងទៀត
   « ខ្ញុំនឹកបងណាស់ ទើបសម្រេចចិត្តមក ! » ជុងវ៉ុននិយាយទាំងអោបរិតក្រសោបកាយតូចឲ្យមកក្បែរខ្លួនទោះបីជានាយតូចមិនព្រមក៏ដោយ
   « ជុងវ៉ុន លែងបង! »  មាត់និយាយឯដៃក៏ខំប្រឹងរើបម្រាស់បន្ថែមតែក៏មិនអាចឈ្នះកម្លាំងរបស់ជុងវ៉ុននោះដែរ កែវភ្នែកសម្លឹងរកមើលអ្នកក្បែរខ្លួនឲ្យមកជួយតែក៏គ្មានអ្នកណាមកហ៊ានពាក់ព័ន្ធនឹងរឿងចៅហ្វាយខ្លួននោះដែរ
   « ប៉ុន្មានឆ្នាំមកនេះបងប្រែប្រួលខ្លាំងណាស់ដឹងទេ?? » នាយក្រាស់និយាយហើយក៏ព្រមប្រលែងនាយតូចចេញពីដៃដោយស្តីទាំងកំពុងអន់ចិត្តនឹងអ្នកម្ខាងទៀត
« មិនមែនទេ »
« មិនមែនទេ !! តែកាយវិកាបងបញ្ជាក់ច្បាស់ណាស់ថាបងមិនដូចមុន » ជុងវ៉ុន
« បងកុំភ្លេចឲ្យសោះថាយើងទាំងពីរមានសន្យាអ្វីជាមួយនឹងគ្នា » ជុងវ៉ុនស្តីឡើងដោយចាប់ដៃរបស់នាយតូចជាប់ ឯកែវភ្នែកទាំងគួរសម្លឹងគ្នាទៅវិញទៅមកដូចចង់ស៊ីគ្នាទាំងរស់
« វាគ្រាន់តែជាសន្យាកូនក្មេង មិនមែនជាសាច់ការអ្វីដែលបងត្រូវចងចាំនោះទេ » ស៊ូនូក៏មិនធម្មតាក៏តបតទៅអ្នកខាងមុខខ្លួនវិញទាំងមិនញញើតមាត់អ្វីបន្តិចសោះ
« សន្យានៅតែសន្យាគ្មានអ្វីប្រួលប្រែទេ » ជុងវ៉ុន
« តែចិត្តបងប្រួលប្រែទៅហើយ ! » ស៊ូនូ
« បងចង់បានន័យថាយ៉ាងមិច?? » ជុងវ៉ុន
« ក៏គិតមើលខ្លួនឯងទៅ » ស៊ូនូនិយាយហើយក៏ឡើងទៅខាងលើបាត់ដោយមិនខ្វល់ពីជុងវ៉ុនដែលកំពុងឈរចាំចម្លើយតែក៏មិនបានទៅវិញ

