Ep1 : រាត្រី សួស្តី ❗️

2.2K 147 8
                                        

វេលាយប់យន់ពេលរាត្រីឈានចូលមកដល់ ស្ថិតក្នុងភូមិគ្រឹះស្តុកស្តម្ភមួយកន្លែងដែលមានរចនាបទយ៉ាងល្អប្រណិតហាក់គ្មានកន្លែងទាស់ទាល់តែសោះ ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ បើក្រឡេកមើលផ្នែកម្ខាងនៃជ្រុងសាឡុងបង្ហាញឲ្យឃើញរាងស្តើចតូចច្រឡឹងអង្គុយញ៉ាំនំអានសៀវភៅមើលទៅហាក់មានក្តីសុខខ្លាំងណាស់ !។

+ផាក ជេយ៉ុននី អ្នកណាក៏ដឹងថាកាយតូចជាកូនប្រុសពៅក្នុងត្រកូលនេះដែរ គេមានវ័យ១៨ឆ្នាំ មានចរិកក្រមិចក្រមើលគួរឲ្យស្រឡាញ់ លើសពីនេះនាយតូចមានរូបសម្រស់ដ៏ស្រស់ស្អាតដែលជាប់ខ្លួនតាំងពីតូចមក នាយតូចមានឈាមប្រភេទជាអូមេហ្គាហាក់ប្លែងពីមនុស្សក្នុងគ្រួសាររបស់គេដែលមានឈាមជាប្រភេទអាល់ហ្វា។ រឿងនេះធ្វើឲ្យគ្រប់គ្នាហាក់ឆ្ងល់តែក៏ទទួលយកវា នាយតូចរស់នៅក្នុងភូមិគ្រឹះដោយការថ្នាក់ថ្នមពីបងប្រុសតាំងពីតូចមក អ្នកជាបងប្រុសស្រឡាញ់មើលថែមិនដែលឲ្យទាស់ចិត្តក្មេងម្នាក់នេះឡើយ!!

+ទីត ទីត ទីត

សំឡេងស៊ីផ្លេរឡានយ៉ាងច្បាស់ដាស់អារម្មណ៍ឲ្យអ្នកម្ខាងទៀតឲ្យងើបឡើងសម្លឹងទៅមើលឡាននោះ នាយតូចបោះជំហ៊ានមួយៗឆ្ពោះទៅកាន់បុរសដែលកំពុងចុះពីឡានបញ្ចេញភាពស្រស់សង្ហាររបស់គេ។

« បងហ៊ុន »កាយតូចរត់ទៅអោបនាយកម្លោះវ័យ២៥ឆ្នាំយ៉ាងស្អិតរមួត នឹងមិនភ្លេចផ្តិតស្នាមថើបទៅលើថ្ពាល់របស់នាយនោះឡើយ
+ផាក ស៊ុងហ៊ុន ជាកម្លោះវ័យ២៥ឆ្នាំ សព្វថ្ងៃនាយជាម្ចាស់ក្រុមហ៊ុនមួយកន្លែងដែលធំប្រចាំប្រទេស ។ អ្នកណាដែលមិនស្គាល់នាយនោះ បុរសពិនប្រសព្វមិនថាការងារឬការថ្នាក់ថ្នម នាយជាមនុស្សស្រឡាញ់ក៏ស្រឡាញ់ងប់ងល់ដល់ងើបក្បាលមិនរួច ។ មនុស្សស្រីជាច្រើនប៉ងប្រាថ្នាចង់បាននាយមកថ្នាក់ថ្នមតែស្តាយណាស់នាយមិនដែលចាប់អារម្មណ៍ទៅលើពួកនាងសោះ!

« អូនមិនទាន់គេងទេឬ ?? »

« អូនគេងមិនលក់ទេ » ជេយ៉ុននិយាយដោយមិនភ្លេចអោបនាយកម្លោះនោះឡើយ

បងប្រុសរបស់ខ្ញុំ.   • // SungJake // • Where stories live. Discover now