បន្ទាប់ពីនិយាយគ្នារួច ហ៊ីស៊ឹងក៏ចាកចេញពីភូមិគ្រឹះរបស់ស៊ុងហ៊ុននាយក្រាស់ដើរទៅជាន់ខាងលើសម្តៅទៅរកបន្ទប់អ្នកដែលជាសំណព្វចិត្ត បែកគ្នាមិនបានប៉ុន្មាននាទីផងចិត្តគេហាក់នឹកនាយតូចជេយ៉ុនម្នាក់នេះខ្លាំងណាស់មិនដឹងជាហេតុអ្វី ឬមួយនាយត្រូវស្នេហ៍ក្មេងនេះ...!។
+ក្រាក
សំឡេងបើកទ្វារដោយដៃនាយកម្លោះស៊ុងហ៊ុន នាយដើរទៅអង្គុយលើគ្រែរបស់នាយតូច សូរសំឡេងទឹកចេញពីក្នុងបន្ទប់ទឹកទើបដឹងកាយតូចកំពុងជម្រះកាយ សម្អាតខ្លួន។ មិនយូរប៉ុន្មាននាយតូចជេយ៉ុនចេញមកជាមួយកន្សែងរុំមួយតួខ្លួនតែម្តងជើងស្រឡូនៗបញ្ចេញមលយ៉ាងច្បាស់ហាក់ដាស់អារម្មណ៍អ្នកដែលកំពុងសម្លឹងឲ្យមានអារម្មណ៍ពុះកញ្ជ្រោលឡើង!
« បងហ៊ុន !! » វត្តមានរបស់ស៊ុងហ៊ុនធ្វើឲ្យជេយ៉ុនចាប់ផ្តើមព្រឺសម្បុរឡើងខ្ញាក់ៗ
« ភ្ញាក់ផ្អើលអ្វីម្ល៉េះ ហ៊ឹម » កាយមាំដើរទៅក្បែរអ្នកនៅខាងមុខខ្លួនដោយប្រើសម្តីដ៏ទន់ភ្លន់ តែកែវភ្នែកនាយហាក់ធ្វើឲ្យជេយ៉ុនមិនហ៊ានសូម្បីសម្លឹងមើលផ្ទៃមុខនាយចំៗ
« មិនបាច់ភ័យទេ បងមិនធ្វើអីអូនទេលុះត្រាតែអូនយល់ព្រមសឺត..... » ដៃមាំផ្ងើយចង្ការតូចឡើងព្រមទាំងឆ្មក់ស្នាមថើបពីថ្ពាល់ក្រពុំដែលរលោងស្រិលគ្មានសូម្បីតែស្លាកស្នាម
« រៀបចំខ្លួនឲ្យរួចរាល់ បងចាំអូននៅខាងក្រោម !! » ស៊ុងហ៊ុននិយាយហើយនាយក៏ចុះចេញពីបន្ទប់ជេយ៉ុន ដោយស្នាមញញឹមលាក់គំនួច
« បាទ៎ » អារម្មណ៍ពិបាកនឹងបរិយាយជេយ៉ុនហាក់ធូរទ្រូងដូចជាប៉េងប៉ោងត្រូវបន្ធូរខ្យល់ចេញ ។ មិនឲ្យចាំយូរនាយតូចក៏ចាប់ផ្តើមរៀបចំខ្លួនជាមួយសម្លៀកបំពាក់ដែលខ្លួនគិតថាសាកសម ផ្ទៃមុខដ៏ផូផង់ត្រូវតុបតែងដោយម្សៅបន្តិចបន្តួចក្រែមពណ៌ផ្កាឈូកស្រាលត្រូវបានលាបពណ៌ទៅលើបបូរមាត់តូច ។ គ្រឿងអង្ការតូចៗត្រូវបានបំពាក់លើខ្លួននាយតូច មើលទៅហាក់ឥតខ្ចោះតែម្តង... ។
សំឡេងសម្រឹបជើងនាយតូចមួយៗធ្វើឲ្យអ្នកដែលអង្គុយចាំត្រូវងាកមើល សម្រស់ដែលពិបាកនឹងរកចំណុចខ្វះខាតធ្វើឲ្យស៊ុងហ៊ុនភ្លឹកមួយសន្ទុះ ។
ESTÁS LEYENDO
បងប្រុសរបស់ខ្ញុំ. • // SungJake // •
Romance« គ្រប់យ៉ាងបានរៀបចំជាសម្រេចសម្រាប់ហ្គេមមួយនេះ »