+កាត់

  ដំណើរមួយៗនៃម្ចាស់សាមីខ្លួនដែលដើរបណ្តើរក៏គិតពីរឿងនេះនោះបណ្តើរ ឯទឹកមុខរបស់គេក៏បញ្ជាក់ថាខ្លួនមិនសូវជាអារម្មណ៍ល្អប៉ុន្មានដែរ ។
   « អួយ៎ ! » សំឡេងនៃការឈឺចាប់បន្លឺឡើងចេញពីមាត់តូចរបស់ជេយ៉ុនដែលត្រូវបានបុរសម្នាក់ដើរបុកដោយអចេតនា
   « យ៉ាងមិចហើយ ?? » កាយវិកាប្រញាប់ប្រញាលងាកមកសួរនាយតូចដោយគួរសម
   « ខ្ញុំមិនអីទេ ! » ជេយ៉ុន
   « មិនអីយ៉ាងមិចទៅមើលទៅក្រិចជើងហើយក៏មិនដឹង » នាយបណ្តើរជេយ៉ុនឲ្យអង្គុយលើតុក្បែរនោះរួចក៏ចាប់ផ្តើមមើលជើងរបស់នាយតូច
   « បានហើយ ខ្ញុំមិនអីពិតមែន » ជេយ៉ុនស្តីយ៉ាងគួរសមឯសម្តីក៏ស្រទន់បីដូចចាហួយ
   « ខ្ញុំសុំទោសផង ដែលរត់មិនបានប្រយ័ត្ន ! » ទឹកមុខញញឹមយ៉ាងស្រស់ទៅកាន់ជេយ៉ុន នាយសុំទោសដោយដឹងថាខ្លួនជាអ្នកខុសពិតមែន
   « មិនអីទេ ! លោកជាអ្នកណាជាអ្នកចំណូលថ្មីមែនទេ?? » ជេយ៉ុនមើលមុខបុរសនោះហើយក៏ឆ្ងល់ហេតុខ្លួនមិនដែលឃើញមុខបុរសនេះនៅម្តុំនេះឬក៏គេទើបតែមកថ្មីឬយ៉ាងណា??
   « បាទ ! ខ្ញុំជាអ្នកចំណូលថ្មី »
   « អញ្ចឹងខ្ញុំសុំទៅមុនហើយព្រោះថាមានអ្នកចាំផ្លូវ » ជេយ៉ុន
   « បាទ៎ »
   « ជេយ៉ុននី !! » មិនដឹងថាស៊ុងហ៊ុនលេចមុខចេញពីណាក៏បានមកឃើញទឹកមុខដែលញញឹមដាក់គ្នាមិនដាច់ធ្វើឲ្យចិត្តនាយចង់ឆេះដូចជាភ្លើង
   « បងហ៊ុន » ជេយ៉ុនហៅឈ្មោះស៊ុងហ៊ុនយ៉ាងស្រទន់ជាទម្លាប់
   « អូនស្គាល់គេមែនទេ?? » ស៊ុងហ៊ុន
« អត់ទេ » ជេយ៉ុន
« មិនស្គាល់! ហេតុក៏ស្និតស្នាលគ្នាម្ល៉េះ?? » ស៊ុងហ៊ុននេះហាក់មិនទុកចិត្តនាយតូចជេយ៉ុនទើបចេះតែសួរជីកឬសជីកគល់តែម្តង
« ស្និតស្នាល ! គេគ្រាន់តែជួយមើលជើងអូនប៉ុណ្ណោះ » ជេយ៉ុនតបតទៅនាយវិញដោយខ្លាចថាស៊ុងហ៊ុនយល់ច្រឡំ
« អូនប្រាកដ!! »
« ប្រាកដណាស់ អ៊ុប៎ » គ្រាន់តែចូលមកក្នុងឡានភ្លាមនាយក្រាស់មិនចាំឲ្យបាត់បង់ឱកាសយូរ ទើបសម្រេចចិត្តថើបបំបិទមាត់នាយតូចដោយមិនខ្វល់ពីអ្នកនៅក្នុងឡានផ្សេងទៀតនោះឡើយ ការខឹងប្រច័ណ្ទបានផ្ទុកនៅក្នុងការថើបមួយនេះពេញទំហឹង នាយផ្តោះផ្តងស្នាមថើបមួយនេះយ៉ាងប្រហើន បន្លំខាំក្រញិចបបូរមាត់តូចទាល់តែមានឈាមរឹមៗ
« ជាទោសដែលអូនទៅស្និតស្នាលជាមួយអ្នកផ្សេង » ចម្លើយងាយៗបន្ទាប់ពីនាយដកបបូរមាត់ចេញ ក៏ពិតណាស់ទោះបីនាយនាយតូចខំបកស្រាយក៏ឥតប្រយោជន៍ព្រោះនាយមិនស្តាប់ដដែល
« បើបងប្រច័ណ្ទអូនយ៉ាងនេះមិចក៏មិនលេបអូនចូលក្នុងពោះតែម្តងទៅ »
« អត់ទេ បងសុខចិត្តឲ្យមានក្មេងតូចៗនៅក្នុងពោះអូនវិញប្រសើរជាងព្រោះថាអូនក៏នៅតែផ្ទះមិនចេញទៅណា! » ស៊ុងហ៊ុន
   « អូនមិនចង់បានទេ » ជេគ
   « អូនអាចប្រកែកនឹងបងបានទេ ហ៊ឹម?? » ស៊ុងហ៊ុន
   « ចៅហ្វាយ គួរតែចេញទៅឥឡូវបានទេ?? » ជេមសែនទើសចិត្តតែគួរធ្វើយ៉ាងណាបើជាចៅហ្វាយខ្លួនទៅហើយ នេះបើខ្លួនមិននៅក្នុងឡានជាមួយប្រហែលប្រុងធ្វើសង្គ្រាមយកកូនទៅហើយ
« ក៏ចេញទៅ » សម្តីសម្តៅមាំៗខុសពីពេលដែលនិយាយជាមួយជេយ៉ុន នេះសបញ្ជាក់ថានាយនឹងប្រើសម្តីទន់ភ្លន់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណោះ
« បាទ៎ ចៅហ្វាយ » ឡានចេញដំណើរទៅដោយជេមជាអ្នកបើកឡានក៏ឆ្ពោះទៅមុខរហូតដល់បាត់ពីកន្ទុយភ្នែក

______________________

ស្ថិតក្នុងហាងអាហារមួយកន្លែងដែលហ៊ីស៊ឹងនឹងជេយ៍បានចូល ពេលនេះអ្នកទាំង២ស្ថិតក្នុងតុអាហារតែនាយតូចជេយ៍ហាក់មានអារម្មណ៍នៅមិនសុខចេះតែភ្លឹកៗយកតែម្តង អារម្មណ៍ដូចជាមិននៅក្នុងខ្លួន?!
« មិនគួរណា៎ទៅស្រឡាញ់គេសោះអាជេយ៍អើយអាជេយ៍ ហ៊ើយ....» កាយវិកាហួសចិត្តចំពោះខ្លួនធ្វើឲ្យនាយតូចជេយ៍នៅមិនសុខក្នុងខ្លួនប៉ុន្មានដែរដែលដាក់ចិត្តស្រឡាញ់បុរសព្រាននារីអីបែបនឹង
« យើងស៊ូនឹងគេរួចឬអត់ណ៎ បើអាប៉ិកនឹងមានស្នេហ៍ដំបូងរបស់គេនៅនឹងមុខទៅហើយ ហ៊ើយ » ជេយ៍
« ជេយ៍-ជេយ៍ អូនកើតអីឬអត់ ?? » ដោយឃើញថានាយតូចភ្លឹកៗទើបហ៊ីស៊ឹងសម្រេចចិត្តហៅ ព្រោះមិនដែលឃើញនាយតូចបែបនេះពីមុនមក
« មិនអីទេ-មិនបានកើតអី » ជេយ៍រាងភ្ញាក់បន្តិចបន្ទាប់ពីលឺសំឡេងរបស់ហ៊ីស៊ឹង ការគិតទាំងប៉ុន្មានក៏រសាយបាត់អស់ដោយមិនដឹងខ្លួន
« អូនកំពុងគិតរឿងពីព្រឹកមិញហេស៎ ?? » ហ៊ីស៊ឹងសួរចំៗទៅកាន់ជេយ៍ធ្វើនាយតូចចាប់ផ្តើមធ្វើអីមិនត្រូវដូចគ្នា
« ត្រូវហើយ យ៉ាងមិច?? » ជេយ៍ក៏មិនចង់លាក់លៀមដូចគ្នាក៏ឆ្លើយតាមត្រង់តែម្តង
« កំពុងប្រច័ណ្ទបងនឹងគេមែនទេ ?? »
« អត់ទេ គ្រាន់តែមិនដែលដឹងថាលោកចេះមានស្នេហ៍ដំបូងដែរ!! » ជេយ៍
« អូនកំពុងកុហកខ្លួនឯងហើយដឹងទេ ?? ហ៊ឹម »

   _____

នឹកអេតមីនអតនឹង???

បងប្រុសរបស់ខ្ញុំ.   • // SungJake // • Where stories live. Discover now